សុំនគរបាល ដើម្បីរួមរ័ក្ស៦ម៉ោងសិន សឹមប្រគល់ខ្លួនឲ្យចាប់
ជាដៃគូរួមរ័ក្សលុះក្ស័យ សូម្បីតែមួយនាទី ចុងក្រោយក៏ដោយ ព្រោះវាពិតជាមានន័យណាស់។ ទាំងនេះ ជាអ្វីដែលក្រុមនគរបាលអាមេរិក បានលាន់មាត់ នៅពេលចូលទៅរកចាប់ខ្លួន លោក រ៉ៃអាន ប៉ាទ្រីក បូទីស្តា (Ryan Patrick Bautista) និងនាង លីអាន ហ៊ន (Leanne Hunn) ពីបទចោទ ទាក់ទងនឹងអំពើល្មើសជាច្រើន ជាពិសេសការប្លន់ប្រដាប់អាវុធ។
សារព័ត៌មានអាមេរិកជាច្រើន បានរាយការណ៍ថា លោក បូទីស្តា អាយុ៣៤ឆ្នាំ បានគេចខ្លួន ពីនគរបាលជាប្រចាំ និងបានមករស់នៅ ក្នុងជំរកបណ្ដោះអាសន្ន ដ៏តូចមួយ ក្នុងសង្កាត់ភាគខាងលិច នៃក្រុង «Jacksonville»។ ប៉ុន្តែទោះជាស្ថិត ក្នុងសភាពគេចខ្លួនក៏ដោយ លោកមិនបានភ្លេច ពីរឿងសប្បាយនៅក្នុងគ្រួសារ ជាមួយនឹងគូស្នេហ៍ នាង លីអាន ហ៊ន ឡើយ។ អ្នកទាំងពីរថែមទាំងបានអញ្ជើញ អ្នករាប់អានជាស្ត្រីពីរនាក់ ឲ្យមកធ្វើបុណ្យខួបកំណើតមួយ នៅក្នុងជំរកដ៏តូចនោះទៀតផង។ ប៉ុន្តែ ខណៈពេលពិធីបុណ្យ កំពុងប្រព្រឹត្តិទៅនោះ កងកម្លាំងពិសេស [...]


