
គោរមងារ«សម្ដេច»៖ ក្រសួងព័ត៌មានបង្ខំ តែ ហ៊ុន សែន ថា«ទេ»
តើករណីនេះ វាជាការសម្ដែងល្ខោនជាថ្មីទៀតឬ? ដោយម្នាក់ធ្វើជាតួកាច ខណៈម្នាក់ទៀតចេញមកតាមក្រោយ ធ្វើជាតួស្លូត ដើម្បីសង្គ្រោះអស់អ្នកសារព័ត៌មាន ដ៏កំសត់ទាំងឡាយ ពីការចាប់បង្ខំឲ្យសរសេរ ឬហៅ នៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន តាមគោរមងារ«សម្ដេច» របស់មេដឹកនាំឬ?
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រី បានសរសេរឲ្យដឹង នៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុករបស់លោក ពីលទ្ធផលត្រួសៗ នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះថា លោក ហ៊ុន សែន បានប្រកាសឲ្យ«ទាត់ចោល» នូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ស្តីពីការប្រើប្រាស់គោរមងារ«សម្តេច» ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦។
កាលពីថ្ងៃទី៦ ខែកក្កដា ក្រសួងព័ត៌មានកម្ពុជា បានចេញសេចក្ដីព្រមានជាថ្មី និងជាលើកចុងក្រោយ បន្ទាប់ពីសេចក្ដីព្រមានម្ដងជាពីរដង ឲ្យស្ថាប័នសារព័ត៌មានទាំងឡាយ [...]