បច្ចេកវិទ្យាអ័បផល ជួបបញ្ហាមិនទៅមុខ?
តាំងពីខែកញ្ញាមក តម្លៃភាគហ៊ុនរបស់អ័បផល ធ្លាក់ចុះប្រមាណជា ២០%។ ជាការធ្លាក់ចុះ គួរអោយព្រួយបារម្ភ និងបាន ទាញអោយអ្នកវិភាគ មានចម្ងល់គ្រប់ៗគ្នា។
ផលិតផលអាយផេដ៣ របស់អ័បផល ដែលរហូតមកទល់បច្ចុប្បន្ន មិនសូវឃើញមានការផ្លាស់ប្ដូ។
អ័បផលជា មានភាគហ៊ុនធំជាងគេ នៅទីផ្សារភាគហ៊ុនពិភពលោក គិតជាទឹកប្រាក់ប្រមាណជា ៥០០ កោដដុល្លាអាមេរិក។ ប៉ុន្ដែតំលៃភាគហ៊ុនរបស់អ័បផល បានបាត់បង់ប្រមាណជា ២០% បើប្រៀបធៀបនឹងការឡើងថ្លៃខ្ពស់បំផុត កាលពីខែកញ្ញាកន្លងទៅ។ ក្រុមអ្នកវិភាគជំនាញខាងបច្ចេកវិទ្យា មានចម្ងល់ទៅលើសមត្ថភាពរបស់ក្រុមហ៊ុនអ័បផល ដែលត្រូវប្រឈម និងទប់នឹងការងើបជោរឡើងខ្លាំង នៃប្រព័ន្ធអេនដ្រ័ដ (Android) របស់ក្រុមហ៊ុនហ្គូហ្គើល (Google) ដែលមានប្រើប្រាស់ [...]