All Articles of MONOROOM.info

ព្រះមហាក្សត្រ​បន្ត​ស្មើរ​ឲ្យ​ចូល​ប្រជុំ​សភា ​តែ​បក្ស​សង្រ្គោះ​ជាតិ​ថា​ដាច់​ខាត​មិន​ចូល

ព្រះមហាក្សត្រ​បន្ត​ស្មើរ​ឲ្យ​ចូល​ប្រជុំ​សភា ​តែ​បក្ស​សង្រ្គោះ​ជាតិ​ថា​ដាច់​ខាត​មិន​ចូល

ជាថ្មីម្តងទៀតព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានបន្តស្មើរដល់បេក្ខជនតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះ​ជាតិចំនួន៥៥រូប ឲ្យចូលរួមប្រជុំសភាលើកដំបូង តែគណបក្សសង្រ្គោះជាតិ នៅតែបង្ហាញគោលជំហរដាច់ខាត មិនចូល​រួមប្រជុំសភានោះទេ ប្រសិនបើគ្នានដំណោះស្រាយណាមួយ ប្រកបដោយយុត្តិធម៌។


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ នេះព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានចេញព្រះរាជសារស្មើរដល់បេក្ខជន​តំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិទាំង៥៥រូប ឲ្យចូលរួមប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ ដែលនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងស្មារតីរួបរួមជាតិ និងឯកភាពជាតិ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា [...]

ចំណាត់​​ថ្នាក់​​ក្រុម​​បាល់​ទាត់​ពិភពលោក​ថ្មី៖ កម្ពុជា​លេខ​... ១៩៩

ចំណាត់​​ថ្នាក់​​ក្រុម​​បាល់​ទាត់​ពិភពលោក​ថ្មី៖ កម្ពុជា​លេខ​... ១៩៩

ទោះបីជាការប្រកួតជម្រុះ បាល់ទាត់ពិភពលោក២ប្រកួតកន្លងទៅ អង់គ្លេសអាចរកបាន៤ពិន្ទុក៏ដោយ ក៏ពួកគេមិនអាច​ទទួលបាន ចំណាត់ថ្នាក់ល្អជាងមុនដែរ ពោលគឺពួកគេបានធ្លាក់៣ចំណាត់ថ្នាក់ ខណៈដែលទីតាំងចាស់ ស្ថិតនៅចំណាត់​ថ្នាក់លេខ១៤ ប៉ុន្តែពេលនេះស្ថិតនៅចំណាត់ថ្នាក់លេខ១៧។

ចំណាត់ថ្នាក់លេខ១៧ របស់អង់គ្លេសនេះមានន័យថា ជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុត បើគិតចាប់ពីឆ្នាំ២០០១មក។

រីឯ​ក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប និងម្ចាស់ជើងឯកពិភពលោកអេស្ប៉ាញ នៅតែរក្សារបានដំណែងលេខ១ដដែល ខណៈដែល​ក្រុមអាស្សង់ទីន ដែលទើបតែជាប់ទៅលេងប្រេស៊ីលដែរនោះ បានឡើងដល់ចំណាត់ថ្នាក់លេខ២វិញ ពីលើអាឡឺម៉ង់។

ក្រុមអ៊ីតាលី និងកូឡុំប៊ី ក៏ធ្វើបានល្អដែរ ដោយពួកគេបានស្ថិតនៅចំណាត់ថ្នាក់រៀងគ្នា លេខ៤ និងលេខ៥។

ការ​ប្រកាសចុងក្រោយ កាលពីថ្ងៃទី១២ ខែកញ្ញា របស់សហព័ន្ធបាល់ទាត់ពិភពលោក ចំពោះចំណាត់ថ្នាក់ថ្មីៗ មាន​ដូច​តទៅ៖

១. អេស្ប៉ាញ

តម្លៃ​អាយហ្វូន​៥​អេស និង អាយហ្វូន​៥​ស៊ី

តម្លៃ​អាយហ្វូន​៥​អេស និង អាយហ្វូន​៥​ស៊ី

ទូរស័ព្ទដៃវៃឆ្លាត១គូ ស៊េរីថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុនអ័បផល (Apple) ដែលមានឈ្មោះថា អាយហ្វូន៥អេស (iPhone 5S) និងអាយហ្វូន៥ស៊ី (iPhone 5C) នឹងចេញលក់ជាផ្លូវការនៅប្រទេសអង់គ្លេស នាថ្ងៃទី២០ ខែកញ្ញានេះ។


សម្បករបស់ទូរស័ព្ទអាយហ្វូន ដែលអាចមានពណ៌ច្រើនប្រភេទ និងសម្បូរបែប។ (រូបថត​ ក្រុមហ៊ុន)

ហាងអ័បផល បានប្រកាសឲ្យដឹងថា អាយហ្វូន៥អេស ដែលមាន៣ពណ៌៖ ពណ៌ក្រម៉ៅ ពណ៌មាស និងពណ៌ទឹកប្រាក់នោះ មានតម្លៃដូចៗគ្នា ខណៈដែលទំហំ១៦ជីហ្គាបៃ តម្លៃ៥៤៩ផោន (៨៦៧ដុល្លារ), ទំហំ៣២ជីហ្គាបៃ តម្លៃ៦៣៩ផោន (៩៩៣.៥៧ដុល្លារ) និងទំហំ៦៤ជីហ្គាបៃ តម្លៃ៧០៩ផោន (១១២០ដុល្លារ)។

រីឯអាយហ្វូន៥ស៊ី មានពណ៌ដូចជា៖ ស ក្រហម លឿង ខៀវ និងបៃតង ដែលធ្លាប់មានពាក្យចចាមអារ៉ាមជាហូរហែមកថា តម្លៃទាបសមរម្យនោះ ក៏មានតម្លៃមិនធម្មតាដែរ [...]

បាតុករ​សង្គ្រោះ​ជាតិ៖ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ ទាំង​មិន​អស់​ចិត្ត​សោះ !

បាតុករ​សង្គ្រោះ​ជាតិ៖ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ ទាំង​មិន​អស់​ចិត្ត​សោះ !

មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកទី២ បានបញ្ចប់ហើយនៅថ្ងៃអង្គារទី ១៧ ខែកញ្ញានេះ។ ក្រុមបាតុករបាន​នាំគ្នារៀបចំឥវ៉ាន់ សម្រុកធ្វើដំណើរទៅកាន់ផ្ទះរៀងៗខ្លួន ដែលនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ក្រុម​បាតុករដែលបានត្រឡប់ទៅផ្ទះវិញនោះ បានសម្តែងការមិនអស់ចិត្តទាល់តែសោះ។ មិនអស់ចិត្តដោយសារពួកគេ នៅ​មិន​ទាន់ទទួលបានលទ្ធផល តាមការចង់បានរបស់ខ្លួន។


មហាបាតុកម្មទី២ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - «ខ្ញុំត្រឡប់ទៅផ្ទះ ទាំងមិនទាន់អស់ចិត្ត»។ នេះគឺជាសម្តីចេញពីចិត្តរបស់ក្រុមបាតុករ ដែលកំពុងតែ​រៀបចំធ្វើដំណើរទៅផ្ទះរបស់ខ្លួន នៅពេលដែលមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ [...]

ជំនួប​​កំពូល​​ថ្ងៃ​ទី​​ពីរ៖ «ធូរ»​ក្នុង​បរិយាកាស​ជំនួប តែ​«តឹង»​ខាង​ដំណោះ​ស្រាយ

ជំនួប​​កំពូល​​ថ្ងៃ​ទី​​ពីរ៖ «ធូរ»​ក្នុង​បរិយាកាស​ជំនួប តែ​«តឹង»​ខាង​ដំណោះ​ស្រាយ

ក្រោយជំនួបលើកទីពីរថ្ងៃទី២ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានប្រើពេល​ជាងបីម៉ោង កាលពីព្រឹកថ្ងៃតី១៧ ខែកញ្ញានេះ តាមការបញ្ជាក់របស់មន្រ្តីនាំពាក្យនៃគណបក្សទាំងពីរ ថាមានលទ្ធផល​ជា​វិជ្ជមាន ហើយនឹងឈានទៅរកការដោះស្រាយ នូវភាពជាប់គាំងផ្នែកនយោបាយមួយដ៏ប្រសើរ។ អ្នកនាំពាក្យទាំងពីរ​រូប​នេះបានបញ្ជាក់ដោយខ្លីថា ក្រោយការពិភាក្សា គណបក្សទាំងពីរមានការឯកភាពគ្នា លើការ«កំណែរទម្រង់ស្ថាប័នរដ្ឋ»​មួយចំនួន ហើយសម្រាប់យន្តការបន្តរនោះទុក សម្រាប់ការជួបពិភាក្សាគ្នានូវមន្រ្តីថ្នាក់ជំនាញ ជាបន្តរបន្ទាប់លើកក្រោយ​ទៀត។


ជំនួបកំពូលរវាងគណបក្សសង្គ្រោះជាតិ (ខាងឆ្វេង) និងគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...