All Articles of MONOROOM.info

ឡៅ ម៉ុងហៃ៖ គណបក្ស​ប្រជាជន​មាន​ចំណុច​ខ្យោយ ខណៈ​បក្ស​ប្រឆាំង​មាន​ចំណុច​ខ្លាំង

ឡៅ ម៉ុងហៃ៖ គណបក្ស​ប្រជាជន​មាន​ចំណុច​ខ្យោយ ខណៈ​បក្ស​ប្រឆាំង​មាន​ចំណុច​ខ្លាំង

នៅបន្ទាប់ពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៨ខែកក្កដានោះមក ការប្រកាសលទ្ធផល ក៏បានចេញផ្សាយជា​ផ្លូវការរួចហើយដែរ។ ឆ្លងតាមលទ្ធផលនេះ អ្នកវិភាគបាននិយាយថា វាជាការឆ្លុះបញ្ចាំងពីចំណុចខ្សោយ របស់គណបក្ស​កានអំណាច និងចំណុចខ្លាំងរបស់គណបក្សប្រឆាំង។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

លទ្ធផលបណ្តោះអាសន្ន ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ខណៈបក្សប្រឆាំង​ទទួល​បាន​៥៥អាសនៈ។ សបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនបានបាត់បង់អាសនៈ រហូតដល់ទៅ២២បើប្រៀបធៀប ទៅនឹង​ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៤ ដែលទទួលបានរហូតដល់៩០អាសនៈ។

ការថយចុះនូវចំនួនអាសនៈ របស់គណបក្សកាន់អំណាចយ៉ាងខ្លាំង ស្របពេលដែលគណបក្សប្រឆាំង មានការ​កើន​ឡើង​ពី២៩ រហូតដល់៥៥អាសនៈ បានបង្ហាញឲ្យឃើញថា [...]

គណបក្ស​ប្រជាជន៖ គ្មាន​ទេ ការ​​លា​លែង​​តំណែង​របស់​លោក ហ៊ុន សែន

គណបក្ស​ប្រជាជន៖ គ្មាន​ទេ ការ​​លា​លែង​​តំណែង​របស់​លោក ហ៊ុន សែន

ភ្នំពេញ៖ ពាក្យចចាមអារាមមួយ ដែលបានប្រកាសថានាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែនបានចាកចេញទៅបរទេស និងលាលែងចេញពីមុខតំណែងរបស់ខ្លួន ជានាយករដ្ឋមន្ត្រីថែមទៀតនោះ ត្រូវបានគណបក្សប្រជាជនកម្ពុជា បានធ្វើការ​បដិសេធចោល កាលពីថ្ងៃទី២៩ ខែកក្កដា។

ជាមួយគ្នានេះកាលពីល្ងាចថ្ងៃម្សិលម៉ិញនេះ គណបក្សប្រជាជនកម្ពុជាក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយ ធ្វើការ​បដិសេធចំពោះពាក្យចចាមអារាមចាងលើ ។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នេះក៏បានប្រកាស និង​ផ្សព្វផ្សាយតាមរយៈបណ្តាញសារព័ត៌មាននានា ជាពិសេសតាមរយៈប្រព័ន្ធទូរទស្សន៍ក្នុងស្រុក ។

គណបក្សប្រជាជនកម្ពុជាដែលត្រៀមខ្លួន បន្តដឹកនាំប្រទេសសម្រាប់អាណត្តិទីប្រាំ ក្នុងរយៈពេលប្រាំឆ្នាំជាបន្តរទៀតនេះ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយចាត់ទុកពាក្យចចាមអារាមទាំងនេះថាជា«សង្គ្រាមចិត្តសាស្ត្រ ដែល​ក្រុមអគតិតែងប្រឌិត ដើម្បីបំពុលបរិយាកាសសង្គម»។

[...]
បាល់​ទាត់​ស្ត្រី​អ៊ឺរ៉ូ​២០១៣៖ អាឡឺម៉ង់ លើក​ពាន​លើក​ទី​៨ បន្ទាប់​ឈ្នះ​ន័រវែស

បាល់​ទាត់​ស្ត្រី​អ៊ឺរ៉ូ​២០១៣៖ អាឡឺម៉ង់ លើក​ពាន​លើក​ទី​៨ បន្ទាប់​ឈ្នះ​ន័រវែស

គ្រាប់បាល់១គ្រាប់ របស់កីឡាការិនី អេនចា មីថេក (Anja Mittag) និងគ្រាប់បាល់សង្គ្រោះប៉េណាល់ទី២គ្រាប់ របស់​កីឡាការិនីអ្នកចាំទី ណាឌីន អែនចឺរើ (Nadine Angerer) បានជួយឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ យកឈ្នះ ១-០ លើក្រុម​ន័រវែស ហើយបានលើកពានអ៊ឺរ៉ូស្ត្រី (Women's Euro) លើកទី៨ របស់ខ្លួនយ៉ាងឱឡារឹក កាលពីយប់ថ្ងៃអាទិត្យ។


កីឡាការិនី អេនចា មីថេក របស់ក្រុមបាល់ទាត់ជម្រើសជាតិអាឡឺម៉ង់ ផ្នែកនារី។ (រូបថត focus.de)

កីឡាការិនីបម្រុង មីថេកបានចុះពីកន្លែងបម្រុង ចូលលេងនៅវគ្គទី២ ហើយក៏ទាត់បញ្ចូលទីបានសម្រេចនៅនាទីទី៤៩ ខណៈដែលអ្នកចាំទី អែនចឺរើ បានជួយសង្គ្រោះបាល់ប៉េណាល់២គ្រាប់ ដែលទាត់ដោយកីឡាការិនីន័រវែស ទ្រីន រ៉ូណីង (Trine Ronning) និងកីឡាការិនី សូលវេក ហ្គ័លប្រែនសិន (Solveig Gulbrandsen) បានយ៉ាងល្អ។

[...]
គ្រូ​បង្វឹក​ម៉ែនញូ​សុំ​ទោស បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​បាល់​ទាត់​នៅ​អាស៊ី

គ្រូ​បង្វឹក​ម៉ែនញូ​សុំ​ទោស បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​បាល់​ទាត់​នៅ​អាស៊ី

គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) បានធ្វើការសុំទោសដល់ក្លិប និងអ្នកគាំទ្រទាំងអស់ ខណៈដែលការប្រកួតមិត្តភាពកន្លងមក ក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ មានភាពអន់ខ្សោយ​មែនទែន។ ប៉ុន្តែលោកម៉យ បានលើកឡើងថា កត្តាទាំងនោះដោយសារតែប៉ះក្រុមខ្លាំងៗរបស់ជប៉ុន។


លោកដេវីដ ម៉យ គ្រូបង្វឹងរបសើក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត

នៅពេលដែលសួរថា តើគាត់មានការបារម្មណ៏ដែរទេ ចំពោះលទ្ធផលចាញ់ និងស្មើ នៅតំបន់អាស៊ី គ្រូបង្វឹកវ័យ៥០ឆ្នាំ បាន​និយាយថា គាត់គ្មានការបារម្មណ៏ទេ តែផ្ទុយទៅវិញ គាត់មានការសប្បាយចិត្ត។

គាត់បាននិយាយថា៖ «វាគ្រាន់តែជាការប្រកួតមិត្តភាព ត្រៀមបើករដូវកាល ហើយយើងទើបតែចាប់ផ្តើម​ស្វែងយល់​ពី​ក្រុម។ [...]

បាយឺន​ម៉ូនិជ ត្រៀម​ជាង​៤០​លាន​ផោន ដើម្បី​ទិញ​ដេវីដ ល្វីស

បាយឺន​ម៉ូនិជ ត្រៀម​ជាង​៤០​លាន​ផោន ដើម្បី​ទិញ​ដេវីដ ល្វីស

ក្រុមអធិរាជ នៅអាឡឺម៉ង់ បាយឺន ម៉ូនិជ () បានត្រៀមចំនួនកញ្ចប់ទឹកប្រាក់ប្រមាណជាង ៤០លានផោន ដើម្បីទិញ​យក​ខ្សែការពារកណ្តាលរបស់ក្រុម ឆែលស៊ី (Chelsea) ដេវីដ ល្វីស (David Luiz)។


ខ្សែការពារកណ្តាល ដេវីដ ល្វីស របស់ក្រុម ឆែលស៊ី។ (រូបថត Chelsea FC)

គ្រូបង្វឹកបាយឺន លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) បានមើលឃើញកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ជាតំបន់មួយ ដែលគាត់ចាំបាច់ត្រូវតែពង្រឹងបន្ថែម ស្របពេលដែលក្លិបម្ចាស់ជើងឯកអ៊ឺរ៉ុប ក៏ធ្លាប់ចង់បានល្វីស ច្រើនលើកច្រើន​សារ​ដែរនោះ។

ខ្សែការពារក្រុមតោខៀវ វ័យ២៦ឆ្នាំ ដែលទើបតែបន្តកិច្ចសន្យារយះពេល ៥ឆ្នាំទៀត កាលពីខែកញ្ញាឆ្នាំមុន «មិនមែន​សម្រាប់លក់ទេ»។ នេះជាសម្តីរបស់លោកគ្រូបង្វឹកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលបាននិយាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...