All Articles of MONOROOM.info

ស្ត្រី​នគរបាល​រូប​នេះ​បាន​បំបៅ​​សង្គ្រោះ​ជីវិត​ទារិកា​ជិត​ស្លាប់​ម្នាក់

ស្ត្រី​នគរបាល​រូប​នេះ​បាន​បំបៅ​​សង្គ្រោះ​ជីវិត​ទារិកា​ជិត​ស្លាប់​ម្នាក់

ស្ត្រីនគរបាលជាតិកូឡំប៊ី អ្នកស្រី ល្វីសា ហ្វែណង់ដា អៀរ៉េអា (Luisa Fernanda Urrea) ទើបនឹង​ទទួល​បានការ​កោត​សរសើរ ពីសំណាក់ថ្នាក់លើ់របស់អ្នកស្រី និងពីសំណាក់​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទាក់ទងនឹង​​កាយវិការ​មួយ​របស់​អ្នកស្រី ដើម្បីធ្វើការសង្គ្រោះ ជនរងគ្រោះម្នាក់ ដែលទើបនឹងមានអាយុ ប៉ុន្មានម៉ោង​ប៉ុណ្ណោះ។ អ្នកស្រី ល្វីសា ដែលទើបនឹងក្លាយ ជាអ្នកម្ដាយវ័យក្មេងដែរនោះ ត្រូវបានបញ្ជូន ឲ្យទៅធ្វើ​អន្តរាគមន៍ នៅ​​ក្នុង​​ភូមិ «Tuluà» ដែលជាតំបន់ព្រៃភ្នំ​ដាច់ស្រយ៉ាលមួយ នៅភាគខាងលិច នៃប្រទេសកូឡំប៊ី។ នៅ​ទី​នោះ អ្នកស្រុក​ទើប​នឹងរកឃើញ ទារិការដ៏តូចមួយរូប ដែលត្រូវបានយកមក«ផ្លុងចោល» យ៉ាង​អាណោច​អធម ក្នុង​គុម្ពោត​ព្រៃ។

អ្នកដែលឃើញទារិកានេះមុនគេ គឺអ្នកស្រី អេឌីណូរ៉ា ជីមើណេស (Edinora Jimenez) អាយុ៥៩ឆ្នាំ ខណៈ​ពេល​អ្នកស្រី កំពុងបេះផ្លែក្រូច នៅក្នុងចំការមួយ។ អ្នកស្រី បានរៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា៖ [...]

ក្រុងព្យុងយ៉ាង កំពុង​ត្រៀម​បាញ់​កាំជ្រួច​រយៈឆ្ងាយ​មួយ​ទៀត?

ក្រុងព្យុងយ៉ាង កំពុង​ត្រៀម​បាញ់​កាំជ្រួច​រយៈឆ្ងាយ​មួយ​ទៀត?

ដំណឹងចេញពីប្រទេសកូរ៉េខាងជើង កាន់តែធ្វើឲ្យ​ពិភពលោក «ញ៉ាក់សាច់» ខ្លាំងឡើង។ ទីក្រុងព្យុងយ៉ាង ទំនង​ជាកំពុងរៀបចំការបាញ់សាកល្បង នូវកាំជ្រួចរយៈឆ្ងាយមួយទៀត។ នេះបើតាមសេចក្ដី​រាយការណ៍​នានា របស់​សារព័ត៌មានជប៉ុន ចេញផ្សាយក្នុងចុងសប្ដាហ៍នេះ។ ប្រសិនជាគម្រោងសាកល្បង ពិតជា​មាន​មែន​នោះ បាន​ន័យ​ថា នេះសកម្មភាពថ្មីមួយទៀត នៅក្នុងរយៈពេល តែ៣សប្ដាហ៍ក្រោយ ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ ជាលើកទី៤ កាលពីដើមខែមករាកន្លងមក របស់ប្រទេសកុម្មុយនីស។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដូចយ៉ាងទីភ្នាក់ងារព័ត៌មាន «Kyodo» ជាដើម បានយោងប្រភពពីរដ្ឋាភិបាល​ជប៉ុន ទាក់ទងនឹងការវិភាគ ទៅលើរូបភាព ដែលចាប់បានដោយប្រព័ន្ធផ្កាយរណប បង្ហាញពីការរៀបចំ នូវ​ការ​បាញ់​កាំជ្រួចមួយ ពីមជ្ឈមណ្ឌល «Dongchang-ri» ភាគខាងលិច​នៃប្រទេសកូរ៉េខាងជើង។ ការរៀបចំ​ការ​បាញ់​នេះ អាចនឹងរួចរាល់ នៅក្នុងអំឡុងមួយសប្ដាហ៍ខាងមុខ។ ទូរទស្សន៍ «NHK» របស់ជប៉ុន [...]

ទ្រង់ រណឫទ្ធិ ព្រមាន​អ្នក​​ស៊ី​​បាយ​​បោក​​ឆ្នាំង នៅ​ក្នុង​ហ៊្វុនស៊ិនប៉ិច​

ទ្រង់ រណឫទ្ធិ ព្រមាន​អ្នក​​ស៊ី​​បាយ​​បោក​​ឆ្នាំង នៅ​ក្នុង​ហ៊្វុនស៊ិនប៉ិច​

«កុំទទួលទានបាយហើយ បោកឆ្នាំងចោល»។ នេះជាសុភាសិកចាស់បូរាណមួយឃ្លា ដែលព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លើកយកមកមានបន្ទូល ប្រាប់ក្រុមអ្នកកាសែត នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករានេះ បន្ទាប់ពីចប់កម្មវិធី ជួបប្រជុំពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំ​គណបក្ស ប្រចាំរាជធានី ភ្នំពេញ និងសកម្មជនមូលដ្ឋាន នាភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន។

ព្រះអង្គម្ចាស់ បានថ្លែងព្រមាន ជន«ស៊ីបាយរួចបោកឆ្នាំងចោល» នោះទៀតថា បើអ្នកណាហ៊ានធ្វើអ្វីខុស ពី​គោលការណ៍របស់គណបក្ស នោះព្រះអង្គដែលជាប្រធានគណបក្ស នឹងចាត់វិធានការតាមផ្លូវច្បាប់។ ព្រះ​រាជ​បុត្រ របស់អតីតព្រះមហាវីរក្សត្រ នរោត្ដម សីហនុ អង្គនេះ បានមានបន្ទូលថា៖ «ប្រាប់អោយច្បាស់។ លក្ខន្តិកៈ​របស់គណបក្ស បើខ្ញុំនៅតែធ្វើជាប្រធានបក្ស ខ្ញុំនឹងចាត់វិធានការ លើមន្រ្តីណាដែលអនុវត្តន៍ ផ្ទុយពីច្បាប់បក្ស។ បើអ្នកណាធ្វើ សូមឲ្យទទួលខុសត្រូវ [...]

ផ្សាយ​ចម្រៀង​ចំអក​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​ចាប់​ខ្លួន

ផ្សាយ​ចម្រៀង​ចំអក​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​ចាប់​ខ្លួន

លោក ណារ៉ុង រុនថាណាវង់ (Narong Roonthanawong) អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន បន្ទាប់​ពី​មាន​​ពាក្យ​បណ្ដឹង​មួយ ពីសំណាក់យោធាថៃ ពីបទ«បង្ហោះព័ត៌មានមិនពិត»។ នេះបើតាមការអះអាង របស់​មន្ត្រី​ទទួល​ខុស​ត្រូវ របស់​នគរបាលថៃ លោក ឆៃរ៉ូប ជនណាវ៉ាត់ (Chairop Junnawat) ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (AFP)។

លោក ឆៃរ៉ូប ដែលពាក់ស័ក្ដិ៥ បានថ្លែងពន្យល់ថា៖ «ជនសង្ស័យបានសារភាព ថាបានចែក​រំលែក​ចម្រៀង​មួយ​បទ ដែលខ្លួនគាត់គិតថា គួរឲ្យចង់សើច ជាមួយនឹងមិត្តភ័ក្រ។ នៅពេលនេះ ជនសង្ស័យ​បាន​សុំ​ការ​អភ័យទោស ពីសំណាក់នាយករដ្ឋមន្ត្រី ពីកំហុសឆ្គងរបស់ខ្លួន។»

ចម្រៀង ដែលត្រូវបានយកមកបង្ហោះនោះ មានចំណងជើងថា «ដើម្បីលោកអ៊ុំ ជាទីគោរពរបស់យើង» ហើយ​មាន​អត្ថន័យ ជាការបញ្ឆិតបញ្ឆៀង ទៅរកលោក ប្រាយុទ្ធ ចាន់អ៊ូឆា (Prayut Chan-O-Cha) ដែលជា​នាយក​រដ្ឋមន្ត្រី​ផង និងជាមេដឹកនាំយោធា ដ៏កំពូលផង។

លោក ប្រាយុទ្ធ [...]

នរណា​ជា​ប្រធានាធិបតី​ថ្មី របស់​ប្រទេស​ភូមា?

នរណា​ជា​ប្រធានាធិបតី​ថ្មី របស់​ប្រទេស​ភូមា?

តំណាងរាស្ត្រ និងជាសមាជិកសភានីតិកាលទីមួយ ដែលភាគច្រើន ជាអ្នកស្និត​នឹងអតីតរបបយោធា បាន​អនុម័ត​ច្បាប់រដ្ឋធម្មនុញ្ញ ដោយកំហិតមិនឲ្យពលរដ្ឋភូមាណា ដែលមានកូនរបស់ខ្លួនកាន់សញ្ជាតិបរទេស អាច​ឈរឈ្មោះធ្វើប្រធានាធិបតីបានឡើយ។ ការកំហិតនេះ ជាការបាញ់ឆ្ពោះ សំដៅរារាំងមេដឹកនាំប្រឆាំង គឺ​អ្នកស្រី អង់សាន ស៊ូជី ដែលមានស្វាមីជាជនជាតិអង់គ្លេស ហើយកូនទាំងពីររបស់អ្នកស្រី មាន​សញ្ជាតិ​អង់គ្លេស​នោះ មិនឲ្យឡើងឈរឈ្មោះ ជាប្រធានាធិបតី។

នៅក្នុងនីតិវិធី​ជាគោលការណ៍ ដែលមានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ បេក្ខជនប្រធានាធិបតីថ្មី នឹងត្រូវបាន​បោះ​ឆ្នោត​ជ្រើសតាំង ដោយរដ្ឋសភា នៅប៉ុន្មានសប្ដាហ៍ខាងមុន ហើយបេក្ខជនរូបនោះ នឹងក្លាយជាប្រធានាធិបតី​ពេញ​ច្បាប់ នៃប្រទេសភូមា ចាប់ពីថ្ងៃទី១ ខែមេសាតទៅ។ ហើយដើម្បីអាចឲ្យពលរដ្ឋភូមាទូទៅ (ជាពិសេសអ្នកស្រី ស៊ូជី ខ្លួនឯង) អាចឈរឈ្មោះ​ជាប្រធានាធិបតីបាន អ្នកស្រីម្ចាស់ពានរង្វាន់ណូបែលសន្តិភាព [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...