All Articles of MONOROOM.info

ឆក់ខ្សែភ្លើងស្លាប់ដោយសារគាប់សក់

ឆក់ខ្សែភ្លើងស្លាប់ដោយសារគាប់សក់

តាមម្ចាស់គណនីហ្វេសប៊ុក ដែលបានយកករណីឆក់ខ្សែភ្លើងនេះ មកមកបង្ហោះចែកចាយនោះ បានឲ្យដឹង​ថា ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០នាទី ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ដែលស្ថិតនៅ​ភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប បណ្តាលស្ត្រីរងគ្រោះស្លាប់។

ស្រ្តីរងគ្រោះឈ្មោះ ហួយ ម៉ាលី មានអាយុ ៣០ ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែក​មូលហេតុ ដែលបណ្តាលឲ្យឆក់ស្លាប់នោះ ដោយសារតែស្រ្តីរងគ្រោះ ទើបតែចេញពីមុជទឹកហើយ មិនទាន់​ស្ងួតទឹកពីខ្លួន ទើបពេលប្រើប្រាស់ ឧបករណ៍គាបសក់បណ្តាលឲ្យឆក់។

ក្រោយពេលកើតហេតុ រថយន្ដរបស់កងរាជអាវុធហត្ថ បានដឹកបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅ មន្ទីរ​ពេទ្យ​បង្អែកខេត្ដកែប។ ប៉ុន្តែជាអកុសល ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់​បាត់​ទៅហើយ ៕

កែម ឡី៖ ស ខេង-សម រង្ស៊ី ធ្វើ​ឲ្យ​តំណាង​រាស្រ្ត​បាត់​បង់​សិទ្ធិ

កែម ឡី៖ ស ខេង-សម រង្ស៊ី ធ្វើ​ឲ្យ​តំណាង​រាស្រ្ត​បាត់​បង់​សិទ្ធិ

រដ្ឋសភាកម្ពុជាបច្ចុប្បន្ន ហាក់ដូចជា«គ្មានន័យ» ឯ«គណកម្មការនានា នៃរដ្ឋសភា» ក៏គ្មានតម្លៃដូចគ្នាដែររ ព្រោះក្នុងរយៈកាលកន្លងមកនេះ ការធ្វើច្បាប់នៅកម្ពុជា ហាក់ស្ថិតក្នុងការសម្រេច របស់មនុស្សតែ ពីរនាក់​ប៉ុណ្ណោះ។ នេះបើតាមការលើកឡើង របស់លោក កែម ឡី អ្នកស្រាវជ្រាវ ផ្នែកសង្គម និងនយោបាយ​ដ៏ល្បី​ឈ្មោះ នៅកម្ពុជា។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ក្នុងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ លោក កែម ឡី បានថ្លែងនូវ​ការ​មើលឃើញ របស់លោកថា ទាំងរដ្ឋសភា ទាំងគណៈកម្មការជំនាញ នៃរដ្ឋសភា រួមទាំងតំណាងរាស្រ្ត សុទ្ធតែ​ជាអ្នកដែលគ្មានតម្លៃ ក្នុងកិច្ចការពិភាក្សារ ឬធ្វើច្បាប់នោះឡើយ។

លោកបានថ្លែងឡើងថា៖ «បើគ្រប់គ្រងតែពីរនាក់ហ្នឹង តាក់តែងច្បាប់តែពីរនាក់ហ្នឹង ចាំបាច់មានសភា អស់​លុយប្រជាពលរដ្ឋធ្វើអ្វី? ខ្ញុំមើលទៅ ឃើញជាក់ស្តែងអញ្ចឹង។ បើយើងបន្តនីតិវិធីអញ្ចឹង ការធ្វើវិសោធកម្ម​ច្បាប់ ស្តីពីការបោះឆ្នោត [...]

ឆាយ វីរៈយុទ្ធ យំមែន ពេល​ច្រៀង​«រដូវ​បិណ្ឌ​ភ្ជុំ​កូន​យំ​នឹក​ស្រុក»

ឆាយ វីរៈយុទ្ធ យំមែន ពេល​ច្រៀង​«រដូវ​បិណ្ឌ​ភ្ជុំ​កូន​យំ​នឹក​ស្រុក»

ចម្រៀង ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN ដែលធ្វើឲ្យលោក ឆាយ វិរៈយុទ្ធ ដែលជាម្ចាស់សំនៀង រលីងរលោង​ទឹក​ភ្នែកនោះ មានចំណងជើងថា៖ «រដូវបិណ្ឌភ្ជុំ កូនយំនឹកស្រុក»។

តាមពិតទៅ បុណ្យភ្ជុំបិណ្ឌ ក៏ជាពិធីបុណ្យធំមួយដែរ ក្នុងចំណោមបុណ្យជាច្រើន នៅក្នុងប្រទេសកម្ពុជា សម្រាប់​អ្នកកាន់ព្រះពុទ្ធសាសនា។ ហេតុអ្វី បានជាតារាចម្រៀងខាងលើ និយាយថា «បិណ្ឌទី១៤ ទើបកូន​បានទៅស្រុក ម៉ែអ្ហើយ»? គឺដោយសារតែពិធីបុណ្យនេះ មានចំនួនកំណត់តែ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃ​១រោជ ខែភទ្របទ ដល់ថ្ងៃ១៥រោជ ខែភទ្របទ ជារៀងរាល់ឆ្នាំ។ «ថ្ងៃបិណ្ឌទី១៤ ទើបកូនបានទៅស្រុក» បាន​ន័យថា លោក ឆាយ វីរៈយុទ្ធ អាចទៅដាក់បិណ្ឌ នៅឯស្រុកបានតែមួយថ្ងៃប៉ុណ្ណោះ ព្រោះតែការងារ ទោះបី​ជាកូន នឹក​អ្នក​មាន​គុណ​ធំធេង យ៉ាងណាក៏ដោយ។

បទចម្រៀងមួយនេះ បានធ្វើឲ្យលោក ឆាយ វីរៈយុទ្ធ ស្រក់ទឹកភ្នែកបណ្តើរ ខណៈកំពុងបកស្រាយ បានពាក់​កណ្តាលបទ។ អត្តន័យ និងកាយវិការ [...]

«បក្ស​អំណាច​ខ្មែរ កម្រិត និង​កំណត់​ផ្លូវ ឲ្យ​ពលរដ្ឋ​ដើរ»

«បក្ស​អំណាច​ខ្មែរ កម្រិត និង​កំណត់​ផ្លូវ ឲ្យ​ពលរដ្ឋ​ដើរ»

លោក សេរី ពលរដ្ឋមួយរូប ដែលបានឮ និងដឹងពីគោលនយោបាយថ្មី របស់គណបក្សអំណាចខ្មែរ បាន​អះអាង​ថា ក្នុងជំហានទាំងបី ស្មើនឹង១៩ចំណុចនោះ បានថ្លែងប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ចំណុច​មួយចំនួន របស់គណបក្សថ្មីនេះ ជាការកម្រិត និងកំណត់ផ្លូវ ឲ្យពលរដ្ឋដើរ ខណៈមួួយចំនួនទៀត មាន​ផល​ល្អ ក្នុងការការពារទឹកដី ព្រៃធម្មជាតិ ទាំងឡាយនៅកម្ពុជាឲ្យគង់វង្ស។

ការលើកឡើងខាងលើនេះ ជាការឆ្លើយតបទៅនឹង ការលើកឡើងរបស់លោក សួន សេរីរដ្ឋា ដែលជាប្រធាន​គណបក្សអំណាចខ្មែរ ក្នុងវគ្គបណ្តុះបណ្តាលមួយ ស្តីពី ភាពជាអ្នកនយោបាយ កាលពីថ្ងៃទី៣ ខែតុលា កន្លង​មក ដែលបានអះអាង ដោយមោទនៈភាព ទាក់ទងគោលការណ៍នយោបាយ បីជំហាន មាន១៩ចំណុច របស់​គណបក្សរបស់លោក។

ពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ លោក សេរី បានបញ្ជាក់ ក្នុងកិច្ចសម្ភាសដោយផ្ទាល់មួយ ថា៖ «ជំហាន​ដែលលើកឡើងនេះ ផ្នែកខ្លះ ពឹងផ្អែកលើបរទេសទាំងស្រុង។ ឯជំហានខ្លះទៀត ក៏បានកំណត់ផ្លូវដើរ [...]

Cambodian Idol៖ មាស មុន្នីរាជ សំលេង​មាន​ជីវជាតិ?

Cambodian Idol៖ មាស មុន្នីរាជ សំលេង​មាន​ជីវជាតិ?

ក្រោយពីបានឆ្លងកាត់ ពីមួយវគ្គទៅមួយវគ្គមក បេក្ខជន មាស មុន្នីរាជ បានឈានជើងមកដល់វគ្គ Live show សប្តាហ៍ទី៥ នាថ្ងៃ អាទិត្យ ទី៤ ខែតុលា ឆ្នាំ២០១៥នេះ នឹងត្រូវបន្តទៅសប្តាហ៍ទី៦ ជាមួយនឹង បេក្ខជន​បេក្ខនារី​ចំនួន៦រូបទៀត នៅសប្តាហ៍ខាងមុខនេះ។

នៅសប្តាហ៍ទី៥នេះ តម្រូវឲ្យបេក្ខជន និងបេក្ខនារីទាំង៧រូប ច្រៀងបទចម្រៀងមរតកដើម ដែលដកស្រង់ ចេញ​ពីខ្សែភាពយន្ត។ បេក្ខជន មាស មុន្នីរាជ ដែលមានដើមកំណើត មកពីខេត្តកណ្តាល បានបកស្រាយ បទចម្រៀងមួយបទ មានចំណងជើងថា «ស្រណោះផ្កាក្ទម្ព» ដែលដកស្រងចេញរឿង កុលាបមាសបង និងជាសំនៀងដើម របស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត ។

បន្ទាប់ពីបានបកស្រាយបទចម្រៀងនេះរួច បេក្ខជន មុន្នីរាជ បានទទួលការកោតសរសើរយ៉ាងខ្លាំង ពី​សំណាក់​គណះកម្មការ ថាច្រៀងបានពិរោះ ក្នុងបទនេះ ស្តាប់ទៅគ្មានកន្លែងទាស់ មិនថាចង្វាក់ ឬការលើកដាក់​សំលេង​​ឡើយ។ ចំណែកកញ្ញា ឱក សុគន្ធកញ្ញា វិញបានសរសើរថា ទឹកដបសំលេងរបស់បេក្ខជនរូប​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...