អ្នក​គ្រូ​«ការ៉ាតេ»​ប៉ង​រួមរ័ក្ស​​យ៉ាង​​ត្រេក​​ត្រអាល ជា​មួយ​សិស្ស​ក្មេង

យុវតីអាយុ២១ឆ្នាំម្នាក់នេះ ត្រូវប្រឈមនឹងប្រព័ន្ធតុលាការ ទាក់ទងនឹងការចោទប្រកាន់ ពីបទបៀតបៀន​ផ្នែកផ្លូវ​ភេទ ទៅលើ​អនិតិជន។ នោះជាករណីដ៏ហួសចិត្តមួយ ដែលនាងបានផ្ញើររូបភាពស្រាត ប្រមាណ​ជា​១៥សន្លឹក ទៅ​ឲ្យ​កូន​សិស្ស​របស់នាង អាយុ១១ឆ្នាំ និងបានបញ្ចុះបញ្ចូលកូនសិស្សរូបនោះ ឲ្យរួមរ័ក្ស​«យ៉ាង​ត្រេក​ត្រអាល»​​ជា​មួយ​នាង។
អ្នក​គ្រូ​«ការ៉ាតេ»​ប៉ង​រួមរ័ក្ស​​យ៉ាង​​ត្រេក​​ត្រអាល ជា​មួយ​សិស្ស​ក្មេង
កញ្ញា ស្ដេហ្វានី ហ្វើគឺរ៉ូវ អ្នកគ្របង្វឹកគុន ការ៉ាតេ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៦ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 29, 2016
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវតីមួយរូប ដែលជាអ្នកណែនាំ បង្ហាត់បង្ហាញ​នៅក្នុង​សាលាគុន «ការ៉ាតេ» ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ សប្ដាហ៍​មុន ក្នុង​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក។ នាងកញ្ញា ស្តេហ្វានី ហ្វីគឺរ៉ូវ (Stephannie Figueroa) អាយុ២១ឆ្នាំ បាន​រង​បណ្ដឹង ពី​សំណាក់​ម្ដាយ​​កូនសិស្ស​គុន​​​អាយុ១១ឆ្នាំម្នាក់ របស់​នាង។

សារព័ត៌មា​នក្នុងតំបន់ឈ្មោះ «Orlando Sentinel» បានរាយការណ៍​ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា​កន្លង​ទៅ ស្ត្រី​ជា​ម្ដាយ​បានរកឃើញ សារដ៏អាស្រូវជាច្រើន នៅក្នុងទូរស័ព្ទរបស់កូនអ្នកស្រី។ បន្ទាប់ពីបាន​​សាកសួរ​កូន​ខ្លួន​រួច អ្នកស្រី​បានដឹងថា គ្រូបង្វឹក«ការ៉ាតេ»របស់កូនអ្នកស្រី បានផ្ញើររូបថតស្រាត និងរូបថតជាច្រើន​ដែល​បង្ហាញ ពី​ប្រដាប់​​ប្រដា​​ផ្លូវភេទ របស់នាង។ អ្នកគ្រូក្រមុំ បានធ្វើសកម្មភាពនេះ ដើម្បីព្យាយាមមានទំនាក់ទំនង ផ្នែក​ផ្លូវ​​ភេទ​​​ជា​​មួយ​​កុមារ។

នៅយប់ថ្ងៃដដែលនោះ ម្ដាយរបស់កុមារ បានប្ដឹងនគរបាល ហើយនៅចំពោះអ្នកស៊ើបអង្កេត កុមារបាន​និយាយ​ចេញ​ខ្ទេច គ្មានសល់ត្រង់ណាឡើយ។ កុមារបានពន្យល់ថា កញ្ញា ស្តេហ្វានី បាននិយាយប្រាប់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត ថានាងស្រឡាញ់ខ្លួនខ្លាំងណាស់ និងនៅខែកុម្ភៈកន្លងមក នាងបានចាប់ផ្ដើម«ឲ្យដៃ» ដើម្បី​ឈាន​ទៅ​រក​ការ​រួមរ័ក្ស​​ខាងផ្លូវភេទ។ នៅមុនរឿងវ៉ាវផ្ទុះឡើងមួយសប្ដាហ៍ កុមារបានទទួលសារមួយទៀត ពីគ្រូ​បង្វឹក​របស់​ខ្លួន ដែលបានអញ្ជើញកុមារ ឲ្យទៅចូលរួមពិធីខួបកំណើត អាយុ២១ឆ្នាំរបស់នាង។ គ្រូបង្វឹករូបនោះ បាន​បញ្ជាក់​នៅ​ក្នុង​សារ​ថា មិនមាននរណាម្នាក់ផ្សេងទេ នៅក្នុងពិធីបុណ្យខួបកំណើតនេះ។

របាយការណ៍របស់នគរបាល បានស្រង់សំណរនៅក្នុងសារនោះ មកបញ្ជាក់ថា៖ «ខ្ញុំចង់រួមរ័ក្សជាមួយអ្នកឯង ដោយត្រេត្រអាលជាទីបំផុត»។ ហើយកុមារបានឆ្លើយទៅវិញថា៖ «អូខេ (OK) ដោយបែបណាក៏បែបណ្នឹងទៅ ខ្ញុំមិនខ្វល់ទេ»។ បើតាមកុមារ ដែលមិនទាន់ដល់វ័យជំទង់​នៅឡើយនេះ បានឲ្យដឹងទៀតថា អ្នកគ្រូ«ការ៉ាតេ»​របស់​ខ្លួន បានផ្ញើររូបថតស្រាតមកខ្លួន ប្រមាណជា១៥សន្លឹក។

រីឯនាយកសាលាគុន«ការ៉ាតេ»វិញ បានអះអាងថា លោកមិនបានរកឃើញ នូវភស្ដុតាងសូម្បីបន្តិច ស្ដីពី​សកម្មភាព​បៀត​បៀន នៅក្នុងអំឡុងពេល នៃការបង្ហាត់បង្រៀនឡើយ។ នេះ​បើតាមវីដេអូសុវត្ថិភាពជាច្រើន ដែល​នគរបាល​​បាន​យកមកត្រួតពិនិត្យ។ ប៉ុន្តែនាយកសាលារូបនោះ បានទទួលស្គាល់ថា អ្នកគ្រូក្រមុំ​របស់​ខ្លួន​ បាន​រៀបចំ​នូវ​​ពិធី​«ជប់លៀងបែប​ឯកជន» ជាច្រើនដង។

កញ្ញា ស្ដេហ្វានី ហ្វើគឺរ៉ូវ ត្រូវបានឃុំខ្លួនពីបទបៀតបៀនទៅលើអនីតិជន ដោយប្រើមធ្យោបាយអាសអាភាស - បទជំរុញឲ្យមានបទល្មើសទៅលើអនិតិជន និងបទបានបង្ហាញ ពីសម្ភារៈអាសអាភាស ទៅឲ្យអនិតិជន។ អ្នក​ស៊ើបអង្កេតបានរំពឹងបន្ថែមថា យុវតីវ័យក្មេងម្នាក់នេះ បានបង្កឲ្យមានជនរងគ្រោះផ្សេងទៀត ហើយបាន​អំពាវ​នាវ ​ទៅកាន់អ្នកទាំងនោះ ឲ្យមក​ចូលរួមធ្វើជាសាក្សី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...