All Articles of MONOROOM.info

៥​នាក់​ស្លាប់ ជាង​២០​នាក់​របួស ក្នុង​ការ​បង្ក្រាប​ពួក​«អនាធិបតេយ្យ»?

៥​នាក់​ស្លាប់ ជាង​២០​នាក់​របួស ក្នុង​ការ​បង្ក្រាប​ពួក​«អនាធិបតេយ្យ»?

មានមនុស្សយ៉ាងហោច ៥នាក់ស្លាប់ និងជាង២០នាក់រងរបួស ព្រមទាំង១១នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ នេះ​ជាតុល្យភាពបណ្ដោះអាសន្ន នៃការបង្ក្រាបទៅលើក្រុមកម្មករ ដែលធ្វើបាតុកម្មអហិង្សានៅលើផ្លូវវ៉េងស្រេង។ កង​កម្លាំងអាជ្ញាធរបានបើកប្រតិបត្តិការ​យ៉ាងចាស់ដៃ​មួយ ដោយការប្រើប្រាស់​អាវុធ និងគ្រាប់​កាំភ្លើង​​ពិតៗ​ ទៅលើ​បាតុករដៃទទេរ នៅថ្ងៃសុក្រទី០៣ ខែមករានេះ ដើម្បីជាការស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០១៤។ ប្រតិបត្តិការបានបញ្ចប់ទៅ​ហើយ នៅវេលាម៉ោង​ប្រមាណ​ជាបីរសៀល តែភាពធ្ងន់ធ្ងរនៃតុល្យភាពនេះ នៅតែបន្តកើនឡើងនៅ​ឡើយ។


អ្នករងរបួសត្រូវបានគ្នីគ្នារបស់ពួកគេសែងចេញទៅ។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ - ប្រភពផ្សេងៗ របស់ប្រព័ន្ឋផ្សព្វផ្សាយពត៌មាននានា មិនបានបង្ហាញពីទិន្នន័យ [...]

មាជ សុវណ្ណារ៉ា៖ ការ​បង្រ្កាប​នៅ​រោង​ចក្រ​យ៉ាកជិន មាន​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ

មាជ សុវណ្ណារ៉ា៖ ការ​បង្រ្កាប​នៅ​រោង​ចក្រ​យ៉ាកជិន មាន​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ

អំពើពុករលួយ - ការបង្ក្រាបកម្មកររោងចក្រយ៉ាកជីង ដែលទាមទារប្រាក់ខែ១៦០ដុល្លា ជាការការបង្រ្កាបដ៏ចាស់​ដៃ​មួយ ដែលសង្គមស៊ីវិល សហជីពនិងប្រជាពលរដ្ឋជាទូទៅ បានធ្វើការថ្កោលទោសទៅលើកងកម្លាំងសមត្ថកិច្ច និងកងទ័ពនៃកងពលតូចឆ័ត្រយោង៩១១។ បើតាមការអោយដឹងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​របស់​គណបក្សសង្រ្គោះជាតិថា ការបង្រ្កាបនេះ មានជាប់ពាក់ព័ន្ធ នឹងភាគហ៊ុនរបស់លោក ចាប ភក្តី នាយរងសេនាធិការ​ចំរុះ និងជាមេបញ្ជាការកងពលតូច​ទ័ពពិសេស ឆត្រយោង៩១១ និងលោកម៉ក់ ជីតូ ជាស្នងការរាជធានីភ្នំពេញ​ស្តីទី។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ធ្លាប់បានធ្វើរបាយការណ៍រួចហើយ កាលពីពេលថ្មីៗនេះ ថាបញ្ហាដែលកម្ពុជា​ដោះស្រាយមិនចេញនោះ គឺបញ្ហាអំពើពុករលួយ ហើយបើកម្ពុជាចង់តម្លើងប្រាក់ខែកម្មករ ដល់១៦០ដុល្លានោះ វាមិនពិបាកនោះទេ បើកម្ពុជាអាចអាចលុប បំបាត់អំពើពុករលួយនិង ភាគហ៊ុនខ្យល់នៅក្នុងរោងចក្របាន។

[...]
បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង តេជគុណ ប៊ុត ប៊ុនតិញ អំពាវ​នាវ​ឲ្យ​ងើប​តវ៉ា

បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង តេជគុណ ប៊ុត ប៊ុនតិញ អំពាវ​នាវ​ឲ្យ​ងើប​តវ៉ា

«អាត្មាមិនអីទេ អាត្មាអាចរស់បាន តែមិនអាចគ្មាន វន់ ពៅបានទេ ដូច្នេះយើងត្រូវរួមគា្ន ទៅយកគាត់មកអោយ​បាន» នេះជាសង្ឃដីការរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ក្នុងការសំណូមពរអោយប្រជាពលរដ្ឋខ្មែរទាំងអស់ មកតវ៉ានៅតុលាការដំបូងរាជធានីភ្នំពេញ ដើម្បីដោះលែងលោក វន់ ពៅ និងជនជាប់ចោទដទៃដែលបានចាប់ខ្លួន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ។


ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - វីដេអូប្រមាណជា៤០វិនាទី បានបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយ  ដែលត្រូវបាន​គេស្គាល់ថា ជា​របស់ព្រះតេជគុណប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ [...]

សង្គម​ស៊ីវិល​ទទូច​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ដើម្បី​បញ្ចប់​វិបត្តិ

សង្គម​ស៊ីវិល​ទទូច​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ដើម្បី​បញ្ចប់​វិបត្តិ

ដើម្បីទម្លាយភាពជាប់គាំងនយោបាយ​ ក្នុងពេលបច្ចុប្បន្ននេះ និងធានាពីភាពស្របច្បាប់របស់រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត មានតែការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ ក្រោយការធ្វើកំណែទម្រង់​ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ ហើយការបោះឆ្នោតនេះត្រូវធ្វើយ៉ាងយូរត្រឹមឆ្នាំ២០១៥ ទើបជាដំណោះ​ស្រាយល្អបំផុតក្នុងកាលៈទេសៈបច្ចុប្បន្ន និងអនាគត។ ទាំងនេះគឺជាការលើកឡើង និងជាការអំពាវនាវរបស់​បន្ទប់​ស្ថានការណ៍ថ្ងៃបោះឆ្នោត ដែលមានអង្គការសង្គមស៊ីវិលជិត២០អង្គការជាសមាជិក។


សន្និសីតនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅ​កម្ពុជា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/U.Bory)

នយោបាយកម្ពុជា - [...]

ការ​បង្ក្រាប​របស់​​អាជ្ញាធរ​លើ​បាតុកម្ម​កម្មករ នៅ​ផ្លូវ​វេង​ស្រេង (pic)

ការ​បង្ក្រាប​របស់​​អាជ្ញាធរ​លើ​បាតុកម្ម​កម្មករ នៅ​ផ្លូវ​វេង​ស្រេង (pic)

រហូតមកដល់ពេលនេះ បាតុកម្មនៅសួនកាណាឌីយ៉ា នៅតាមបណ្ដោយវិថីវេងស្រេង បានបញ្ចប់ទៅហើយ នៅ​វេលា​ប្រមាណជាម៉ោងពីរ​រសៀល​នេះ ហើយកងកម្លាំងអាជ្ញាធរ ទំនងជាគ្រប់គ្រងស្ថានការណ៍​នៅទីនោះបានទាំង​ស្រុង។ តុល្យភាពនៃអ្នកត្រូវបាន​ឃាត់ខ្លួន ដោយកងកម្លាំងសមត្ថកិច្ច ថាមានចំនួន ១១ នាក់ ហើយត្រូវបាន​បញ្ជូន​ទៅ ស្នងការនគរបាលរាជធានី​ភ្នំពេញ។ ចំណែកឯអ្នកស្លាប់ និងអ្នកស្លាប់ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹង​ធ្វើ​សេចក្ដីរាយការណ៍នៅ​ក្នុងអត្ថបទ​លើកក្រោយរបស់ខ្លួន។ នៅពេលនេះទស្សនាវដ្ដីសូមដាក់ជូន នូវរូបភាព​មួយ​ចំនួន ដែលរាយការណ៍ផ្ដិតយកផ្ទាល់​ដោយ អ្នកយកព័ត៌មានរបស់យើងនៅនឹងកន្លែង។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...