All Articles of MONOROOM.info

តេជគុណ លួន សាវ៉ាត៖ គ្មាន​យុត្តិធម៌ ការ​តវ៉ា​នឹង​រាល​ដាល​ធំ

តេជគុណ លួន សាវ៉ាត៖ គ្មាន​យុត្តិធម៌ ការ​តវ៉ា​នឹង​រាល​ដាល​ធំ

បន្ទាប់ពីមានការចាប់ខ្លួន ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ អ្នកសម្រប​សម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន សកម្មជនដីធ្លី និងកម្មករទាំង ១០នាក់ កាលពិថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ រួចមក ហើយថ្ងៃនេះជាថ្ងៃកាត់ក្តីលើជនជាប់ចោទទាំងនោះ ខណៈនោះដែរមានប្រជាពលរដ្ឋ​និងព្រះសង្ឃប្រមាណ ៣០០នាក់ បានមកធ្វើការតវ៉ានូវមុខតុលាការដើម្បីអោយមានការដោះលែងជនទាំងនោះ។


កងកម្លាំងត្រូវបានបញ្ជូនទៅមុខសាលាដំបូងរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

បាតុកម្ម-  ព្រះតេជគុណ លួន សាវ៉ាត ដែលកំពុងស្ថិតនៅក្នុងការតវ៉ាថ្ងៃនេះ នៅមុខតុលការរាជធានី បានអោយ​ទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូ ដឹងថា «ការមកធ្វើបាតុកម្មនៅថ្ងៃនេះ មិនមកដើម្បីបង្ករហឹង្សា [...]

ហ្វេសប៊ុក ហ៊ុន សែន ថា​ក្រុម​ប្រឆាំង​កំពុង​តាំង​ខ្លួន​ជា​«នាយក​រដ្ឋមន្ត្រី»

ហ្វេសប៊ុក ហ៊ុន សែន ថា​ក្រុម​ប្រឆាំង​កំពុង​តាំង​ខ្លួន​ជា​«នាយក​រដ្ឋមន្ត្រី»

ខណៈស្ថានការណ៍កំពុងជន់ជោរ ដោយសាររលកបាតុកម្ម និងកូដកម្មបានកើតឡើងជាបន្តបន្ទាប់ បូកផ្សំនឹងការ​បង្ក្រាប​យ៉ាងខ្លាំងក្លា ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈទំព័រ​ហ្វេសប៊ុក ដែលគេជឿជាក់ថាជាទំព័រផ្លូវការបស់លោក បានសរសេរនៅមុននេះបន្តិចថា បក្សប្រឆាំង​និង​ក្រុមជ្រុលនិយមកំពុងតាំងខ្លួនជានាយករដ្ឋមន្រ្តី។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - ទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា «ការប្រើប្រាស់សិទ្ឋិសេរីភាព គឺមិនមែនសំរាប់តែអុចអាលបង្ករបាតុកម្ម និងកុបកម្មហឹង្សា និងការញុះញុងអោយមានភាពរញេរញៃ [...]

កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ក្រុម​កម្មករ​នៅ​ផ្លូវ​វេង​ស្រុេង មាន​ស្លាប់​របួស

កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ក្រុម​កម្មករ​នៅ​ផ្លូវ​វេង​ស្រុេង មាន​ស្លាប់​របួស

ការបង្ក្រាបដោយកងកម្លាំងអាជ្ញាធរ ទៅលើក្រុមកម្មករ នៅមុខរោងចក្រឧស្សាហកម្មកាណាឌីយ៉ាណា ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ រាជធានីភ្នំពេញ នៅតែបន្តមានអំពើហិង្សាកើតមានដដែល ដោយក្នុងនោះ​កងកម្លាំងបាន​ប្រើ​គ្រាប់​កំាភ្លើងពិត រួមនឹងគ្រាប់បែកផ្សែងជាច្រើនគ្រាប់ បាញ់សំដៅលើក្រុមកម្មកររោងចក្រ និងអ្នក​កាសែតជាតិនិង​អន្តជាតិ ដែលចូលពីច្រកខាងលិច។


សាក្សីដែលបានឃើញកងកម្លាំងអាជ្ញាធរប្រើប្រាស់គ្រាប់កាំភ្លើងពិត បាញ់ស្រោចលើកម្មករ។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - ការបាញ់នេះ ពិតជាមានលក្ខណៈខ្លាំងក្លាណាស់ ដោយសារមានសេចក្ដីរាយការណ៍មកថា កង​កម្លាំងប្រដាប់អាវុធទាំងនោះ បានធ្វើការបាញ់សំដៅលើក្រុមកម្មករដោយត្រង់តែម្តង។ អ្នកយកព័ត៌មាន​ប្រចាំ​ឲ្យទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ [...]

ឆ្នាំថ្មី រដ្ឋាភិបាល​បញ្ចេញ​មហិទ្ធិឬទ្ធិ​ថ្មី ដាក់​អ្នក​ទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ

ឆ្នាំថ្មី រដ្ឋាភិបាល​បញ្ចេញ​មហិទ្ធិឬទ្ធិ​ថ្មី ដាក់​អ្នក​ទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ

ឆ្នាំ២០១៤ជាឆ្នាំថ្មី ការឆ្លើយបតរបស់រដ្ឋាភិបាលចំពោះសហជីព និងកម្មករដែលទាមទារតម្លើងប្រាក់ឈ្នួល ឲ្យបាន​១៦០ដុល្លារអាមេរិក ក៏តាមរបៀបថ្មីដែរ។ របៀបថ្មី គឺជាការជំនួសកងរាជអាវុធហត្ថ ឬនគរបាលបង្រ្កាបបាតុកម្ម ដោយការដាក់ពង្រាយ«រថពាសដែក និងកងទ័ពឆ័ត្រយោង៩១១ (កងទ័ពពិសេស)» ជាអ្នកត្រូវ​ប្រឈមមុខជាមួយ​សហជីព និងកម្មករវិញ។


កងទាហ៊ានដែលមកពីកង​ឆ័ត្រ​យោង៩១១ ត្រូវបានបញ្ជូនមកធ្វើការបង្ក្រាបបាតុករស៊ីវិល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ។ (រូបថត REUTERS/​Samrang Pring)

វិបត្តិការងារ - ដីហុយទ្រលោម និងសម្លេងស្រែកថា​ «ចាប់ !ចាប់ឲ្យបាន !ចាប់មេខ្លោងវាឲ្យបាន!» និងសម្លេង​ស្រែក​​របស់​កម្មករថា «កុំវាយខ្ញុំ» ជាមួយនឹងសកម្មភាពរត់ចែកផ្លូវគ្នា ទាំងនោះគឺសម្លេង [...]

កម្មករ​ខ្លះ​ចូល​ធ្វើការ តែ​នៅបដិសេធ​ការ​តម្លើង​ប្រាក់​ខែ​ត្រឹម​១០០​ដុល្លា

កម្មករ​ខ្លះ​ចូល​ធ្វើការ តែ​នៅបដិសេធ​ការ​តម្លើង​ប្រាក់​ខែ​ត្រឹម​១០០​ដុល្លា

«ខ្ញុំមិនយក១០០ដុល្លាទេ ព្រោះយកមកធ្វើអី បើអ្វីៗក៏ឡើងថ្លៃ ហើយផ្ទះជួលក៏ឡើងទៀត បើយក១០០ដុល្លាមក អត់គ្រប់ដដែលហ្នឹង» នេះជាការបដិសេធយ៉ាងដាច់ខាត តាមរយៈទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ របស់កម្មករ​ជាច្រើន ដែលថ្លែងប្រឆាំងនឹងការសម្រេចរបស់ក្រសួងការងារ ដែលតម្លើងប្រាក់ឈ្នួលរបស់ពួកគេ​ ត្រឹម១០០ដុល្លា​នោះ។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

ប្រាក់ខែកម្មករ - បន្ទាប់ពីឈប់សំរាកមួយថ្ងៃ របស់កម្មករនៃបុណ្យចូលឆ្នាំសកលនោះមក នៅថ្ងៃទី២ ខែមករា​ ឆ្នាំ​២០១៤នេះ​ បាតុកម្ម​ទាមទារប្រាក់គោល១៦០ដុល្លា របស់កម្មករនៅតែបានផ្ទុះឡើងស្ទើរគ្រប់ទីកន្លែង នៅតាមផ្លូវ​ជាតិ​ធំៗមួយចំនួន ដូចជានៅតាម ផ្លូវជាតិ​លេខពីរ ផ្លូវជាតិលេខបួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...