All Articles of MONOROOM.info

កម្មវិធី​២០ឆ្នាំ​របស់​អាជ្ញាធរ​អប្សរា ទទួល​បាន​ចំណាប់​អារម្មណ៍

កម្មវិធី​២០ឆ្នាំ​របស់​អាជ្ញាធរ​អប្សរា ទទួល​បាន​ចំណាប់​អារម្មណ៍

អាជ្ញាធរអប្សរា បានឧទ្ធិសអាយុកាល ២០ឆ្នាំ នៃការគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានរបសខ្លួន នៅក្នុង​គោល​បំណងដ៏គួរឲ្យចាប់អារម្មណ៍។ នោះគឺដើម្បីផ្សព្វផ្សាយ ដល់សាធារណជន ឲ្យបានយល់ដឹង អំពី​គោល​ការណ៍ផ្សេងៗ ក្នុងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ក៏ដូចជាការបំផុសគំនិត ឲ្យចេះស្រឡាញ់ និង​រួម​ចំណែក​អភិរក្ស នូវមរតកបេតិកភណ្ឌ ដ៏មានតម្លៃរបស់មនុស្សជាតិទាំងមូល។

គោលបំណងនេះ ត្រូវបានផ្សព្វផ្សាយឲ្យដឹង នៅក្នុងកម្មវិធី ស្តីពីការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋាន​អង្គរ​រយៈពេល២០ឆ្នាំ នាសាលសន្និសីទអង្គរ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមាន​កិច្ច​សហការ ជាមួយទូរទស្សន៍បាយ័ន។

នៅចំពោះការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់ព្រះសង្ឃ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិត ប្រមាណ​ជាង៤០០អង្គ/រូបនោះ អាជ្ញាធរអប្សរាទំនងជាបានពន្យល់ ឲ្យអ្នកចូលរួមមានការពេញចិត្ត និង​គាំទ្រ​យ៉ាងខ្លាំង ចំពោះកម្មវិធីនេះ។ [...]

ដួង វីរះសិទ្ធ សុំ​ទោស​អ្នក​គាំទ្រ​រឿង​ច្រៀង​ប្រណាំង ព្រាប សុវត្ថិ

ដួង វីរះសិទ្ធ សុំ​ទោស​អ្នក​គាំទ្រ​រឿង​ច្រៀង​ប្រណាំង ព្រាប សុវត្ថិ

នៅចំពោះការរិះគន់ដ៏ច្រើននោះ លោក ដួង វីរះសិទ្ធ បានសរសេរសារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ដើម្បីធ្វើការសុំទោស ដល់អ្នកគាំទ្ររបស់ខ្លួន នៅលើគណនីហ្វេសប៊ុករបស់លោក សំរាប់​ការ​ដែល​លោក​មានបញ្ហា នៅក្នុងពេល ច្រៀងផ្ទាល់បទ «She's gone» ដែលជាបទ ចម្រៀងល្បីថាស្រែកខ្លាំង និង​មាន​តែ​តារាចម្រៀងសម្លេងខ្លាំង ដូចលោក ព្រាប សុវត្ថិ ប៉ុណ្ណោះ ដែលហ៊ានយកបទនេះមកបកស្រាយ។

លោក ដួង វីរះសិទ្ធ ជាតារាចម្រៀង ដែលមានសម្លេងស្រទន់ពិរោះ របស់ផលិតកម្ម «Phleng Record» បាន​បង្ហាញសារតាមសំណេរថា នៅពេលដែលតារាចម្រៀងវ័យក្មេង ឡើងច្រៀងនៅនឹងទូរទស្សន៍បាយ័ន្ដនោះ លោក​មានទុក្ខនៅជាប់ខ្លួន ដែលធ្វើឲ្យលោកស្រែកច្រៀងខ្លាំង មិនកើត។

» ការសម្ដែងរបស់លោក វីរៈសិទ្ធិ នៅក្នុងទូរទស្សន៍បាយ័ន្ដ៖

សួន សេរីរដ្ឋា ថា សម រង្ស៊ី «ឈ្លើយ» មិន​ឆ្លើយ​តប​លិខិត

សួន សេរីរដ្ឋា ថា សម រង្ស៊ី «ឈ្លើយ» មិន​ឆ្លើយ​តប​លិខិត

លោក សួន សេរីរដ្ឋា ថាគណបក្សរបស់លោក បានព្យាយាមអញ្ជើញលោក សម រង្ស៊ី មេដឹកនាំគណបក្ស​សង្គ្រោះជាតិ មកផ្តល់ជាបទពិសោធ និងបង្ហាញពីភាពជា ជាអ្នកដឹកនាំដល់យុវជន។ លោកបន្តថា តែមេ​គណបក្សធំមួយនេះ ហាក់ដូចជាមិនអើពើ និងយកចិត្តទុកដាក់មើលលិខិត នៃការអញ្ជើញនោះឡើយ។

លោក សួន សេរីរដ្ឋា បានលើកឡើងថា៖ «យើងអញ្ជើញមេដឹកនាំ គណបក្សសង្គ្រោះជាតិ អញ្ជើញលោក សម រង្ស៊ី ឲ្យគាត់ធ្វើជាវាគ្មិនមួយ ក្នុងកម្មវិធីភាពជាអ្នកដឹកនាំ។ (...) យើងព្យាយាមបោះដៃទៅ តែគេមិន​លើក​ដៃចាប់មកវិញ។ (...) បើឆ្លើយថា “yes” យើងសប្បាយចិត្ត បើឆ្លើយថា “No” គួតែមានមូលហេតុ ហេតុអ្វីបាន​ជា No។»

លោកបានចាត់ទុកភាពស្ងៀមស្ងាត់ នៃការឆ្លើយលិខិតរបស់លោក ពីមេបក្សប្រឆាំងរូបនេះថា ជាភាព​ឈ្លើយ​មួយ។ លោកថា លោក សម រង្ស៊ី បាននឹងកំពុងធ្វើការបំបែកផ្លូវ របស់អ្នកស្នេហាជាតិ តាមរយៈការមិន​ចាប់​ដៃ និយាយរកគ្នា ក្នងនាមបក្ស ក្រៅរដ្ឋាភិបាលដូចគ្នានោះ។ លោកបន្ថែមថា៖ [...]

សួន សេរីរដ្ឋា ថា​បើ CPP ចាញ់​ឆ្នោត មាន​ឬគ្មាន​«សង្គ្រាម» អាស្រ័យ​លើ​ទឹកចិត្ត​កងទ័ព

សួន សេរីរដ្ឋា ថា​បើ CPP ចាញ់​ឆ្នោត មាន​ឬគ្មាន​«សង្គ្រាម» អាស្រ័យ​លើ​ទឹកចិត្ត​កងទ័ព

សង្គ្រាមវាមិនអាចកើតមានបានឡើយ បើទោះបីគណបក្សណាឈ្នះឆ្នោតក៏ដោយ។ ហើយវាមាន ឬគ្មាន​សង្គ្រាម វាអាស្រ័យលើកងទ័ព មិនអាស្រ័យលើអ្នកនយោបាយនោះទេ។ នេះជាការអះអាង របស់​ប្រធាន​គណបក្ស​អំណាចខ្មែរ លោក សួន សេរីរដ្ឋា ក្នុងការថ្លែងមួយ ទៅកាន់ក្រុមអ្នកសារព័ត៌មាន។

ប្រធានគណបក្ស ដែលទើបបង្កើតថ្មី បានអះអាងថា កងទ័ពទាំងអស់ ដែលជាកូនចៅរបស់ខ្មែរបច្ចុប្បន្ននេះ មិនចង់ធ្វើសឹក បង្ហូឈាម និងបង្កជាសង្គ្រាមនោះទេ។ ប៉ុន្តែសង្គ្រាមអាចកើតឡើង ប្រសិនបើក្រុមមួយ ដែល​លោក សេរីរដ្ឋា បានហៅថា «អ្នកល្មោភអំណាចនៅកម្ពុជា» ដែលខ្លាចបាត់បង់បុណ្យស័ក្តរបស់ខ្លួន បូករួម​នឹងការបង្ហាញភាពស្មោះត្រង់ នឹងមេរបស់ខ្លួននោះ មុខជាត្រូវបង្ខំឲ្យកងទ័ព ដែលមានក្នុងដៃរបស់ខ្លួន ឲ្យ​ធ្វើ​អ្វី​មួយ តាមអ្វីដែលខ្លួនត្រូវការ និងចង់បាន។

លោកនៅតែអះអាងបន្ថែមថា អ្នកនយោបាយណាឈ្នះឆ្នោតក៏ដោយ នៅកម្ពុជា វាក៏នឹងគ្នានសង្គ្រាម​នោះ​ដែរ បើពលរដ្ឋ កងទ័ព និងអ្នកនយោបាយនោះ [...]

ហោ ណាំហុង ពន្យល់​​ពី​ចំណុចសំខាន់ ក្នុង​ជម្លោះ​ទឹកដី​ជា​មួយ​ថៃ

ហោ ណាំហុង ពន្យល់​​ពី​ចំណុចសំខាន់ ក្នុង​ជម្លោះ​ទឹកដី​ជា​មួយ​ថៃ

ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអះអាងជាសាធារណៈថា រដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើការប្តេជ្ញាចិត្តការពារបូរណភាពទឹក ដោយមិនឲ្យមានការបាត់បង់ មួយ​ចង្អាមណាឡើយ មិនថាផ្នែកណាមួយ ឬជ្រុងណាមួយ នៃប្រទេសកម្ពុជានោះទេ។

ថ្លែងនៅក្នុងពិធីអបអរសាទរ អបអរសាទរ ចំពោះខួបពីរឆ្នាំ (១១ ខែវិច្ឆកា ឆ្នាំ២០១៣) នៃការទទួលជ័យជំនះ លើប្រទេសថៃ នៃសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងការបកស្រាយសាលក្រម ឆ្នាំ១៩៦២ រៀបចំឡើង ដោយយុវជននៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (Techno) និងមានការចូលរួម ពីយុវជន​និស្សិត ប្រមាណជាង៥០០នាក់នោះ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានលើកយកមកពន្យល់ នូវបទពិសោធន៍សំខាន់ៗមួយចំនួន ដែលទាក់ទងនឹងការតវ៉ាតាម​ផ្លូវច្បាប់ របស់កម្ពុជា ដើម្បីទាមទារ ការគ្រប់គ្រងប្រាសាទព្រះវិហារ ពីប្រទេសថៃមកវិញ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...