
អ្នកគ្រូ«ការ៉ាតេ»ប៉ងរួមរ័ក្សយ៉ាងត្រេកត្រអាល ជាមួយសិស្សក្មេង
យុវតីមួយរូប ដែលជាអ្នកណែនាំ បង្ហាត់បង្ហាញនៅក្នុងសាលាគុន «ការ៉ាតេ» ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ សប្ដាហ៍មុន ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ នាងកញ្ញា ស្តេហ្វានី ហ្វីគឺរ៉ូវ (Stephannie Figueroa) អាយុ២១ឆ្នាំ បានរងបណ្ដឹង ពីសំណាក់ម្ដាយកូនសិស្សគុនអាយុ១១ឆ្នាំម្នាក់ របស់នាង។
សារព័ត៌មានក្នុងតំបន់ឈ្មោះ «Orlando Sentinel» បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ ស្ត្រីជាម្ដាយបានរកឃើញ សារដ៏អាស្រូវជាច្រើន នៅក្នុងទូរស័ព្ទរបស់កូនអ្នកស្រី។ បន្ទាប់ពីបានសាកសួរកូនខ្លួនរួច អ្នកស្រីបានដឹងថា គ្រូបង្វឹក«ការ៉ាតេ»របស់កូនអ្នកស្រី បានផ្ញើររូបថតស្រាត និងរូបថតជាច្រើនដែលបង្ហាញ ពីប្រដាប់ប្រដាផ្លូវភេទ របស់នាង។ អ្នកគ្រូក្រមុំ បានធ្វើសកម្មភាពនេះ ដើម្បីព្យាយាមមានទំនាក់ទំនង ផ្នែកផ្លូវភេទជាមួយកុមារ។
នៅយប់ថ្ងៃដដែលនោះ ម្ដាយរបស់កុមារ បានប្ដឹងនគរបាល [...]