All Articles of MONOROOM.info

ហ៊ុន សែន ផ្សាយ​«ពាណិជ្ជកម្ម»​ឲ្យ ធី សុវណ្ណថា

ហ៊ុន សែន ផ្សាយ​«ពាណិជ្ជកម្ម»​ឲ្យ ធី សុវណ្ណថា

គេគ្រាន់តែរង់ចាំមើល ថាតើបន្តិចទៀត កញ្ញា ធី សុវណ្ណថា ដ៏ល្បីល្បាញ នឹងត្រូវដើរតាមលោក ហ៊ុន សែន នៅ​គ្រប់កម្មវិធីទាំងអស់ ឬយ៉ាងណា? ព្រោះក្នុងពេលនេះ លោក ហ៊ុន សែន បានថ្លែង​សរសើរ​តារា​ហ្វេសប៊ុក​រូប​នេះ ជាច្រើនម៉ាត់ ទាក់ទងនឹងការចុះទៅកាន់តំបន់អារ៉ែង កាលពីពេលកន្លងមក ដែលលោកនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​​និយាយថា ជាសកម្មភាពការពារបរិស្ថាន។

ថ្លែងក្នុងទិវាមច្ឆាជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០១៦នេះ លោក ហ៊ុន សែន បានប្រកាសឡើងថា៖ «កញ្ញា ធី សុវណ្ណថា ដែលជាគេហៅថា អ្នកលេង​ខាង​ហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុមធ្វើដំណើរ ទៅតំបន់អារ៉ែង។ អញ្ចឹងទេ អាហ្នឹងវាជាចលនាជួយការពារមួយ ជំរុញ​លើកទឹកចិត្តឲ្យពួកគាត់បន្តទៅ។»។

ជាលើកដំបូងបង្អស់ ដែលនាយករដ្ឋមន្ត្រីកម្ពុជា បានលើកយកកញ្ញា ធី សុវណ្ណថា អតីតអ្នកវាយប្រហារ​លើ​លោក​មិន​សំចៃមាត់ [...]

ន៎ោះ! បណ្ដា​ជន​ ប៊ីយ៉េឡូរ៉ូស្ស៊ី នាំ​គ្នា​ស្រាត​ទៅ​ធ្វើការ

ន៎ោះ! បណ្ដា​ជន​ ប៊ីយ៉េឡូរ៉ូស្ស៊ី នាំ​គ្នា​ស្រាត​ទៅ​ធ្វើការ

ហេតុការណ៍«ស្រាតទៅធ្វើការ» របស់បណ្ដាជន ប៊ីយ៉េឡូរ៉ូស្ស៊ី បានកើតឡើងបន្ទាប់ពីការថ្លែងជាសាធារណៈ របស់ប្រធានាធិបតីនៃប្រទេស ប៊ីយ៉េឡូរ៉ូស្ស៊ី លោក «Alexandre Loukachenko»។ សុន្ទរកថារបស់​លោក​ប្រធានា​ធិបតី​នោះ បានធ្វើឡើងតាំងពីថ្ងៃទី២៣ ខែមិថុនាកន្លងមកនេះថ្មីៗ។ ប៉ុន្តែបញ្ហានៅត្រង់ថា តើ​លោក​ប្រធានាធិ​បតី ពិតជាបានថ្លែងដោយច្រឡំមែន ឬមកពីពាក្យទាំងពីរ មានសូរនិយាយ​ប្រហាក់ប្រហែលគ្នា?

បើគេស្ដាប់លោក «Loukachenko» ដែលទំនងខ្វល់ខ្វាយខ្លាំង ក្នុងការផ្ដល់ភាពសុខដុមរមនា ទៅឲ្យ​ប្រជា​ពលរដ្ឋ​របស់ខ្លួន ដែលមានប្រមាណជា ៩លាន៥សែននាក់នោះ គេច្បាស់ជាឮលោកនិយាយដូច្នេះថា៖ «អ្នក​ឯង​ដឹងពីអ្វី ដែលអ្នកឯងត្រូវធ្វើ ហើយត្រូវធ្វើដូចម្ដេច ពីទិសដៅដែលត្រូវសម្រេច (...) ប៉ុន្តែជីវិត​របស់​យើង​ទាំង​មូល មាន​ន័យ​មក​ត្រឹម​តែ​ចំណុចដ៏សំខាន់នេះ= គឺយើងត្រូវស្រាតខោអាវចេញ ហើយត្រូវធ្វើការងារ។»

បន្ទាប់ពីនោះមក [...]

អ៊ឺរ៉ូ២០១៦៖ ព័រទុយហ្គាល់ ឡើង​ទៅ​វគ្គ១/២​មុន​គេ បន្ទាប់​ពី​ឈ្នះ​ប៉ូឡូញ

អ៊ឺរ៉ូ២០១៦៖ ព័រទុយហ្គាល់ ឡើង​ទៅ​វគ្គ១/២​មុន​គេ បន្ទាប់​ពី​ឈ្នះ​ប៉ូឡូញ

រងការរិះគន់ ព្រោះក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលមានប្រធានក្រុមកីឡាករ ជាកីឡាករល្បីឈ្មោះ​លំដាប់​ពិភពលោក ឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) មិនសូវទទួល​បានជោគជ័យ​ប៉ុន្មាន​ឡើយ។ ជាពិសេសដូចនៅក្នុងការប្រកួត ចាញ់ចេញ នៃវគ្គ​១ភាគ៤ផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមប៉ូឡូញ នៅ​យប់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមព័រទុយហ្គាល់បានបណ្ដោយ​ឲ្យ ក្រុម ប៉ូឡូញ រក​គ្រាប់​បាល់​នាំមុខបាន តាំង​ពីនាទីទី២។

ហើយកីឡាករដែលបានជួយសង្គ្រោះក្រុម ព័រទុយហ្គាល់ ឲ្យរកពិន្ទុបានស្មើរមកវិញ​នៅនាទីទី៣៣នោះ មិន​មែន​ជាកីឡាករល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ នោះឡើយ តែជាកីឡាករវ័យទើប១៨ឆ្នាំម្នាក់ ឈ្មោះ រ៉ឺណាតូ សិនឆេស (Renato Sanches) ទៅវិញ។ កីឡាករ​រូប​នេះ ទើបនឹងទទួលបានកិច្ចសន្យា ទាត់នៅក្នុងក្លិប​បាល់​ទាត់​អាជីព «Bayern Munich (ក្នុងប្រទេសអាល្លឺម៉ង់)» កាលពីខែ​តុលា​ឆ្នាំ​មុន​ប៉ុណ្ណោះ។

ផ្ទុយទៅវិញ កីឡាករ រ៉ូណាល់ដូ [...]

ហ៊ុន សែន៖ គ្មាន​ការ​ចាំបាច់​ដាក់​វិន័យ លើ​អ្នកណា​ទាំង​អស់

ហ៊ុន សែន៖ គ្មាន​ការ​ចាំបាច់​ដាក់​វិន័យ លើ​អ្នកណា​ទាំង​អស់

ដូចនៅក្នុងអត្ថបទមុន ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះផ្សាយរួចហើយ ថាវិធានការដាក់វិន័យ របស់​លោក ហ៊ុន សែន ទៅលើមន្ត្រី«គ្រាក់» ដែលស្ថិតក្រោមបង្គាប់លោកនោះ មិនមែនជាវិធានការ​«ស្ថាពរ»​នោះ​ឡើយ សម្រាប់សំនុំរឿងជម្លោះ រវាងមន្ត្រី«គ្រាក់»រូបនោះ នឹងមន្ត្រី«ថ្នាក់ក្រោម»មួយរូបទៀត។ វិធានការ​«មិន​ស្ថាពរ»​នេះ បានអនុញ្ញាឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ផ្លាស់ប្ដូរ​វិធានការនេះជាថ្មីទៀត នៅយប់នេះ ដោយលោក​បាន​សម្រេច​ថា នឹងមិនដាក់វិន័យទៅលើនរណាទាំងអស់។

» អានអត្ថបទដែលទាក់ទងឡើងវិញ៖ ហ៊ុន សែន ប្ដូរ​តំណែង​ឧត្ដមសេនីយ៍​ម្នាក់​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ

នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មានសរសេរថា លោកឧត្តមសេនីយ៍ ម៉ម ស្រុីមវណ្ណា និង​លោក​អនុសេនីយ៍ សូត្រ កញ្ញា បានជួបគ្នា ហើយទទួលស្គាល់កំហុសរៀងៗខ្លួន [...]

ហ៊ុន សែន ប្ដូរ​តំណែង​ឧត្ដមសេនីយ៍​ម្នាក់​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ

ហ៊ុន សែន ប្ដូរ​តំណែង​ឧត្ដមសេនីយ៍​ម្នាក់​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ

យុទ្ធនាការរបស់លោក ហ៊ុន សែន ដើម្បីទទួលបាន​«ការគាំទ្រ»​ពីពលរដ្ឋ នៅលើបណ្ដាញសង្គម កំពុង​បន្ត​ធ្វើ​ទៅ​មុខ។ ប៉ុន្តែបើទោះ ជានាយករដ្ឋមន្ត្រីកម្ពុជា​ខ្លួនឯង​អះអាង​ថា ការអនុវត្តន៍«វិន័យ»នេះ បាន​ធ្វើឡើង​ព្រោះ​លោក​សង្ឃឹម ថានឹងទទួលបានការគាំទ្រ​ពីពលរដ្ឋ និងព្រោះការផ្ដល់យោបល់ ពី«បងប្អូនមួយចំនួន ដែល​ផ្តល់​មតិ​តាម Facebook»​ នោះក៏ដោយ តែយ៉ាងហោចណាស់ វាជាសារព្រមានមួយ ទៅកាន់មន្ត្រីអនុវត្តន៍​ច្បាប់​ជា​ច្រើន ដែលតែងប្រើអំណាច នៃបុណ្យស័ក្ដិ ឬតួនាទីរបស់ខ្លួន គ្របសង្កតទៅលើមន្ត្រីថ្នាក់ក្រោម ឬទៅលើពលរដ្ឋ​ស្លូត​ត្រង់​គ្មានអំណាច។

ហើយការអនុវត្តន៍ «វិន័យ» នេះទៀតសោធ ក៏មិនមែនជាចំណាត់ការជាស្ថាពរ របស់នាយករដ្ឋមន្ត្រី ទៅលើ​មន្ត្រី«គ្រាក់»រូបនោះដែរ តែវាជាការ​«កែតម្រូវ»​ចុះឡើង ពីអ្វីដែលលោកបានលើកឡើង ម្ដងជាពីរដង ក្នុង​ពេល​មុននេះ។ លោក ហ៊ុន សែន បានសរសេរនៅ​លើទំព័រ​ហ្វេសប៊ុក​របស់លោក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៦ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...