All Articles of MONOROOM.info

រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ប្រធានាធិបតី​ជាប់​ឆ្នោត​និង​បក្សពួក ត្រូវ​បាន​ឃាត់​ខ្លួន

រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ប្រធានាធិបតី​ជាប់​ឆ្នោត​និង​បក្សពួក ត្រូវ​បាន​ឃាត់​ខ្លួន

ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃប្រទេសអេហ្សីប មហាមេដ ម៉ូស្សី (Mohamed Morsi) ត្រូវបានផ្ដួលរំលំដោយកងទ័ពនៅ​ថ្ងៃ​ពុធ និងត្រូវបានដឹកមកឃុំខ្លួន នៅថ្ងៃព្រហស្បត្តិទី០៤ខែកក្កដានេះ ក្នុងក្រសួងការពារជាតិរបស់ប្រទេស។ បក្សពួក​មួយ​ចំនួនរបស់លោកប្រធានាធិបតី កំពុងជាប់ឃុំនៅក្នុងអាគាររបស់កងទ័ព និងមួយចំនួនទៀត កំពុងត្រូវបានគេស្វែងរក​ចាប់​ខ្លួន។


ក្រុមអ្នកប្រឆាំងនឹងលោក ម៉ូស្សី។ (រូបថត Spencer Platt/Getty)

ប្រធានាធិបតីជាប់ឆ្នោតទីមួយ បន្ទាប់ពីរបបផ្ដាច់ការមុនត្រូវបានរំលំ ដោយកម្លាំងប្រជាជននោះមក ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងវិធានការពង្រឹកសន្តិសុខមួយ ដែលបានរឹតបន្តឹងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដាក់ទៅលើក្រុមបងប្អូនម៉ូស្លីម (Frères musulmans)។ ប្រធានាធិបតីរូបនេះ [...]

គ្រីស្ទែណូ រ៉ូណាល់ដូ៖ ខ្ញុំ​នឹក​ម៉ែនឆេស្ទើ យូណៃធីត

គ្រីស្ទែណូ រ៉ូណាល់ដូ៖ ខ្ញុំ​នឹក​ម៉ែនឆេស្ទើ យូណៃធីត

ខ្សែបម្រើស្លាបក្រុមរៀលម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) បាននិយាយថា គាត់នឹកដល់​ពេលវេលា ដែលគាត់លេងឲ្យក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ខណៈដែលតារាឆ្នើមរបស់ព័រទុយហ្គាល​រូបនេះ កំពុងតែមានពាក្យចចាមអារ៉ាមថា នឹងអាចត្រឡប់មកកាន់ទឹកដីអូលត្រាហ្វដ (Old Trafford) នៅរដូវក្តៅនេះ។ នេះបើតាមសេចក្ដីរាយការណ៍ របស់គេហទំព័រហ្គោលដតខម (Goal.com) ។


គ្រីស្ទែណូ រ៉ូណាល់ដូ កីឡាករបាល់ទាត់ របស់ក្រុមរៀលម៉ាឌ្រីដ ដ៏ល្បីនៃប្រទេសអេស្ប៉ាញ។

បើទោះបីជាគាត់និយាយថា គាត់នឹកក្រុមម៉ែនញូយ៉ាងនោះក៏ដោយ គាត់ក៏បាននិយាយថា គាត់រីករាយក្នុង​ការលេងឲ្យ​ក្រុម​រៀលម៉ាឌ្រីដ និងពេញចិត្តជីវិតរបស់គាត់ នៅក្នុងប្រទេសអេស្ប៉ាញដែរ។

ពាក្យចចាមអារ៉ាមជាច្រើននៅតែបន្តលើកឡើងថា [...]

តឺនីស៖ មួរ៉េ ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់ពី​វាយ​បក​យក​ឈ្នះវិញ

តឺនីស៖ មួរ៉េ ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់ពី​វាយ​បក​យក​ឈ្នះវិញ

កីឡាករអេនឌី មួរ៉េ (Andy Murray) បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់វីមបលដុន (Wimbledon) ជាបន្តទៀត បន្ទាប់ពីយកឈ្នះលើកីឡាករអេស្ប៉ាញ ហ្វឺណាន់ដូ វើដាស្កូ (Fernando Verdasco) ទាំង​ត្រដាបត្រដួស កាលពីថ្ងៃពុធ។


កីឡាករវាយកូនបាល់ អេនឌី មួរ៉េ។ បន្ទាប់ពីបានយកឈ្នះហ្វឺណាន់ដូ វើដាស្កូ។ (រូបថត Getty Images)

មួរ៉េ ត្រូវបានកីឡាករវើដាស្កូ ធ្វើការនាំមុខ២សិតមុន ប៉ុន្តែគាត់អាចវាយបកយកឈ្នះ៣សិតផ្ទួនៗមកវិញ ដោយបញ្ចប់​លទ្ធផល ៤-៦, ៣-៦, ៦-១, ៦-៤ និង៧-៥។

អាចនិយាយបានថា ជាសំណាងមួយសម្រាប់មួរ៉េ ដែលអាចយកឈ្នះកីឡាករលំដាប់លេខ៥៤ពិភពលោករបស់អេស្ប៉ាញ បន្ទាប់ពីគេនាំមុនសិតទី១ និងសិតទី២ ហើយនោះ។

ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីកីឡាករវើដាស្កូ ធ្វើការនាំម្ចាស់ជើងឯក [...]

ការពារ​ជាតិ​សង​សឹក​បឹងកេត​បាន​សម្រេច ដោយ​យក​ឈ្នះ ៣-២

ការពារ​ជាតិ​សង​សឹក​បឹងកេត​បាន​សម្រេច ដោយ​យក​ឈ្នះ ៣-២

ក្រុមក្រសួងការពារជាតិ បានបំបាក់ចង្កូមក្រុមម្ចាស់ជើងឯកចម្ការកៅស៊ូបឹងកេត ដោយលទ្ធផល ៣-២ ក្នុងការប្រកួតជើង​ទី២ ពានរង្វាន់មិត្តហ្វូនខេមបូឌាលីក នាពហុកីឡាដ្ឋានអូឡាំពិក កាលពីរសៀលថ្ងៃទី០៣ ខែកក្កដាម្សិលមិញ។


កីឡាករការពារជាតិ (ក្រហម) និងកីឡាករបឹងកេត (បែតង) ក្នុងការប្រកួតថ្ងៃទី០៣ខែកក្កដា។

ការប្រកួតរវាងក្រុមទាំង២ ត្រូវរំខានដោយភ្លៀងធ្លាក់មួយមេយ៉ាងធំ ធ្វើឲ្យការប្រកួតមិនអាចបន្តបាន ហើយក៏បាន​ផ្អាក​ជាង​មួយម៉ោង ទើបអាចបន្តការប្រកួតទៀតបាន។

ដំណក់ទឹកភ្លៀងបានធ្លាក់មកលើទីលានចាប់តាំងពីចាប់ផ្តើមប្រកួតបាន ៨នាទីនៅក្នុងវគ្គទី១។ ប៉ុន្តែកំឡុងពេល​ដែល​ភ្លៀង​កំពុងតែធ្លាក់ខ្លាំង ខ្សែបម្រើឈិន ឈឿន អាចរកគ្រាប់បាល់បញ្ចូលទី នៅនាទីទី២១ ជួយឲ្យការពារជាតិនាំមុខមុន [...]

ម៉ែនស៊ីធី នឹង​តាម​ប្រមាញ់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​វិញ បើ​ទិញ​កាវ៉ានី មិន​បាន

ម៉ែនស៊ីធី នឹង​តាម​ប្រមាញ់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​វិញ បើ​ទិញ​កាវ៉ានី មិន​បាន

ក្រុមមេឃខៀវម៉ែនឆេស្ទើ ស៊ីធី (Manchester City) នឹងបង្វែរគោលដៅរបស់ខ្លួន ទៅរកខ្សែប្រយុទ្ធកំពុង​ឡើងជើង​របស់​ប្រេស៊ីល ហ្វ្រេដ (Fred) វិញ បើសិនជាករណី ពួកគេបរាជ័យក្នុងការទិញខ្សែប្រយុទ្ធ អេឌីនសិន កាវ៉ានី (Edinson Cavani) របស់ក្រុមណាប៉ូលី (Napoli)។ នេះបើតាមសេចក្ដីរាយការណ៍ របស់កាសែតអង់គ្លេសដៀលីម៊ែរ៉ឺ (Daily Mirror) ។


កីឡាករខ្សែប្រយុទ្ធ អេឌីនសិន កាវ៉ានី របស់ក្រុមណាប៉ូលី។ (រូបថត lemeilleurdupsg.com)

កាវ៉ានី នៅតែជាគោលដៅទី១ របស់ក្រុមម៉ែនស៊ីធី ប៉ុន្តែក្រុមណាប៉ូលី នៅតែបន្តមិនព្រមទម្លាក់តម្លៃបន្តិចណាឡើយ ទៅ​លើខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះ។

ក្លឹបណាប៉ូលី បាននិយាយថាពួកគេមិនព្រមទទួលយកតម្លៃក្រោម ៥៣លានផោនឡើយ សម្រាប់ខ្សែប្រយុទ្ធកាវ៉ានី ខណៈ​ដែលក្រុមម៉ែនស៊ីធី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...