All Articles of MONOROOM.info

គ.ជ.ប. ថា​នឹង​ពិនិត្យ​សំបុត្រ​ទី​ពីរ​របស់​សម រង្ស៊ី ដើម្បី​បាន​ចូលរួម​បោះឆ្នោត

គ.ជ.ប. ថា​នឹង​ពិនិត្យ​សំបុត្រ​ទី​ពីរ​របស់​សម រង្ស៊ី ដើម្បី​បាន​ចូលរួម​បោះឆ្នោត

បន្ទាប់ពីសំណើរលើកទីមួយ ត្រូវបានទាត់ចោលនោះរួចមក លោក សម រង្ស៊ី បានសម្រេចដាក់សំណើរជាលើកទីពីរ ទៅ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយមានភ្ជាប់ជាមួយនូវអំណះអំណាងផ្លូវច្បាប់ ដើម្បីបើកផ្លូវឲ្យ​លោក អាចដាក់ឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តែសម្រាប់ គ.ជ.ប. បានបញ្ជាក់ថា នឹងពិនិត្យរឿងនេះនៅរសៀលថ្ងៃទី២៤ខែកក្កដានេះ។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី០៤ខែកក្កដា។ (រូបថត MONOROOM.info/ U. Bory)

លិខិតរបស់លោក សម រង្ស៊ី ដែលបានផ្ញើរទៅ គ.ជ.ប ជាលើកទីពីរចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣បានលើកយក​លិខិត​បទដ្ឋាន គតិយុត្តសំខាន់ៗចំនួនបួនមកអះអាង ក្នុងនោះរួមមាន៖

[...]
ជេសឺស ណាវ៉ាស់៖ មូលហេតុ​ដែល​ខ្ញុំ​មក​កាន់ ម៉ែនស៊ីធី

ជេសឺស ណាវ៉ាស់៖ មូលហេតុ​ដែល​ខ្ញុំ​មក​កាន់ ម៉ែនស៊ីធី

ខ្សែបម្រើស្លាបស្តាំ ជេសឺស ណាវ៉ាស់ (Jesus Navas) បានបង្ហើបប្រាប់ឲ្យដឹងពីមូលហេតុថា តើហេតុអ្វីបានជាគាត់ផ្ទេរ​មក​កាន់ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បន្ទាប់ពីគាត់បានបដិសេដមិនព្រមមកកាន់ក្រុមអាសឺណល (Arsenal) កាល​ពី៣ឆ្នាំមុន។


ខ្សែបម្រើស្លាបស្តាំ ជេសឺស ណាវ៉ាស់ លើកអាវបង្ហាញ នៅពេលគាត់មកដល់មែនស៊ីធីដំបូង។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ២៧ឆ្នាំ ជិតនឹងផ្ទេរមកកាន់ប្រទេសអង់គ្លេសម្តងដែរ នៅពេលដែលក្លិបកាំភ្លើងធំ​ចាប់​ផ្តើម​ទាក់ទងគាត់ខ្លាំង កាលពីឆ្នាំ២០១០។ ប៉ុន្តែដោយសារតែពេលនោះ គាត់មិនចង់ឃ្លាតឆ្ងាយពីផ្ទះ និងចង់ជួយក្រុមសេវីឡា (Sevilla) ឲ្យឈ្នះពានរង្វាន់ផងនោះ ទើបធ្វើឲ្យគាត់សម្រេចចិត្តនៅអេស្ប៉ាញជាបន្ត។

កីឡាករថ្មីដែលមានតម្លៃខ្លួន ១៥លានផោនរបស់ក្រុមម៉ែនស៊ីធី បាននិយាយថា៖ [...]

ម៉ែនញូ ចាញ់​ជា​លើក​ទី​២ នៅ​ប្រទេស​ជប៉ុន

ម៉ែនញូ ចាញ់​ជា​លើក​ទី​២ នៅ​ប្រទេស​ជប៉ុន

ក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្រោមការដឹកនាំដោយ​គ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) ហាក់ដូចជាយ៉ាប់យឺនមែនទែន បន្ទាប់ពីបរាជ័យជាលើកទី២ នៅទឹកដីអាស៊ី ក្នុងការប្រកួតមិត្តភាព៣លើកដំបូង។


ក្រុមបាល់ទាត់ យ៉ូកូហាម៉ា អេហ្វម៉ារីណូស (អាវខៀវ) របស់ជប៉ុនអបអរនឹងជ័យជំនះ ខណៈក្រុមកីឡាករម៉ែនញ៉ូ អោន​មុខ​ចាញ់។ (រូបថត EPA)

បន្ទាប់ពីចាញ់ក្រុមសឹង្ហាអលស្តា (Singha All Stars) របស់ថៃនៅក្នុងទីក្រុងបាងកក ដោយលទ្ធផល ១-០ និងឈ្នះក្រុម​អេលីកអលស្តា (A-League All Stars) របស់អូស្តា្រលី នៅក្នុងទីក្រុងស៊ីដនី ៥-១ រួចមក ម៉ែនញូបានចាញ់ជាលើកទី២ ក្រោមថ្វីជើងម្ចាស់ផ្ទះក្រុមជប៉ុន យ៉ូកូហាម៉ា អេហ្វម៉ារីណូស (Yokohama F-Marinos) [...]

រាជវង្ស​អង់គ្លេស៖ ខេត​និង​វីល្លីយ៉ាម បង្ហាញ​«ទារក​ក្សត្រ»​របស់​ពួកគេ (VDO)

រាជវង្ស​អង់គ្លេស៖ ខេត​និង​វីល្លីយ៉ាម បង្ហាញ​«ទារក​ក្សត្រ»​របស់​ពួកគេ (VDO)

មិនខុសពីឪពុក វីល្លីយ៉ាម (William) និងឪពុកមា ព្រះអង្គម្ចាស់ ហារី (Harry) របស់វា កាលពីមុននោះឡើយ ព្រះអង្គម្ចាស់​តូចដែលទើបនឹងមានអាយុមួយថ្ងៃ ត្រូវបានឪពុកនិងម្ដាយ យកមកបង្ហាញជាសាធារណៈ នៅមុខច្រកចូលមន្ទីរពេទ្យ នៅ​យប់ថ្ងៃទី២៣ខែកក្កដានេះ វេលាម៉ោង៨។


នាងខេត និងព្រះអង្គម្ចាស់វីល្លីយ៉ាម រួមជាមួយនឹងបុត្រាទើបនឹងប្រសូតរបស់ពួកគេ។ (រូបថត Oli Scarff/Getty Images)

ព្រះអង្គម្ចាស់តូចទ្រង់បានប្រសូតនៅរសៀលម៉ោង៤និង២៤នាទី ម៉ោងនៅអង់គ្លេស មួយថ្ងៃមុន ជាមួយនឹងទម្ងន់៣,៨​គីឡូក្រាម ហើយមានសុខភាពល្អប្រសើរណាស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រះបុរមរាជវាំង និងអ្វីដែល​គេឯងធ្លាប់ឃើញ ពីស្ថានភាពសុខភាពរបស់ស្ត្រីជាម្ដាយនៃទារក ដែលទើបនឹងឆ្លងទន្លេផងទាំងពួក។

«ទារកក្សត្រ» [...]

ញ៉ូវយក៖ យន្ដហោះ​យក​ច្រមុះ​ថើប​ដី នៅ​ពេល​ចុះចត របួស​១០​នាក់ (Video)

ញ៉ូវយក៖ យន្ដហោះ​យក​ច្រមុះ​ថើប​ដី នៅ​ពេល​ចុះចត របួស​១០​នាក់ (Video)

ពីរសប្ដាហ៍ក្រោយព្រឹត្តិការណ៍បោកខ្លួន នៃយន្ដហោះប៊ូអ៊ីញ  នៅព្រលានយន្ដហោះនៃទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នៅថ្ងៃ​ច័ន្ទ​ទី២២ខែកក្កដា នៅព្រលានយន្ដហោះនៃទីក្រុងញ៉ូវយកឯណេះវិញ យន្ដហោះប៊ូអ៊ីញ ៧៣៧ (Boeing 737) មួយគ្រឿង​ទៀត បានចុះចត​ដោយយកច្រមុះរបស់វាទៅជល់ប៉ះនឹងដី។  ជាគ្រោះថ្នាក់យន្ដហោះថ្មីមួយទៀត ដែលបានធ្វើឲ្យមានជនរង​របួស១០នាក់។


យន្ដហោះយកច្រមុះថើបដី នៃក្រុមហ៊ុនអាកាសចរណ៍ សោធវេស្ទ។ (រូបថត taringa.net)

ការខកខានថ្មីមួយទៀត បានចុះបញ្ជីគ្រោះថ្នាក់ នៃការចុះចតយន្ដហោះ នៅសហរដ្ឋអាមេរិក។ មនុស្ស១០នាក់រងរបួស នៅរសៀលថ្ងៃច័ន្ទទី២២ខែកក្កដា នៅព្រលានយន្ដហោះនៃទីក្រុងញ៉ូវយក ឡាហ្គាដៀ (La Guardia)។ យន្ដហោះរបស់​ក្រុមហ៊ុនអាកាសចរណ៍ សោធវេស្ទ (Southwest) ដែលដឹកអ្នកដំណោះរប្រមាណជា ១៥០នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...