All Articles of MONOROOM.info

តូរ៉ែស ថាគាត់ចង់នៅបន្តជាមួយ ឆែលស៊ី

តូរ៉ែស ថាគាត់ចង់នៅបន្តជាមួយ ឆែលស៊ី

ខ្សែប្រយុទ្ធ ហ្វឺរណាន់ដូ តូរ៉ែស (Fernando Torres) បាននិយាយថា គាត់ចង់នៅបន្តជាមួយនឹង ក្រុមតោខៀវ ឆែលស៊ី (Chelsea) រហូតដល់ចប់កិច្ចសន្យារបស់គាត់ ដែលនៅសល់រយះពេល ៣ឆ្នាំទៀត។ ខ្សែប្រយុទ្ធអេស្ប៉ាញ វ័យ២៩ឆ្នាំ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង បន្ទាប់ពីការផ្ទេរមកពីក្រុម ហង្សក្រហម លីវើភូល (Liverpool) ទៅកាន់កីឡាដ្ឋាន ស្តេមហ្វដប្រិជ (Stamford Bridge) ក្នុងតម្លៃ ៥០លានផោន(ប្រមាណ ៧៥ លានដុល្លាអេមេរិក) កាលពីខែមករា ឆ្នាំ២០១១។


កីឡាករ វឺណាន់ដូ តូរែស ពេលទាត់អោយក្រុមឆែលស៊ី ប្រទេសអង់គ្លេស។

តូរ៉ែស រកគ្រាប់បាល់បាន ៨១គ្រាប់ ក្នុងការប្រកួត ១៤២លើក សំរាប់ក្រុមលីវើភូល ប៉ុន្តែពេលមកដល់ក្រុម ឆែលស៊ី កីឡាកររូបនេះ ស្ទើរតែប្រែក្លាយទៅជាកីឡាករមួយ ថ្មីផ្សេងទៅវិញ។ គាត់រក គ្រាប់បាល់ បានតិចតួចបំផុត [...]

បារាំង-អាពាហ៍​ពិពាហ៍នៃ​អ្នក​មាន​ភេទ​ដូចគ្នា៖ ការ​តស៊ូ​នៅ​បន្ត សម្រាប់​អ្នក​ប្រឆាំង

បារាំង-អាពាហ៍​ពិពាហ៍នៃ​អ្នក​មាន​ភេទ​ដូចគ្នា៖ ការ​តស៊ូ​នៅ​បន្ត សម្រាប់​អ្នក​ប្រឆាំង

ការប្រឈមមុខគ្នារវាងកងកម្លាំងនគរបាល និងបាតុករអ្នកប្រឆាំងនឹងអត្ថបទច្បាប់ «អាពាហ៍ពិពាហ៍នៃអ្នកមានភេទ​ដូចគ្នា» បានផ្ទុះឡើងនៅជិតរដ្ឋសភាជាតិ វេលាពាក់កណ្ដាលអាធ្រាត ថ្ងៃទី២៣ខែមេសា បន្ទាប់ពីច្បាប់នេះត្រវបានអនុម័ត្រ ដោយ​សម្លេងភាគច្រើននៃអ្នកតំណាងរាស្ត្រ កាលពីវេលាម៉ោងប្រមាណជា៥រសៀលនោះមក។


ក្រុមអ្នកប្រឆាំងនឹងអត្ថបទច្បាប់ ក្នុងពេលរាត្រីថ្ងៃទី២៣ខែមេសា កំពុងប្រឈមជាមួយនឹងកងកម្លាំងនគរបាល។

ពួកអ្នកប្រឆាំងនឹងអត្ថបទច្បាប់ទាំងនោះ បានចោលសម្បកដប កាំជ្រួចភ្លើងផ្សែង និងវត្ថុរឹងផ្សេងទៀត ទៅលើកម្លាំង​នគរបាល តែពួកគេក៏រងនូវការវាយបកវិញ ពីសំណាក់កងម្លាំងប្រឆាំងកុបករ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ព្រឹត្តិការណ៍នេះ បានកើត​ឡើង​នៅ​ទី​លានអាំងវាលីដ (Invalides) ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីរដ្ឋសភាជាតិ [...]

ប្រដាល់៖ ម៉ាហ្គែស វៃ​ជា​មួយ ប្រេដឡេ មិន​មែន ផាហ្គីអាវ នោះ​ទេ

ប្រដាល់៖ ម៉ាហ្គែស វៃ​ជា​មួយ ប្រេដឡេ មិន​មែន ផាហ្គីអាវ នោះ​ទេ

អ្នកប្រដាល់ម៉ិចសិកូ ចនម៉ាញូអែល ម៉ាហ្គែស (Juan Manuel Marquez) និងអ្នកប្រដាល់មិនដែលចាញ់សញ្ជាតិអាមេរិក ធីម ប្រេដឡេ (Tim Bradley) ដែលអ្នកទាំង២ធ្លាប់បានឈ្នះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកប្រដាល់ហ្វីលីពីន ម៉ែនី ផាហ្គីអាវ (Manny Pacquiao) កាលពីឆ្នាំមុនដូចគ្នានោះ នឹងឡើងសង្វៀនប្រកួតគ្នា នាខែកញ្ញាខាងមុននេះ ក្នុងរដ្ឋ ឡូស អេនជេឡេស (Los Angeles)។ នេះជាសេចក្ដីរាយការណ៏ របស់កាសែតថែមស៏ (Times) ក្នុងថ្ងៃទី២៤ខែមេសា។


អ្នកប្រដាល់ ចនម៉ាញូអែល ម៉ាហ្គែស មកពីម៉ិចសិកូ។

អ្នករៀបចំកម្មវិធី លោក បប់ អារាំ (Bob Arum) បានប្រាប់ថា ម៉ាហ្គែស នឹងឡើងវៃជាមួយនឹង ប្រេដឡេ ក្នុងទីក្រុង ឡាស វីកាស (Las Vegas) នៅថ្ងៃទី១៤ ខែកញ្ញា [...]

តំណាងគ.ជ.ប មក​ទទួល​«ញត្តិ»​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​លាន​ប្រជាធិបតេយ្យ

តំណាងគ.ជ.ប មក​ទទួល​«ញត្តិ»​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​លាន​ប្រជាធិបតេយ្យ

កាលពីព្រឹកម៉ិញនេះ សកម្មជនគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គណបក្សសង្គ្រោះជាតិ បានមកជួបជុំគ្នាធ្វើបាតុកម្ម នាទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងបញ្ជូនញត្តិរបស់ខ្លួនទៅ គ.ជ.ប តាមរយៈការដង្ហែរជាក្បួន។

លោក កឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអាននូវសេចក្តីថ្លែងការរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ការបង្កើត ឲ្យមានបាតុកម្មនោះឡើង ក្នុងគោលបំណងចង់ឲ្យកម្ពុជា ក្រោយការបោះឆ្នោតអណត្តិទីប្រាំ នាខែកក្កដាខាងមុខនេះ មាន«រដ្ឋាភិបាលមួយស្របច្បាប់»។

ការលើកឡើងដូចនេះ ដោយលោកបានបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការអ៊ិនឌីអាយ(NDI) និងអង្គការ​ខុមហ្វ្រេល (COMFREL) បានបង្ហាញថា គ.ជ.ប [...]

ចំណូល​ក្រុម​ហ៊ុន​អ័បផល​ធ្លាក់​ចុះ ១៨% តែ​ការ​លក់​ផលិត​ផល​នៅ​តែ​ខ្លាំង

ចំណូល​ក្រុម​ហ៊ុន​អ័បផល​ធ្លាក់​ចុះ ១៨% តែ​ការ​លក់​ផលិត​ផល​នៅ​តែ​ខ្លាំង

ក្រុមហ៊ុនអ័បផល (Apple) បានប្រកាសឲ្យដឹងថា ចំណូលរបស់ពួកគេមានការកើនឡើង ជាងការរំពឹងទុក នៅក្នុង​ត្រីមាសទី២នេះ។ បុន្តែបើធៀបទៅនឹងឆ្នាំមុន វាមានការធ្លាក់ចុះ ១៨%។

សេចក្តីរាយការណ៏មួយ បាននិយាយថា ក្រុមហ៊ុនអ័បផល បានទទួលចំណូលប្រមាណ ៩,៥ពាន់លានដុល្លា ទៅលើ​ផលិតផល​លក់សរុបអស់ ៤៣,៦ពាន់លានដុល្លា។ នោះជាគោលដៅដ៏ត្រឹមត្រូវមួយ ទៅតាមអ្វីៗ ដែលក្រុមហ៊ុនរំពឹងទុក និងគិតថា នឹងអាចទទួលបានចំណូលពី ៩,២៣ទៅ ១០,២៣ពានលានដុល្លា ក្នុងការលក់អស់ពី ៤១ទៅ ៤៣ពាន់​លាន​ដុល្លា។

ប៉ុន្តែបើធ្វើការប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ក្រុមហ៊ុនអ័បផល ទទួលបានចំណូល ១១,៦ពាន់​លាន​ដុល្លា ក្នុងការលក់អស់ ៣៩,២ពានលានដុល្លា។ ប៉ុន្តែឆ្នាំនេះ ការលក់ចេញនូវផលិតផល អាយហ្វូន (iPhone) និង​អាយផេដ (iPad) លក់ដាច់រហូតដល់ ១៥១% [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...