All Articles of MONOROOM.info

ហ៊ុន សែន នៅ​តែ​ថា​«មិន​ចុះ​ចេញ» តែ​បក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​ទាមទារ

ហ៊ុន សែន នៅ​តែ​ថា​«មិន​ចុះ​ចេញ» តែ​បក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​ទាមទារ

បុរសខ្លាំងកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានគ្រប់គ្រងអំណាច អស់រយៈពេលជិត៣០ឆ្នាំ​មកហើយ​នោះ បានអះអាងជាថី្ម ថាលោកមិនចុះចេញពីតំណែងដាច់ខាត ហើយលោកនឹងនៅតែបន្តធ្វើ​ ជានាយករដ្ឋមន្រ្តី​ស្របច្បាប់ ៥ឆ្នាំទៅមុខទៀត ដោយគ្មាននរណា អាចមកទម្លាក់លោកបាននោះទេ។ តែសម្រាប់គណបក្ស​សង្រ្គោះ​ជាតិ ដែលជាគណបក្សជំទាស់ នៅតែរក្សាការទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងត្រៀមរៀបចំ​ការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ។


លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នេះ ក្នុងពិធីបើកការដ្ឋាន​គម្រោង​សាងសង់​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ ក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន [...]

ហ៊ុន សែន ថា​​ប្រាក់​បៀវត្សន៍​កម្មករ​ខែ្មរ ខ្ពស់​ជាង​កម្មករនៅបួន​ប្រទេស

ហ៊ុន សែន ថា​​ប្រាក់​បៀវត្សន៍​កម្មករ​ខែ្មរ ខ្ពស់​ជាង​កម្មករនៅបួន​ប្រទេស

«ទារមួយប្រឹប ប្រាក់ឈ្នួលកម្មករកម្ពុជាឡើងដល់ណា បើវាអត់មានលុយ? យើងធ្វើបន្តិចម្តងៗ ចេញពីស្ថានភាព​ដ៏លំបាក។ អ្នកណាធ្វើនាយករដ្ឋមន្ត្រី ឬមេដឹកនាំ មិនចង់ឲ្យប្រជាជន មានជីវភាពខ្ពស់? ប៉ុន្តែលទ្ធភាពរបស់ប្រទេស ទៅរួច ឬទៅមិនរួច?» នេះជាការថ្លែងសន្ទរកថា ឌឺដងរបស់លោក ហ៊ុន សែនទៅកាន់មេដឹកនាំ គណបក្សសង្គ្រោះ​ជាតិ ពីការទាមទារប្រាក់ឈ្នួលកម្មករឲ្យបាន១៦០ដុល្លារ នៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ ស្ពានជ្រៃធំ​-​ឡុងប៊ិញ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនកម្ពុជា-វៀតណាម។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យុង ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៤។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - លោក ហ៊ុនសែនបានប្រៀបធៀបការបើកប្រាក់បៀវត្សន៍ [...]

ស មួរ៉ា៖ មិន​ខ្លាច​ការ​ចាប់​ខ្លួន រហូត​បញ្ហា​មាន​ការ​ដោះ​ស្រាយ

ស មួរ៉ា៖ មិន​ខ្លាច​ការ​ចាប់​ខ្លួន រហូត​បញ្ហា​មាន​ការ​ដោះ​ស្រាយ

«ខ្ញុំជឿថា ការដាក់ញត្តិទៅ អង្គការសហប្រជាជាតិ នឹងបានយកទៅជជែកពិភាក្សា ព្រមទាំងដាក់សំពាធកាន់តែខ្លាំង លើរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ដើម្បីជំរុញអោយឈប់ជាបន្ទាន់ ការបំភិតបំភ័យប្រើហិង្សា​លើ​ប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់ របស់លោក ស មួរ៉ា ប្រធានសហពន្ធ័សហជីពកម្មករចំណីនិងសេវាកម្ម ទៅកាន់​អ្នកសារព័ត៌មាននៅថៃ្ងទី១៣ ខែមករា ឆ្នាំ២០១៤។


លោក ស មួរ៉ា ប្រធានសហពន្ធ័សហជីព​កម្មករ​ចំណី​ និងសេវាកម្ម នៅមុខការិយាល័យឧត្តម​ស្នងការអង្គការសហប្រជា​ជាតិ ប្រចាំកម្ពុជា ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ - ក្នុងបទសំភាសន៍ជាមួយអ្នកកាសែតជាច្រើននាក់ លោក ស មួរ៉ា ប្រធានសហពន្ធ័សហជីព​កម្មករ​ចំណី​ និងសេវាកម្ម និងជាតំណាងផ្ទះសាមគ្គី [...]

កែម ឡី៖ បក្ស​សង្រ្គោះ​ជាតិ​គួរ​ចូល​សភា តែ​បក្ស​ប្រជាជន​គួរ​ព្រម​បោះឆ្នោត​មុន​អាណត្តិ

កែម ឡី៖ បក្ស​សង្រ្គោះ​ជាតិ​គួរ​ចូល​សភា តែ​បក្ស​ប្រជាជន​គួរ​ព្រម​បោះឆ្នោត​មុន​អាណត្តិ

ក្នុងពេលដែលវិបត្តិនយោបាយកម្ពុជាបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា កំពុងមានភាពកាន់តែជ្រាលជ្រៅនោះ អ្នក​វិភាគនយោបាយឯករាជ្យកម្ពុជាក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងទូចឲ្យគណបក្សប្រជាជនកម្ពុជា និង​គណបក្សស្រង្រ្គោះជាតិ គួរធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណាឲ្យវិបត្តិនយោបាយនេះ ត្រូវបិទ​បញ្ចប់ឲ្យបានឆាប់ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងជាការជម្រុញឲ្យប្រទេសកម្ពុជា ធ្វើដំណើរទៅមុខ​ដោយប្រក្រតីភាព។


បណ្ឌិតកែម ឡី អ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ នៅក្នុងសន្និសីទការសែតថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារ​អ៊ីមភើរៀល។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក កែម ឡី អ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ ក្នុងពិធីមួយនៅសាកលវិទ្យល័យខេមរៈ [...]

ក្រមាខែ្មរ​ នៅ​តែ​ជា​និមិត្តរូប​ដ៏​មាន​តម្លៃ

ក្រមាខែ្មរ​ នៅ​តែ​ជា​និមិត្តរូប​ដ៏​មាន​តម្លៃ

«អំបោះក្នុងកីច្នៃជាក្រមា សំខាន់អស្ចារ្យសំរាប់អ្នកប្រើ ផ្តល់នូវក្តីសុខសព្វមុខសារពើ ខ្លាចតែអ្នកប្រើមិនយល់តំលៃ បើអ្នកចេះប្រើចេះស្គាល់តំលៃ ក្រមាមានន័យប្រពៃពិត ចេះប្រើចេះថែនៅក្បែរជាមិត្ត បើមិនចេះគិតពិតបង់អាសារ ក្រមាល្អស្រល់ស្មោះប្រពៃ ក្រមាមានន័យដូចអ្នកក្រ ក្រមាអ្នកសែ្រខ្មែរកសិករ ក្រមាក្រីក្រតស៊ូជីវិត។» នេះជា​ការ​ដក​ស្រង់ចេញពីឃ្លាឃ្លោកកំណាព្យ របស់អ្នកចំរៀងអាយ៉ៃល្បីឈ្មោះ លោកព្រហ្មម៉ាញ។


ល្ខោន «ស្រុកខ្មែរ នេះហើយខ្ញុំ» បង្ហាញពីតួអង្គកូនខ្មែរកើតនៅក្រៅប្រទេស តែនៅតែពាក់ក្រមាយកមកជូតក្បាល។ (រូបថត MONOROOM.info/ D.KEO)

ជីវិត - ភាគតិចណាស់ដែលមនុស្សមួយចំនួនមិនស្គាល់ក្រមា នៅក្នុងស្រុកខ្មែរ ព្រោះថា ក្រមាជាសំភារៈ និងជា​វត្ថុមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...