All Articles of MONOROOM.info

គ្មាន​បុណ្យ​ណូអែល ឬ​ចូល​ឆ្នាំថ្មី​អ្វី​ទាំង​អស់ នៅ​ប្រទេស​សូមាលី!

គ្មាន​បុណ្យ​ណូអែល ឬ​ចូល​ឆ្នាំថ្មី​អ្វី​ទាំង​អស់ នៅ​ប្រទេស​សូមាលី!

ផ្ទុយពី«វប្បធម៌អ៊ីស្លាម» ជារឿងមួយ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេស ក្នុងទ្វីបអាហ្វ្រិកខាងកើតមួយនេះ ថែម​ទាំង​បានគិតថា ពិធីបុណ្យណូអែល និងពិធីបុណ្យចូលឆ្នាំសកលថ្មីនេះ អាចជាទិសដៅវាយប្រហារ សម្រាប់​ពួក​ភេរវជន​នោះទៀត។

ប្រជាជនសូមាលី ដែលភាគច្រើនជាបណ្ដាជន អ្នកកាន់សាសនាអ៊ីស្លាម និងបណ្ដាជន អ្នកកាន់​សាសនា​គ្រឹស្ទ មួយភាគទៀត សុទ្ធសឹងជាសមាជិក នៃកងកម្លាំងថែរក្សាសន្តិសុខ របស់ទ្វីបអាហ្វ្រិក (ដែលមាន​ចំនួន​សរុប​ប្រមាណ​ជា ២២ ០០០នាក់)។

នាយខុទ្ទកាល័យក្រសួងធម្មការ និងសាសនា របស់ប្រទេសសូមាលី លោក មហាមេដ កាយរ៉ូវ (Mohamed Khayrow) បានថ្លែងឲ្យដឹងថា ការប្រារព្ធពិធីបុណ្យទាំងនេះ អាចនឹងធ្វើឲ្យខូចខាត នូវជំនឿរបស់​សហគមន៍​សាសនា អ៊ីស្លាម។

មិនមែនមានតែ ប្រទេសសូមាលីមួយប៉ុណ្ណោះទេ ដែលបានហាមឃាត់​មិនឲ្យមានការប្រារព្ធ​ពិធី​បុណ្យ​ទាំង​នេះ ប៉ុន្តែនៅមានប្រទេសជាច្រើនទៀត ក៏បានធ្វើការហាមឃាត់ពលរដ្ឋខ្លួន [...]

ស៊ីរី៖ ជន​ស៊ីវិល​​រាប់​​រយ​នាក់ ត្រូវ​​បាន​សម្លាប់? ​រ៉ូស្ស៊ី​​ថា​«គ្មាន​ទេ»

ស៊ីរី៖ ជន​ស៊ីវិល​​រាប់​​រយ​នាក់ ត្រូវ​​បាន​សម្លាប់? ​រ៉ូស្ស៊ី​​ថា​«គ្មាន​ទេ»

«យើងបានឃើញរបាយការណ៍នោះហើយ។ លើកនេះម្ដងទៀត វាគ្មានអ្វីច្បាស់លាស់ និងមិនមានអ្វីថ្មី នៅ​ក្នុង​របាយការណ៍នោះទេ៖ រូបភាពមានលក្ខណៈដដែលៗ និងមានលក្ខណៈជាព័ត៌មានមិនពិត ដែលយើង​ធ្លាប់​បដិសេធ ម្ដងហើយម្ដងទៀត។» នេះជាការលើកឡើង របស់អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរ៉ូស្ស៊ី លោក អ៊ីហ្គ័រ កូណាឆិនកូវ (Igor Konachenkov) នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ តបទៅ​នឹង​របាយការណ៍មួយ ដែលចេញផ្សាយដោយអង្គការលើកលែងទោសអន្តរជាតិ ចោទប្រទេសរ៉ូស្ស៊ី ពីការ​សម្លាប់​រង្គាល នូវជនស៊ីវិលស៊ីរី នៅក្នុងយុទ្ធនាការវាយប្រហារ របស់ប្រទេសនេះ តាមផ្លូវអាកាសប្រឆាំង​ភេរវជន ឬ​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។

លោក កូណាឆិនកូវ បានលើកយកសេចក្ដីផ្ដើម នៃរបាយការណ៍នោះ មកបញ្ជាក់ថា អង្គការអន្តរជាតិ​បានទទួលព័ត៌មានទាំងនេះ ពីចម្ងាយ និងតាមទូរស័ព្ទ ពីក្រុមមនុស្សដែលលើកខ្លួន [...]

ផ្ទុះ​ក្នុង​ព្រលាន​យន្ដហោះ​អ៊ីស្ដំប៊ូល (ទួរគី) ស្លាប់​ម្នាក់​របួស​ម្នាក់

ផ្ទុះ​ក្នុង​ព្រលាន​យន្ដហោះ​អ៊ីស្ដំប៊ូល (ទួរគី) ស្លាប់​ម្នាក់​របួស​ម្នាក់

ក្នុងខណៈពេល ដែលប្រទេសទួរគី កំពុងត្រូវបានដាក់ ក្នុងការត្រួតពិនិត្យ ផ្នែកសុវត្ថិភាពយ៉ាងខ្ពស់នោះ ការ​ផ្ទុះ​មួយ ដែលមិនដឹងពីមូលហេតុ និងមិនស្គាល់ពីអត្តសញ្ញាណ បានកើតឡើង នៅក្នុងព្រលានយន្ដហោះ «Sabiha Gokcen» ដែលជាព្រលានយន្ដហោះអន្តរជាតិទី២ នៃទីក្រុងអ៊ីស្ដំប៊ូល របស់ប្រទេសទួរគី។ ហេតុការណ៍​ផ្ទុះ​នេះ ដែលបានកើតឡើង នៅលើចំណតយន្ដហោះ រវាងពីយប់ថ្ងៃអង្គារ ឆ្លងចូល​មក​ព្រឹក​ថ្ងៃ​ពុធ បាន​បង្ក​ឲ្យ​មាន​ស្ត្រី​ម្នាក់​ស្លាប់ និងម្នាក់ទៀតរងរបួស។

ស្ត្រីទាំងពីរនាក់ ដែលជាភ្នាក់ងារបោសសំអាត ម្នាក់ឈ្មោះ «Zehra Yamaç» អាយុ៣០ឆ្នាំ បានស្លាប់ភ្លាមៗ ដោយរងគ្រោះនៅត្រង់ក្បាល។ រីឯស្ត្រីម្នាក់ទៀត ឈ្មោះ «Canan Çelik Burgucu» អាយុ៣៣ឆ្នាំ បានរង​របួស​នៅត្រង់ដៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល។ នេះបើតាមសេចក្ដីរាយការណ៍ របស់​សារព័ត៌មាន​ក្នុងស្រុកមួយ ដែលស្និតនឹងរដ្ឋាភិបាល។

អ្នកជួយសង្គ្រោះ [...]

ជាប់​ជា​បវរកញ្ញា​ចក្រវាឡ​ត្រឹម​តែ​៥នាទី នាង​ប្រតិកម្ម​ជា​លើក​ទី១

ជាប់​ជា​បវរកញ្ញា​ចក្រវាឡ​ត្រឹម​តែ​៥នាទី នាង​ប្រតិកម្ម​ជា​លើក​ទី១

កាលពីថ្ងៃអាទិត្យកន្លងមក នៅក្នុងក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ហេតុការណ៍ដ៏មិនគួរឲ្យជឿមួយ បាន​កើតឡើង ដើម្បីចូលរួមបញ្ចប់ឆ្នាំ២០១៥។ នោះគឺលោក ស្ទេវ ហាវៃ (Steve Harvey) ពិធីកររបស់កម្មវិធី «ប្រឡង​បវរកញ្ញាចក្រវាឡ ឆ្នាំ២០១៥» បានច្រឡំប្រកាសលទ្ធផលផ្ដាច់ព្រ័ត្រ ថាអ្នកដែលជាប់​ជាបវរកញ្ញា​ចក្រវាឡ  ជាបវរកញ្ញា របស់ប្រទេសកូឡំប៊ី នាង «Ariadna Gutierrez Arevalo» មុននឹងចេញមកកែតម្រូវ នៅ​៥នាទីក្រោយ ថាអ្នកដែលជាប់ពិតប្រាកដ ជាបវរកញ្ញារបស់ប្រទេសហ្វីលីពីន នាង «Pia Alonzo Wurtzbach» ទៅវិញ។ ការប្រកាសច្រឡំ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល សឹងមួយចំហៀងផែនដី ព្រោះ​មាន​មនុស្ស​ជាច្រើន​​លាន​នាក់ បានទស្សនាកម្មវិធីប្រកួតប្រជែងនេះ ដោយផ្ទាល់ពីក្រុងឡាសវេហ្គាស។

បន្ទាប់ពីប្រព្រឹត្តិកំហុសរួច ពិធីករអា​មេរិក ដែលមានដើមកំណើតពីប្រទេសនីហ្សេ បានឡើងមកកាន់ឆាកវិញ ហើយបានប្រកាសសុំទោស ពីបញ្ហានេះមុននឹងថ្លែងបញ្ជាក់ថា៖ «បវរកញ្ញាអមទីមួយ [...]

ចង់​ទៅ​ទស្សនា​អង្គរ? អ្នក​ទេសចរណ៍​ត្រូវ​មើល​ឃ្លីប​វីដេអូ​នេះ​សិន!

ក្រមប្រតិបត្តិថ្មីមួយ ត្រូវបានដាក់ជូនទៅ​ក្រុមអ្នកទេសចរណ៍ ដែលមានបំណង​ចូលមកទស្សនា​ប្រាង្គ​ប្រាសាទ​នា​តំបន់អង្គរ ដែលជារមណីដ្ឋានប្រវត្តិសាស្ត្រ និងបេតិកភ័ណ្ឌ របស់ប្រទេសកម្ពុជា។ គោលបំណង​នៃ​ក្រម​ប្រតិបត្តិ​​នេះ រហូតដល់បង្កើត​ជាវីដេអូឡើងមកនេះ គឺចង់បញ្ជៀសនូវទង្វើមិនប្រក្រតីមួយចំនួន នៅ​ក្នុង​តំបន់​រមណីដ្ឋាន ដែលត្រូវបានចាត់ទុកជាដួងព្រលឹងជាតិ របស់ប្រទេសមួយនេះ។

ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានា នៅក្នុងតំបន់ បានទាក់ទាញទេសចរណ៍ ប្រមាណជាជាង​២លាន​នាក់ ក្នុងមួយឆ្នាំៗ។ ប៉ុន្តែកាលពីពេលកន្លងមក អ្នកទេសចរណ៍ជាច្រើន បានឆ្លៀតឱកាសយកតំបន់ នៃ​អច្ឆៈរិយៈ​វត្ថុពិភពលោកមួយនេះ ដើម្បីថតជារូបភាព«សិល្បៈ» តែគ្មានសម្លៀកបំពាក់ (ឬស្រាតននលគោក) ដែលបានប៉ះពាល់យ៉ាងខ្លាំងក្លា ទៅដល់ប្រពៃណីទម្លៀមទំលាប់ របស់ប្រជាជនម្ចាស់ស្រុក។ អ្នកទេសចរណ៍​ខ្លះ​ទៀត បានប៉ះពាល់ ឬលោតទន្ទ្រាន ទៅប្រាង្គប្រាសាទទាំងនោះ ទាំងភ្លេចគិតថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...