នរណាទាស់សម្ដីជាមួយតារាចម្រៀង ឈិត សុរ៉ាវី រហូតធ្វើអត្តឃាត?
ព័ត៌មានដែលបានធ្វើឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃពុធនេះ គឺដំណឹងមរណភាពរបស់តារាចម្រៀងល្បីឈ្មោះមួយរូប នោះគឺនាងឈិន សុរ៉ាវី ដែលមានឈ្មោះដើមថា ឈិន ចាន់សុរ៉ាវី និងក៏ត្រូវជាបងស្រី កញ្ញាឈិន សុធារី ដែរ។ ភ្ញាក់ផ្អើល ដោយសារតែមរណភាពនេះ បានផ្សាយឲ្យដឹងក្នុងជំហានដំបូង ថាជាការធ្វើអត្តឃាត ដោយចងក នៅលើឡៅតឿ ក្នុងផ្ទះរបស់នាង ហើយត្រូវបានប្អូនស្រីរបស់តារាចម្រៀង ថ្លែងថា មកពីមាន«ការទាស់សម្ដី»គ្នា។
តារាចម្រៀងពីរនាក់បងប្អូន នាងឈិត សុរ៉ាវី (ខាងឆ្វេង) និងនាងឈិត សុធាវី។ (រូបថត ផ្តិតចេញពីអេក្រង់វីដេអូ របស់ផលិតកម្មតាន់តាន់)
ជីវិតតារា - នៅក្នុងការប្រកាសរបស់ក្រុមមន្ត្រីនគរបាល ដែលបានចុះទៅកាន់កន្លែងកើតហេតុ បានធ្វើការសន្និដ្ឋានថា [...]