All Articles of MONOROOM.info

កែម ឡី៖ បង្កើត​គណៈ​កម្មការ​ចម្រុះ​បាន​ឬ​មិន​បាន អាស្រ័យ​លើ ហ៊ុន សែន

កែម ឡី៖ បង្កើត​គណៈ​កម្មការ​ចម្រុះ​បាន​ឬ​មិន​បាន អាស្រ័យ​លើ ហ៊ុន សែន

គណបក្សសង្គ្រោះជាតិព្រឹកថ្ងៃទី២៩ខែកក្កដា ច្រានចោលនូវលទ្ធផលបណ្តោះអាសន្ននេះ និងបានទាមទារ ឲ្យបង្កើត​គណៈកម្មការចម្រុះមួយជាបន្ទាន់ ដែលមានការចូលរួមពីគណបក្សធំទាំងពីរ គ.ជ.ប និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នា ពីភាពប្រក្រតីទាំងឡាយ ដែលកើតមានក្នុងពេលដំណើរការបោះឆ្នោត។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)

ប្រតិកម្មរបស់គណបក្សប្រឆាំងនេះ បានធ្វើឡើងក្នុងសន្និសិតសារព័ត៌មាន បន្ទាប់ក្រោយមួយថ្ងៃ ពីការប្រកាសលទ្ធផល​បឋម ជាបណ្ដោះអាសន្ន ដែលឲ្យគណបក្សប្រជាជនកម្ពុជារបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ទទួលបាន៦៨​អាសនៈ [...]

សង្គម​ស៊ីវិល​បន្ទោស​គ.ជ.ប ជា​អ្នក​ទទួល​ខុស​ត្រូវ ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ខ្វះ​យុត្តិធម៌

សង្គម​ស៊ីវិល​បន្ទោស​គ.ជ.ប ជា​អ្នក​ទទួល​ខុស​ត្រូវ ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ខ្វះ​យុត្តិធម៌

ភ្នំពេញៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា ខុមហ្រ្វែល បានថ្លែងនៅ​ក្នុងសន្និសិទសារព័ត៌មានថា គ.ជ.ប ពុំមានទម្រង់ ១២០២ នៅគ្រប់មណ្ឌលបោះឆ្នោត សម្រាប់ប្រជាជនប្តឹង នៅក្នុងថ្ងៃបោះ​ឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ កន្លងមកនេះ រហូតបង្កឲ្យមានអំពើហឹង្សាកើតឡើង។


ការបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា នៅមណ្ឌលវត្តវង្គត្តបូរី​ ថ្ងៃទី២៨ខែកក្កដា។ (រូបថត MONOROOM.info/ O.Vary)

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា ខុមហ្រ្វែលបានថ្លែងឲ្យដឹងថា លោកមានការសោកស្តាយចំពោះគ.ជ.ប ដោយសារនៅមុនពេលបោះឆ្នោត គ.ជ.បបាន​និយាយ ថាមិនអីទេគេនឹងទុកទូរស័ព្ទ៣ទៅ៤ខ្សែ [...]

បង្កើត​គណៈកម្មការ​ចម្រុះ មិន​មែន​ជា​សមត្ថកិច្ច​របស់​គ.ជ.ប ទេ

បង្កើត​គណៈកម្មការ​ចម្រុះ មិន​មែន​ជា​សមត្ថកិច្ច​របស់​គ.ជ.ប ទេ

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផល នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៥នេះ ក្រោយពីការប្រកាសរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតកាលពីយប់ថ្ងៃទី២៨ ខែកក្កដា។ ការច្រាន​ចោលនេះ​ធ្វើឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្នុងសន្និសិទកាសែតនាទីស្នាក់ការគណបក្ស កាលពីថ្ងៃទី២៩ កក្កដា ក្រោយ​ពី​ការបោះឆ្នោតត្រូវបានបញ្ចប់ទៅមួយថ្ងៃមុន។


លោក សម រង្ស៊ី និងកឹម សុខា ធ្វើសន្និសិទរួមគ្នា នៅទីស្នាក់ការកណ្ដាលគណបក្ស។ (រូបថត MONOROOM.info/ O.Vary)

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងសន្និសិទកាសែត ដែលមានវត្តមានលោក កឹម សុខា អនុប្រធានបក្ស និងលោក សុន ឆ័យ រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ លោកប្រធានបក្សរូបនេះបានបញ្ជាក់ជាថ្មី នូវគោលជំហររបស់ខ្លួន [...]

លីវើភូល បំបាក់​ថៃ ៣-០ ទៀត មុន​ត្រឡប់​ទៅ​ផ្ទះ​វិញ

លីវើភូល បំបាក់​ថៃ ៣-០ ទៀត មុន​ត្រឡប់​ទៅ​ផ្ទះ​វិញ

ក្រុមយក្សរបស់អង់គ្លេស លីវើភូល (Liverpool) បានបន្តបង្ហាញពីទម្រង់ដ៏ល្អវិញហើយ នៅរដូវកាលនេះ បន្ទាប់ពីពួក​គេ​ប្រកួត៣ប្រកួតនៅអាស៊ី ឈ្នះទាំង៣ប្រកួត នឹងពុំឲ្យគូប្រកួតទាត់បញ្ចូលទីបានសោះ ខណៈដែលកាលពីយប់ថ្ងៃអាទិត្យ ពួកគេបានបំបាក់ក្រុមជម្រើសជាតិថៃ ៣-០ ទៀត នៅក្នុងកីឡាដ្ឋានជាតិ រ៉ាចាមាំងហ្គាឡា (Rajamangala Stadium)។


កីឡាករ ល្វីស ស្វារ៉េស របស់លីវើភូល នៅក្នុងការប្រកួតជាមួយថៃ។ (រូបថត news.cn)

ហង្សក្រហមបានប្រកួតមិត្តភាព៤ប្រកួតហើយ ប៉ុន្តែអ្វីដែលជាភាពអស្ចារ្យនោះ ពួកគេបានទទួលជ័យជំនះហើយ ហើយ​ថែមទាំងការពារបានយ៉ាងល្អបំផុត មិនឲ្យក្រុមណាមួយទាត់ចូលទីវិញឡើយ (clean sheet)។

មុនធ្វើដំណើរមកកាន់អាស៊ី លីវើភូល បានលត់ក្រុមលីកក្រោមលំដាប់ទី២របស់អង់គ្លេស ប្រេសតុន (Preston) ៤-០។ បន្ទាប់មក [...]

​វិភាគ៖ គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ទល់​នឹង​«ហ៊ុន សែន»? ទាល់​តែ​យូរ!

​វិភាគ៖ គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ទល់​នឹង​«ហ៊ុន សែន»? ទាល់​តែ​យូរ!

ចំណងជើងមួយម៉ាត់ខាងលើ ជាភាសាសមញ្ញមួយ ដែលយុវជនយុវនារីកម្ពុជាតែងយកវាមកប្រើ ដើម្បីឆ្លើយទៅនឹង​ការ​ប៉ុនប៉ងទាំងឡាយណា ដែលចង់ធ្វើការផ្លាស់ប្ដូររបបមួយ​ គ្រប់គ្រងដោយកណ្ដាប់ដៃដែក នៃនាយករដ្ឋមន្ត្រីហ៊ុន សែន សព្វថ្ងៃ។ ប៉ុន្តែពាក្យមួយម៉ាត់នេះដដែល ក៏ជាភាសាមួយសមញ្ញស្រួលពន្យល់ដែរ សម្រាប់បណ្ដាអ្នកវិភាគទាំងឡាយ បើគេ​ក្រឡេកមើលទៅលើបរិបទនយោបាយ និងរបៀបដឹកនាំរបស់បុរសដ៏មានអំណាចរូបនេះ តាំងពីជិត៣០ឆ្នាំមកហើយ។


លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)

និយាយឲ្យខ្លី គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងពីររួមគ្នាពីគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្សនោះ មិនងាយ ឬក៏គ្មានថ្ងៃ យកជ័យជំនះ លើគណបក្សប្រជាជនកម្ពុជា របស់លោកហ៊ុនសែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...