សោកនាដកម្ម លោតសម្លាប់ខ្លួនពីលើ តួរ អេសហ្វែល
នៅពេលដែល អ្នកកាសែតបានសួរទៅ នាយកដ្ឋានគ្រប់គ្រងបិតិកភ័ណ្ឌមួយនេះ ដើម្បីសុំតួលេខពិតប្រាកដ នៃការលោត សំលាប់ខ្លួន នាយកដ្ឋានបានបដិសេធ និងបានអះអាងថា «ការសំលាប់ខ្លួន ដែលធ្វើបានសំរេច មិនសូវជាមានលេចលឺ ប៉ុន្មានទេ នៅតួរ អេសហ្វែល (tour Eiffel)»។ អ្នកដែលសំលាប់ខ្លួនក្រោយគេ នៅទីនោះ ហើយដែលនាយកដ្ឋានបាន ប្រាប់អោយដឹង គឺមានតាំងតែពី ២ឆ្នាំកន្លងមកហើយ។ តួលេខដ៏កំរនេះបានផ្លាស់ប្ដូរ តែក្នុងអំឡុងមួយសប្ដាហ៍នេះប៉ុណ្ណោះ នៅពេលដែលបុរសវ័យប្រហែល២០ឆ្នាំម្នាក់ មានសញ្ជាតិអ៊ីស្រ្តាអែល បានសំរេចបញ្ចប់ជីវិតរបស់ខ្លួន កាលពីថ្ងៃអាទិត្យទី ២៤មិថុនា នៅពាក់កណ្ដាលអាធ្រាត ដោយបានលោតពីលើតួរ អេសហ្វែល មកផ្នែកកណ្ដាលរបស់តួរ។
ក្រុមអ្នកជួយសង្គ្រោះបានខិតខំ ទាក់ទងនិងបញ្ចុះបញ្ចូលបុរសនោះខ្លាំងណាស់ដែរ តែមិនបានលទ្ធផលអ្វីទេ។ នៅប៉ុន្មាន ម៉ោងក្រោយមក គឺនៅព្រឹកថ្ងៃច័ន្ទទី២៥មិថុនា ស្រ្តីម្នាក់ទៀត អាយុប្រហែលជា ៣០ឆ្នាំ [...]