វេលា... ដែលធ្វើឲ្យអ្នកជ្រមុជទឹក តក់ស្លុតជាងគេក្នុងជីវិត!
កំពុងហែលទឹក នៅបាតសមុទ្រ... ស្រាប់តែជួបគ្រោះដ៏ធំ... ហែលឡើងទៅលើ រកកាណូតឲ្យជួយសិន។
Loading...
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៤ តុលា ២០១៥
- កែប្រែចុងក្រោយ: October 06, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈអ្នកជ្រមុជទឹកមួយរូប កំពុងតែហែលនៅក្នុងទឹកសមុទ្រ ស្រាប់តែត្រីឆ្លាមពីរក្បាល បានផុសខ្លួនឡើង យ៉ាងតក់ក្រហល់ បង្កភាពភ័យភិតឥតឧបមា។ វីដេអូខាងលើនេះ បង្ហាញថា បុរសអ្នកជ្រមុជទឹក មិនបានត្រៀមបម្រុង ទុកជាមុនថា គ្រោះថ្នាក់ដល់ជីវិតរបៀបនេះ នឹងត្រូវកើតឡើងដូច្នេះឡើយ។
ដូច្នេះ ជម្រើសមានតែមួយទេ គឺត្រូវហែលឡើង ទៅខាងលើទឹកជាបន្ទាន់ ដើម្បីរកមើលកាណូតរបស់ខ្លួន ឲ្យមកជួយសង្គ្រោះខ្លួនជាបន្ទាន់។ ជាហេតុការណ៍ ដែលអ្នកជ្រមុជទឹក មិនងាយនឹងបំភ្លេចឡើយ ក្នុងជីវិត... ព្រោះបើសូម្បីឡើង លើកាណូតហើយក៏ដោយ ក៏អ្នកជ្រមុជទឹកយើង នៅតែមានអារម្មណ៍«ផ្អើលៗ»ម្ដងម្កាលដែរ៕