ចម្រៀងកុមារ៖ អានកើនប្រាជ្ញា
(ជាកំណាព្យ បទកាកគតិ)
១. អានកើនប្រាជ្ញា ចារក្នុងគំនិត
ប្រសើរពេកពិត គំនិតក្នុងក្រៅ។
២. អានកើនប្រាជ្ញា ឃ្លាតឆ្ងាយពីខ្លៅ
អារម្មណ៍ហោះទៅ គោលដៅដែលចង់។
៣. អានច្រើនតម្រា សុទ្ធល្អផូរផង់
អានដោយផ្ចិតផ្ចង់ ស្ទួយខ្មែរឲ្យខ្ពស់។
៤. អានកើនប្រាជ្ញា ជួយស្តារឲ្យរស់
អក្សរខ្ពង់ខ្ពស់ វប្បធម៌អង្គរ។
----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២