
ហេតុអ្វីប្រព័ន្ធផ្សព្វផ្សាយ មើលមិនឃើញពីជ័យជំនះរបស់ ត្រាំ?
ទាំងប្រព័ន្ធផ្សព្វផ្សាយ ទាំងស្ថាប័នឯករាជ្យ សម្រាប់ការស្ទង់មតិ នៅសហរដ្ឋអាមេរិក សុទ្ធតែបង្ហាញការជឿជាក់ថា លោក ដូណាល់ ត្រាំ មិនទទួលបានជ័យជំនះឡើយ នៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក លើកទី៤៥នេះ។ នេះបើគេនិយាយ តែពីបណ្ដាស្ថាប័នផ្សព្វផ្សាយ ដែលមាននិន្នាការឯករាជ្យប៉ុណ្ណោះ។ តើភាពបរាជ័យ នៃការសម្លឹងមើលវែងឆ្ងាយ របស់ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បណ្ដាលមកពីមូលហេតុអ្វី?
ក្រុមអ្នកជំនាញ មកពីបណ្ដាញផ្សព្វផ្សាយទាំងនោះ បានលើកឡើង ពីហេតុផល ដែលឈានទៅដល់ ការធ្វើសេចក្ដីសន្និដ្ឋាន «ខុស» ឬ«ភ័ន្ដច្រឡំ» ដូចខាងក្រោម៖
«អ្វីមួយ ដែលថ្មី»
«និយាយទៅ ពលរដ្ឋម្ចាស់ឆ្នោតភាគច្រើន ចង់បានអ្វីមួយដែលថ្មី និងខុសពីមុន។ ហើយអ្វី ដែលជាបំណងប្រាថ្នានេះ តែងត្រូវបានពលរដ្ឋម្ចាស់ឆ្នោតទាំងនោះ ស្រែកឡើងជាញឹកញាប់។ តែបញ្ហានៅត្រង់ថា អ្នកសារព័ត៌មានភាគច្រើន [...]