ការវាយប្រហារពីសំណាក់ត្រីឆ្លាមឆ្នាំ២០១៥ បំបែកឯកត្តកម្ម
ការិយាល័យទទួលបន្ទុក ចុះបញ្ជីជាអន្តរជាតិ ពីការវាយប្រហារពីសំណាក់ត្រីឆ្លាម (International Shark Attack File - ហៅកាត់ ISAF) បានធ្វើការសិក្សា ទៅលើការវាយប្រហារនានា បង្កឡើងដោយត្រីឆ្លាម ក្នុងពិភពលោក នាអំឡុងឆ្នាំ២០១៥កន្លងមកនេះ។ ការវាយប្រហារ ត្រូវបានចុះបញ្ជីយ៉ាងហោច ៩៨ដង ដែលច្រើនជាងការវាយប្រហារ ក្នុងឆ្នាំ២០១៤ ដល់ទៅ២៦ដង។ នៅក្នុងចំណោម ការវាយប្រហារ ទាំង៩៨ករណីនោះ មាន៖
- ៤៩% ជាការវាយប្រហារ ទៅលើអ្នកជ្រមុជទឹក
- មានមនុស្ស ៥៨ នាក់បានរងរបួស និងម្នាក់ស្លាប់ នៅសហរដ្ឋអាមេរិក។ ការវាយប្រហារចំនួន ១៨ដង បានកើតឡើង នៅប្រទេសអូស្ត្រាលី និង ៨ដង នៅប្រទេសអាហ្វ្រិកខាងត្បូង។ បើនិយាយសរុបទាំងអស់ មានមនុស្ស៦នាក់ បានស្លាប់ ក្រោមការវាយប្រហារ របស់ត្រីឆ្លាម។
បើតាមរបាយការណ៍ របស់ទូរទស្សន៍អាមេរិក «CNN» បានឲ្យដឹងថា តួលេខខាងលើនេះ បានធ្វើឲ្យគេជឿ ថាត្រីឆ្លាមកាន់តែមានសាហាវខ្លាំងឡើង ហើយបានប្រាប់ឲ្យមនុស្ស [...]