អង្គការចំនួន១៨៤ បន្តដាក់ញត្តិតាមស្ថានទូត ឲ្យដោះលែងជនទាំង២៣
សិទ្ធិមនុស្ស - ការដាក់ញតិរបស់តំណាងអង្គការសមាគមជាតិ និងអន្តរជាតិប្រមាណ១៨៤ នេះត្រូវបានបន្តរ ទៅស្ថានទូតមួយចំនួនទៀត នៅព្រឹកនេះ ដូចជាស្ថានទូតអាល្លឺម៉ង់ ស៊ុយអ៊ែត កូរ៉េខាងត្បូង អូស្រ្តាលី ថៃ ភូមា។ល។ ដែលមានគោលបំណងតែមួយគត់ដូចគ្នា គឺឲ្យស្ថានទូតទាំងនោះជួយអន្តរាគមន៍ ដើម្បីឲ្យមានដោះលែងលោក វន់ ពៅ និងអ្នកជាប់ឃុំឃាំងទាំង ២២ នាក់ផ្សេងទៀត ដែលកំពុងតែបន្តរឃុំខ្លួន នៅក្នុងគុកត្រពាំងថ្លុង ខេត្តកំពង់ចាម។
នាយិកាអង្គការស៊ីលីកា លោកស្រី ធីតា ឃឹស ដែលមានវត្តមានក្នុងការដាក់ញតិតាមស្ថានទូតនានាប្រចាំនៅកម្ពុជា ដើម្បីជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើការដោះលែងអ្នកទាំង២៣ នាក់ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២-៣ ខែមករា កន្លងមក។ លោកស្រី បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅមុខស្ថានទូតកូរ៉េថា «យើងមើលឃើញភាពអយុត្តិធម៌។ ហើយការប្រើប្រាស់ហិង្សា មិនមែនដោះស្រាយទំនាស់ [...]