All Articles of MONOROOM.info

កីឡាករ​ម្នាក់​នេះបញ្ចេញ​ក្បាច់​«ផ្កាប់​ចាន» នៃ​សន្ទុះ​ជើង​ឥត​មេត្តា

ជាធម្មតា នៅក្នុងច្បាប់បាល់ទាត់ គេមិនឲ្យប្រើសន្ធឹកជើង នៅក្នុងក្បាច់គុន ឬក្បាច់«ការ៉ាតេ»​ ដើម្បីមកទាត់​បាល់​មូលតូចមួយ ដូច្នេះឡើយ។ តែកីឡាករ «Felipe Melo» របស់ក្រុម «Inter Milan» ដែលបាន​ប្រកួត​ចាញ់ ទល់នឹងក្រុម «Lazio» ក្នុងការប្រកួតបូកពិន្ទុ រើសយកជើងឯក «Serie A» ទំនងជាបានភ្លេចគិត ពីច្បាប់​បាល់​ទាត់ ហើយខំពឺតយកតែមួយឈ្នះ។

កីឡាករ «Felipe Melo» ដែលមានដើមកំណើត ពីប្រទេសប្រស៊ីល បានដណ្ដើមបាល់ ដែលកំពុងលោតខ្ពស់ ជាមួយនឹងគូប្រកួតខ្លួន ដោយបានប្រើជើងលើកឡើង នៅកំពស់ស្មើនឹងមុខរបស់កីឡាករ «Lucas Biglia»។ សំណាង​ល្អ ដែលសន្ធឹកជើងដ៏ខ្ពស់នេះ បានយារទៅប៉ះ ត្រឹមស្មាររបស់កីឡាករគូប្រកួត ដែលមាន​ដើម​កំណើត ពីប្រទេសអាហ្សង់ទីន តែក៏បានបង្កឲ្យកីឡាករដួលចុះ នៅលើដីមួយសន្ទុះ។

ជាលទ្ធផល ទល់នឹងការប្រើក្បាច់ផ្កាប់ចាននេះ កីឡាករជាតិប្រេស៊ីល ដែលកំពុងទាត់ឲ្យក្រុម «Inter Milan» ត្រូវបានអាជ្ញាកណ្ដាលជូនកាតក្រហមមួយ [...]

បវរកញ្ញា​បារាំង​ឆ្នាំ​២០១៦ បាន​ទៅ​លើ​យុវតី​នៅ​ភាគ​ខាង​ជើង​ជា​ថ្មី

បវរកញ្ញា​បារាំង​ឆ្នាំ​២០១៦ បាន​ទៅ​លើ​យុវតី​នៅ​ភាគ​ខាង​ជើង​ជា​ថ្មី

យុវតីដ៏ស្រស់ស្អាត អាយុ២២ឆ្នាំ ដែលជាបវរកញ្ញាប្រចាំឲ្យតំបន់ «Nord-Pas-de-Calais» កញ្ញា អ៊ីរីស មីតេណេរ៉េ ត្រូវបានជ្រើសជាប់ ជាបវរកញ្ញាបារាំង ប្រចាំឆ្នាំ២០១៦  នៅក្នុងការប្រកួតរាជនីសម្ផស្ស កាល​ពី​យប់ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងមកនេះ នៅទីក្រុង លីល្ស៍។

កញ្ញា អ៊ីរីស ត្រូវបានប្រកាស ឲ្យជាប់ស្នងតំណែង ពីកញ្ញា កាមី សែរហ្វ៍ បវរកញ្ញាឆ្នាំមុន ដែលមកពីតំបន់ ភាគ​ខាងជើងប្រទេសបារាំងដូចគ្នា បង្កការខកចិត្តមិនស្ទើ ទៅបវរកញ្ញាមកពីកោះ «Martinique» (ជាប់​ជា​បវរកញ្ញាអមទី១) និងបវរកញ្ញា មកពីកោះ «Tahiti» (ជាប់ជាបវរកញ្ញាអមទី២)។ បវរកញ្ញា ដែល​មក​ពី​​តំបន់ «Provence» និងពីកោះ «Réunion» ទទួលបានចំណាត់ថ្នាក់ ជាបវរកញ្ញាអម លេខ៣ និងលេខ៤។

កញ្ញា អ៊ីរីស ដែលមានសក់ពណ៌មាស កំពស់ ១,៧២ម៉ែត្រ និងជានិស្សិតឆ្នាំទី៥ខាងទន្ដសាស្ត្រ ត្រូវ​បាន​ចម្រាញ់​ចេញ ពីបេក្ខនារីដែលអាយុពី១៨ ដល់២៤ឆ្នាំ មកពីតំបន់ចំនួន ៣១ [...]

ស្ត្រី​ដែល​ស្អាត​ជាង​គេ​ក្នុង​លោក​នា​ឆ្នាំ​នេះ ជា​ជន​ជាតិ​អេស្ប៉ាញ

ស្ត្រី​ដែល​ស្អាត​ជាង​គេ​ក្នុង​លោក​នា​ឆ្នាំ​នេះ ជា​ជន​ជាតិ​អេស្ប៉ាញ

និស្សិតស្រី ដែលមានឯកទេសខាង ឱសថសាស្ត្រ អាយុ២៣ឆ្នាំ នាងកញ្ញា មៀរ៉ៃយ៉ា ឡាឡាហ្គូណា រ៉ូហូ បាន​ជាប់ជាបវរកញ្ញាពិភពលោក ពីក្នុងចំណោមបេក្ខជន១១នាក់ចុងក្រោយ ដែលជ្រើសចេញពីបេក្ខនារី ចំនួន​១១៤នាក់ (មកពី១១៤ប្រទេស) នៅក្នុងពិភពលោក។ បេក្ខនារីដែលទទួលបានចំណាត់ថ្នាក់អមទីមួយ បាន​ទៅលើបវរកញ្ញារ៉ូស្ស៊ី នាង សូហ្វីយ់ា ណីគីតឈុក (Sofia Nikitchuk) និងចំណាត់ថ្នាក់អមទី២ បាន​ទៅ​លើ​បវរកញ្ញា​ឥណ្ឌូនេស៊ី នាងកញ្ញា ម៉ារីយ៉ា ហាហ្វានទី (Maria Harfanti)។ ចំណែកលេខ៣ និង​លេខ៤ បាន​ទៅ​លើ​បវរកញ្ញា មកពីប្រទេសលីបង់ និងប្រទេសចាម៉ៃអិក។

កញ្ញា មៀរ៉ៃយ៉ា ឡាឡាហ្គូណា រ៉ូហូ ដែលជាបវរកញ្ញារបស់ប្រទេសអេស្ប៉ាញ ត្រូវបានបវរកញ្ញា​ពិភពលោក​ឆ្នាំ២០១៤ មកពីប្រទេសអាហ្វ្រិកខាងត្បូង កញ្ញា រ៉ូឡែន ស្ត្រូស (Rolene Strauss) ឡើងមកបំពាក់​ម្កុដ​ពេជ្រ ដើម្បី​កាន់តំណែង ជារាជនីសម្ផស្សបន្ត សម្រាប់រយៈពេលមួយឆ្នាំ។ ចំពោះបវរកញ្ញាមកពីប្រទេសចំនួន៦ មាន ហ្វីលីពីន [...]

​«ផ្សាំ»​មុខ​ដែល​រង​ការ​ឆេះ​រលាក របស់​អ្នក​លត់​អគ្គិភ័យ​មួយរូប

​«ផ្សាំ»​មុខ​ដែល​រង​ការ​ឆេះ​រលាក របស់​អ្នក​លត់​អគ្គិភ័យ​មួយរូប

កាលពីខែសីហាកន្លងទៅ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ ញ៉ូយក បានធ្វើការផ្សាំមុខ ឲ្យទៅបុរសអ្នកលត់​អគ្គិភ័យ​មួយរូប ដោយប្រើពេលដល់ទៅ២៦ម៉ោង។ ជាការផ្សាំដំបូងគេ ដែលមិនដែលបានធ្វើ ពីមុនមកឡើយ។ លោក ប៉ាទ្រិក ហាដីសុន (Patrick Hardison) អ្នកលត់អគ្គិភ័យស្ម័គ្រចិត្ត ដែលមានអាយុ៤១ឆ្នាំ បាន​រង​ការ​ឆេះ​ខ្លួន ជាពិសេសឆេះមុខទាំងស្រុង នៅពេលដែលលោក បានធ្វើអន្តរគមន៍ជួយពន្លត់អគ្គិភ័យ ដែល​ឆេះ​ក្នុង​អាគារ​​រស់​នៅ​មួយ​កន្លែង។

បើនិយាយសរុបទាំងអស់ មនុស្សចំនួនដល់ទៅជាង១៥០នាក់ បានចូលរួមខ្នះខ្នែង ក្នុងយុទ្ធនាការ«ផ្សាំមុខ» របស់អតីតអ្នកលត់អគ្គិភ័យរូបនេះ។ បន្ទាប់ពីការវះកាត់រួច លោក ប៉ាទ្រិក មានមុខមាត់ថ្មី ដែលជារបស់​យុវជន​ម្នាក់ ឈ្មោះ ដេវិដ រ៉ដ័បូង (David Rodebaugh) អតីតអ្នកប្រដាល់ម្នាក់ ក្នុងទីក្រុងញ៉ូយក អាយុ២៦ឆ្នាំ ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ជិះកង់មួយយ៉ាងធ្ងន់ធ្ងរ។ មុខមាត់ទាំងស្រុង របស់យុវជន ដេវិដ [...]

ចែក​សណ្ដែក​ដី​​នៅ​មុខ​ហាង​លក់​ខោអាវ​ធំៗ​ ដើម្បី​កម្មករ​ខ្មែរ

ចែក​សណ្ដែក​ដី​​នៅ​មុខ​ហាង​លក់​ខោអាវ​ធំៗ​ ដើម្បី​កម្មករ​ខ្មែរ

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន សមាគមមួយឈ្មោះ «achACT» ក្នុងប្រទេសប៊ែលហ្សិក និងបណ្ដាញ​យុទ្ធនាការ «លាងសម្អាតសម្លៀកបំពាក់ (ជាភាសាដើម Schone Kleren និងជាភាសាអង់គ្លេស Clean Clothes)» នៅក្នុងប្រទេសហូឡង់ បានធ្វើការបរិហារ ពីស្ថានភាពដែលកម្មករកាត់ដេរ នៅក្នុងទ្វីបអាស៊ី។ ក្រុម​សកម្មជន របស់សមាគមទាំងពីរ បានលើកឡើងយកមកនិយាយ នូវការដួលសន្លប់ និងការក្អួតចង្អោរ ដែល​មាន​លក្ខណៈ​ជា​ក្រុម របស់ក្រុមកម្មករខ្មែរ ក្នុងរយៈពេលចុងក្រោយនេះ នៅក្នុងរោងចក្រជាច្រើន ក្នុង​ប្រទេស​កម្ពុជា។

លោក ហ្សង់ម៉ាក ឆូតដ្រុង (Jean-Marc Caudron) អ្នកទទួលខុសត្រូវ ខាងកិច្ចការបន្ទាន់របស់សមាគម «achACT» បានថ្លែងឲ្យដឹងថា៖ «ដោយសាររដ្ឋាភិបាលកម្ពុជា មិនទទួលខុសត្រូវ លើបញ្ហាទាំងនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...