All Articles of MONOROOM.info

ព្រឹទ្ធសមាជិក​អាមេរិក ចន ម៉ាកខេន ទទួល​អនិច្ចកម្ម​ក្នុង​វ័យ​៨១ឆ្នាំ

ព្រឹទ្ធសមាជិក​អាមេរិក ចន ម៉ាកខេន ទទួល​អនិច្ចកម្ម​ក្នុង​វ័យ​៨១ឆ្នាំ

លោក ចន ម៉ាកខេន (John McCain)  អ្នកនយោបាយដ៏សំខាន់ ព្រឹទ្ធសមាជិក អតីតអ្នកបើកយន្ដហោះ ដែលរងទារុណកម្មនៅក្នុងសង្គ្រាមវៀតណាម និងជាបេក្ខជនប្រធាធិបតី របស់សហរដ្ឋអាមេរិក បានទទួលមរណភាពហើយ កាលពីថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ នៅក្នុងជន្នាយុ ៨១ឆ្នាំ ដោយសាររោគមហារីកខួរក្បាល។

ខុទ្ទកាល័យរបស់លោកផ្ទាល់ នៅឯព្រឹទ្ធសភាអាមេរិក បានប្រកាសពីដំណឹងដ៏រន្ធត់នេះ ដោយបញ្ជាក់ថា លោកបានផុតដង្ហើម នៅវេលារសៀល ដោយមានវត្តមាននៅក្បែរ របស់ភរិយារបស់លោក និងសមាជិកក្រុមគ្រួសារផ្សេងទៀត។ សេចក្ដីប្រកាសព័ត៌មាន របស់ខុទ្ទកាល័យនោះ បានសរសេរថា៖ «រហូតដល់ដល់ថ្ងៃចុងក្រោយ លោក ចន ម៉ាកខេន បានបម្រើសហរដ្ឋអាមេរិក យ៉ាងស្មោះស្ម័គ្របំផុត អស់រយៈពេល៦០ឆ្នាំ»។

អាការៈមហារីកក្នុងខួរក្បាលរបស់លោក ត្រូវបានរកឃើញ នៅខែកក្កដា ឆ្នាំ២០១៧។ តាំងពីនោះមក លោកបានសម្រាកព្យាបាល និងប្រយុទ្ធទល់នឹងជំងឺនេះ ដើម្បីលោកអាចបន្តជីវិត [...]

សម រង្ស៊ី៖ «ហ៊ុន សែន កំពុង​តែ​ចុះ​ញ៉ម​ក្រោម​សម្ពាធ​អន្តរជាតិ»

សម រង្ស៊ី៖ «ហ៊ុន សែន កំពុង​តែ​ចុះ​ញ៉ម​ក្រោម​សម្ពាធ​អន្តរជាតិ»

ដែកគោល ដែលកំពុងរងការ​ដំបញ្ចូល ត្រូវបានលោក សម រង្ស៊ី ដាក់មួយញញួរបន្ថែមទៀត។ ប្រធានចលនាសង្គ្រោះជាតិ និងជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែល បានប្រកាសបន្ថែមទៀត និងជាថ្មី នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ ថាលោក ហ៊ុន សែន កំពុង«ចុះញ៉ម» ក្រោមសម្ពាធអន្តរជាតិ។

ដូចលើកមុនៗដែរ លោក សម រង្ស៊ី បានប្រើទំព័រហ្វេសប៊ុករបស់លោក ប្រកាសឡើងថា៖ «សូមបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ កុំចាញ់ការសម្លុត និងកុំជឿការភូតភរ របស់ ហ៊ុន សែន ដែលកំពុងតែទាល់ច្រក ក្រោមសម្ពាធអន្តរជាតិ។ ក្រោយពីខ្ញុំបានបញ្ជាក់ កាន់តែខ្លាំងថា ហ៊ុន សែន កំពុងតែចុះញ៉ម ក្រោមសម្ពាធអន្តរជាតិ យើងឃើញថា ហ៊ុន សែន នេះ ត្រូវបង្ខំចិត្ត ដោះលែងអ្នកទោសនយោបាយទាំងអស់ កាន់តែឆាប់ យ៉ាងជាក់ស្តែង។»។

លោកបន្តថា៖ «ដូច្នេះ អ្នកទោសនយោបាយទាំងអស់ មិនចាំបាច់សុំទោស ហ៊ុន សែន ឡើយ គឺ ហ៊ុន សែន ទេ ដែលត្រូវសុំទោសពួកគាត់ [...]

សួន សេរីរដ្ឋា អួតអាង​ថា ខ្លួន​ជា​អ្នក​នយោបាយ​នៃ​«ការពិត»

សួន សេរីរដ្ឋា អួតអាង​ថា ខ្លួន​ជា​អ្នក​នយោបាយ​នៃ​«ការពិត»

នៅពេលដែលអតីតអ្នកទោស អួតអាងថាខ្លួនគ្រាន់បើ ជាអតីតអ្នកទោសផ្សេងទៀត... គឺលោក សួន សេរីរដ្ឋា ដែលបានហៅខ្លួនឯងថា ជាអ្នកនយោបាយ នៃ«ការពិត» ដោយសារលោក បានបង្ហោះជាសាធារណៈ នូវលិខិតសុំទោសនាយករដ្ឋមន្ត្រីចាំផ្ទះ ដល់ទៅពីរដង រហូតលុះត្រាទទួលបាន ការលើកលែងទោស ពីព្រះមហាក្សត្រ។

នៅលើបណ្ដាញសង្គម លោក សួន សេរីរដ្ឋា បានអះអាង នៅមុននេះបន្តិចថា៖ «ខ្ញុំ ជាអ្នកនយោបាយម្នាក់ ដែលយកទស្សនៈ "អំណាចនៃការពិត" មកសាបព្រោះ ដើម្បីឲ្យពលរដ្ឋបានដឹងការពិត និងអ្នកនយោបាយហ៊ាននិយាយ ហ៊ានបញ្ចេញការពិត ដោយគ្មានការលាក់លៀម ។ ដូច្នោះ​ លិខិតដែលខ្ញុំសរសេរ ស្នើរសុំលោក ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ ទូលថ្វាយព្រះមហាក្សត្រ សុំការព្រះរាជទានលើកលែងទោស និងដោះលែងចេញពីពន្ធនាគារ វាគ្មានអ្វីត្រូវលាក់លៀម លាក់បាំងនោះទេ។»។

អតីតប្រធានគណបក្សអំណាចខ្មែរ បានបន្តថា៖ «ចំពោះអ្នកនយោបាយ និងអ្នកបម្រើនយោបាយ នៃក្រុមថោកទាបមួយចំនួន [...]

អ៊ុំ សំអាន រង់ចាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ

អ៊ុំ សំអាន រង់ចាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ

នៅចំពោះការសាកសួរ របស់អ្នកសារព័ត៌មាន បន្ទាប់ពីលោក បានចេញពីពន្ធនាគារ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងពីជំហរនយោបាយ របស់លោកថា លោករង់ចាំគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ នឹងអាលប្រឡូក ក្នុងជីវភាពនយោបាយវិញ ក្នុងនាមលោក ជាអ្នកនយោបាយ។

លោក អ៊ុំ សំអាន ដែលបានប្រកាសដកខ្លួន ចេញពីគណបក្សសង្គ្រោះជាតិ នៅមុនពេលធ្វើវិសោធនកម្ម ដ៏ចម្រូងចម្រាស់ នៃច្បាប់ស្ដីពីគណបក្សនយោបាយ កាលពីឆ្នាំកន្លងទៅនោះ បានថ្លែងនៅមុខអ្នកសារព័ត៌មាន នៅមុននេះថា៖

«ឥឡូវនេះ ដោយសារខ្ញុំ ជាអ្នកគាំទ្រសង្គ្រោះជាតិ មួយរូបដ៏ឆ្អិនឆ្អៅ (...) ដូច្នេះកាលណា អត់មានសង្គ្រោះជាតិ ខ្ញុំអត់ចូល​ ជាមួយគណបក្សណាផ្សេងទៀតទេ។ រហូតដល់បក្សសង្គ្រោះជាតិវិលមកវិញ ខ្ញុំនឹងចូលវិញហើយ។ ខ្ញុំជាអ្នកនយោបាយ ត្រូវតែចូលធ្វើនយោបាយ ប៉ុន្តែត្រូវតែចាំសង្គ្រោះជាតិ មកវិញសិន។»

លោក អ៊ុំ សំអាន [...]

អ៊ុំ សំអាន បាន​ចេញ​ពី​ពន្ធនាគារ​ហើយ បន្ទាប់​ពីទទួល​ការ​លើកលែង​ទោស

អ៊ុំ សំអាន បាន​ចេញ​ពី​ពន្ធនាគារ​ហើយ បន្ទាប់​ពីទទួល​ការ​លើកលែង​ទោស

ការដោះលែងអ្នកទោស ឬអ្នកជាប់ឃុំ ដោយបញ្ហានយោបាយ ឬការបញ្ចេញមតិ កំពុងកើតមាននៅកម្ពុជា។ ក្នុងល្ងាចថ្ងៃសៅរ៍នេះ លោក អ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិមួយរូបទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ បន្ទាប់ពីលោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យ លើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ តាមសំណើរ​របស់​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក ហ៊ុន សែន។

ជាការដោះលែងនេះ ដែលធ្វើឡើង តែជាង១ខែ​ប៉ុណ្ណោះ មុនរយៈពេលផុតកំណត់ នៃការផ្ដន្ទាទោស ទៅលើរូបលោក។

ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលចេញផ្សាយ ជាសាធារណៈ កាលពីជាងមួយម៉ោងមុន បានបង្គាប់ឲ្យលើកលែងទោស លោកឈ្មោះ អ៊ុំ សំអាន អាយុ៤០ឆ្នាំ ពីរាល់ការផ្ដន្ទាទោសទាំងឡាយ ដែលប្រកាសឡើង ដោយតុលាការកម្ពុជា​គ្រប់ជាន់ថ្នាក់ រហូតដល់តុលាការកំពូល តាមរយៈសាលដីកាលេខ ៥៤ ចុះថ្ងៃទី០៩ ខែ០២ ឆ្នាំ២០១៨។ បន្ទាប់មក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...