លីវើភូល បំបាក់​ថៃ ៣-០ ទៀត មុន​ត្រឡប់​ទៅ​ផ្ទះ​វិញ

ក្រុមយក្សរបស់អង់គ្លេស លីវើភូល (Liverpool) បានបន្តបង្ហាញពីទម្រង់ដ៏ល្អវិញហើយ នៅរដូវកាលនេះ បន្ទាប់ពីពួកគេប្រកួត៣ប្រកួតនៅអាស៊ី ឈ្នះទាំង៣ប្រកួត នឹងពុំឲ្យគូប្រកួតទាត់បញ្ចូលទីបានសោះ ខណៈដែលកាលពីយប់ថ្ងៃអាទិត្យ ពួកគេបានបំបាក់ក្រុមជម្រើសជាតិថៃ ៣-០ ទៀត នៅក្នុងកីឡាដ្ឋានជាតិ រ៉ាចាមាំងហ្គាឡា (Rajamangala Stadium)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមយក្សរបស់អង់គ្លេស លីវើភូល (Liverpool) បានបន្តបង្ហាញពីទម្រង់ដ៏ល្អវិញហើយ នៅរដូវកាលនេះ បន្ទាប់ពីពួក​គេ​ប្រកួត៣ប្រកួតនៅអាស៊ី ឈ្នះទាំង៣ប្រកួត នឹងពុំឲ្យគូប្រកួតទាត់បញ្ចូលទីបានសោះ ខណៈដែលកាលពីយប់ថ្ងៃអាទិត្យ ពួកគេបានបំបាក់ក្រុមជម្រើសជាតិថៃ ៣-០ ទៀត នៅក្នុងកីឡាដ្ឋានជាតិ រ៉ាចាមាំងហ្គាឡា (Rajamangala Stadium)។


កីឡាករ ល្វីស ស្វារ៉េស របស់លីវើភូល នៅក្នុងការប្រកួតជាមួយថៃ។ (រូបថត news.cn)

ហង្សក្រហមបានប្រកួតមិត្តភាព៤ប្រកួតហើយ ប៉ុន្តែអ្វីដែលជាភាពអស្ចារ្យនោះ ពួកគេបានទទួលជ័យជំនះហើយ ហើយ​ថែមទាំងការពារបានយ៉ាងល្អបំផុត មិនឲ្យក្រុមណាមួយទាត់ចូលទីវិញឡើយ (clean sheet)។

មុនធ្វើដំណើរមកកាន់អាស៊ី លីវើភូល បានលត់ក្រុមលីកក្រោមលំដាប់ទី២របស់អង់គ្លេស ប្រេសតុន (Preston) ៤-០។ បន្ទាប់មក មកដល់អាស៊ី ឈ្នះជម្រើសជាតិឥណ្ឌូនេស៊ី ២-០, ឈ្នះក្រុម មីលបឺន វីកតូរី (Melbourne Victory) របស់អូស្ត្រាលី ២-០ និងចុងក្រោយកាលពីម្សិលមិញ បំបាក់ក្រុមជម្រើសជាតិដំរីថៃ ៣-០ ទៀត ពោលគឺឈ្នះដោយបិទពិន្ទុ០ របស់ដៃ​គូ​គ្រប់ការប្រកួត។

ក្រោមការដឹកនាំរបស់ប្រធានក្រុម ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) នៅមុខអ្នកគាំទ្រជនជាតិថៃ ប្រមាណជា ៥ម៉ឺននាក់ ដែល​កំពុងតែស្រែកច្រៀងចម្រៀងរបស់ក្រុម «អ្នកនឹងមិនដើរដោយឯកា» (You'll Never Walk Alone) កីឡាករ​ប្រេស៊ីល​វ័យក្មេងរបស់លីវើភូល ហ្វីលីប ខូតធីញ៉ូ (Philippe Coutinho) បានកិប ញ៉ាក់ដាច់ខ្សែការពារថៃខ្ចេចខ្ទីនៅមុខទី ហើយ​ក៏ទាត់​ចូលទីបានយ៉ាងល្អនៅនាទីទី១៦។

ខ្សែប្រយុទ្ធអេស្ប៉ាញ ដែលទើបតែទិញបានថ្មីៗ អៃហ្គូ អាសប៉ាស (Iago Aspas) បានរកគ្រាប់បាល់ទី២ ឲ្យក្រុមភ្ញៀវជា​បន្ត​ទៀត បន្ទាប់ពីទទួលបានបញ្ចូនបានយ៉ាងល្អពី ខ្សែបម្រើ ខូតធីញ៉ូ នៅនាទីទី៤៩ ខណៈដែលប្រធានក្រុម ស្តេវ៉ិន ចឺរ៉ាដ ទាត់​បំប្លោងផុតដៃអ្នកចាំទី និងខ្សែការពាររបស់ថៃ ចូលទីបានយ៉ាងល្អដូចគ្នា នៅនាទីទី៥៩។

គ្រូបង្វឹកលីវើភូល លោកប្រេដិន រ៉ដចឺ (Brendan Rodgers) បាននិយាយថា៖ «វាជាការប្រកួតមួយដ៏ឥតខ្ចោះ ដែលកីឡាករ​របស់យើងអាចទាត់ចូលទីបាន៣គ្រាប់។ យើងកំពុងតែដើរលើវិថីមួយដ៏ត្រឹមត្រូវ។ ប៉ុន្តែចំណែកឯក្រុម​ជម្រើសជាតិថៃ​ក៏​លេងបានល្អណាស់ដែរ។»

ហង្សក្រហម លីវើភូល នឹងត្រូវត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីត្រៀមបើកទ្វារកីឡាដ្ឋានរបស់ខ្លួន អេនហ្វៀល (Anfield) ស្វាគមន៏ក្រុមខ្លាំង ម្ចាស់ជើងឯករបស់ក្រិក អូឡាំព្យាកូស (Olympiacos) លក្ខណៈមិត្តភាព នៅថ្ងៃសៅរ៏ ទី០៣ ខែសីហាខាងមុខនេះ។

ដូច្នេះចាំមើលថា តើលីវើភូល អាចរក្សារបិទពិន្ទុ មិនឲ្យគេទាត់ចូលទីបានទៀត ឬយ៉ាងណា សូមរងចាំទស្សនា និងមើល​លទ្ធផលទាំងអស់គ្នា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...