នៅពេលអតីតទាហានខ្មែរក្រហមហៅ សម រង្ស៊ី ថាកូនអាក្បត់ជាតិ
តើនរណាមួយ ដែលមានអតីតកាលល្អទាំងអស់? ក្រែងលោក ហ៊ុន សែន ខ្លួនលោកធ្លាប់ជាទាហាន របស់របបបាតដៃប្រឡាក់ឈាម នៃបនប្រល័យពូជសាសន៍ខ្មែរក្រហម ផងដែរទេឬ? នេះជាការលើកឡើង របស់អតីតមន្ត្រីច្បាប់ ច្រើនជំនាន់ពីប្រទេសកម្ពុជា លោក ព្រហ្ម គិត និងជាអ្នកវិភាគឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅក្នុងការថ្លឹងថ្លែងមួយរបស់លោក ទាក់ទងនឹងការយកឪពុកលោក សម រង្ស៊ី មកភ្ជាប់ហៅមេដឹកនាំ គណបក្សប្រឆាំងរូបនេះ ថាជា«កូនជនក្បត់ជាតិ» របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ហ៊ុន សែន ដែលបានសម្ដែងការខឹងក្រេវក្រោប ទាក់ទងនឹងការលើកឡើង របស់មេដឹកនាំគណបក្សប្រឆាំង នៅប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលថា «កម្ពុជាជាប្រទេសផ្តាច់ការ»នោះ បានសរសេរបង្ហោះ ដោយផ្ទាល់ដៃរបស់លោក នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី១១ដដែល ដោយបញ្ជាក់ថា លោកមិនអាចនៅស្ងៀមបាន នៅ«ចំពោះការប្រមាថ របស់កូនជនក្បត់ជាតិបានទេ»។
[...]