All Articles of MONOROOM.info

កម្ពុជា៖ សិទ្ធិ​នារី​ថ្ងៃ​០៨​មីនា ដែល​មាន​តែ​មួយ​ចំហៀង

កម្ពុជា៖ សិទ្ធិ​នារី​ថ្ងៃ​០៨​មីនា ដែល​មាន​តែ​មួយ​ចំហៀង

បើទោះជាតាមបណ្តាក្រសួងរដ្ឋ គ្រប់គ្រងដោយរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា បានប្រារព្ធទិវា​សិទ្ធិនារី​អន្តរជាតិ០៨ មីនា ដែលមានលក្ខណៈពិធីការ យ៉ាងគគ្រឹកគគ្រេងក៏ដោយ ក៏ភាពជាក់ស្តែងនៃការប្រមូលផ្តុំសម្តែងមតិ និងការហែញត្តិរបស់ក្រុមសកម្មជនសិទ្ធិមនុស្ស និងក្រុមអង្គការសង្គមស៊ីវិល នូវតែទទួលរងការបំភិតបំភ័យ នៅឡើយ ខណៈទីលានប្រជាធិបតេយ្យត្រូវបានសមត្ថកិច្ចចម្រុះ ហាមឃាត់ការប្រមូលផ្តុំ និងគ្រប់គ្រងយ៉ាងតឹងរឹង នៅថ្ងៃសិទ្ធិ​នារី០៨ មីនា នេះ។


ការរារាំងការដង្ហែក្បួនរបស់អ្នកភូមិបឹងកក់ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

សិទ្ធិ - នៅព្រឹកថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ០៨ មីនា នេះ ព្រះសង្ឃ ស្រ្តីអ្នកភូមិបឹងកក់ [...]

ពលរដ្ឋ​នៅ​បុរី​កីឡា គ្រោង​ប្តឹង​សន្តិសុខ​«បិទ​មុខ»​ខ័ណ្ឌ​៧មករា

ពលរដ្ឋ​នៅ​បុរី​កីឡា គ្រោង​ប្តឹង​សន្តិសុខ​«បិទ​មុខ»​ខ័ណ្ឌ​៧មករា

«ខ្ញុំនឹងប្តឹងទាមទាររកយុត្តិធម៌ ពួកខ្ញុំសុទ្ធតែខ្មែរ ហើយវាវាយដូចសត្វធាតុ ខ្ញុំជាស្រ្តីមានតែដៃទទេ តែវាយកដំបង​មក​វាយ មកឆក់» ជាសម្រែកឈឺចាប់របស់ស្រ្តីរងគ្រោះម្នាក់ ពីក្នុងចំណោមស្ត្រីជាច្រើនផ្សេងទៀត បន្ទាប់ពីពួកគាត់ត្រូវ​បានកងកម្លាំងអាជ្ញាធរ ជាពិសេសក្រុមសន្ដិសុខ«បិទមុខ»ប្រើអំពើហិង្សាមកលើ នៅក្នុងការបង្រ្កាបទៅ​លើការ​តវ៉ា​នាពេលកន្លងទៅ។ ក្នុងខណៈពេលនេះជនរងគ្រោះទាំងនោះ កំពុងរៀបចំពាក្យបណ្តឹង ដែលគ្រោងប្តឹងនៅថ្ងៃ​ទី១០ ខាង​មុខនេះ។


ស្ត្រីម្នាក់ពីក្នុងស្ត្រីផ្សេងទៀត ដែលត្រូវបានវាយឲ្យរបួសនៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - [...]

អាហារ​៥​ប្រភេទ​ ជួយ​ធ្វើ​ឲ្យ​មាន​រូប​រាង លោម​ឆោម​ស្អាត

អាហារ​៥​ប្រភេទ​ ជួយ​ធ្វើ​ឲ្យ​មាន​រូប​រាង លោម​ឆោម​ស្អាត

រាងកាយឆោមស្អាតជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នាទាំងបុរសនិងស្រ្តី។ ដើម្បីបានរាងកាយស្រស់ស្អាតនេះ អ្នកត្រូវ​តែលះបង់ពេលវេលា និងធ្វើសកម្មភាពមួយចំនួន ក្នុងនោះមានដូចជា ការហាត់ប្រាណ ការគេងឲ្យបានល្អ និងការ​សម្រាកឲ្យបានល្អ រក្សាចិត្តឲ្យតែស្រស់ថ្លាជាដើម។ ក្នុងចំណោមចំណុចសំខាន់ទាំងអស់ អាហារជាផ្នែកមួយ​យ៉ាង​សំខាន់ ក្នុងការធ្វើឲ្យរាងកាយមាំមួន និងរាងសមសួនផងដែរ។


ផ្លែឈើលើកសម្រស់ និងទ្រទ្រង់ជីវិត។ (រូបថត MONOROOM.info/ T.T)

សុខភាព - ការញុំាបន្ថែ និងផ្លែឈើច្រើន នឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៏ល្អ រាងកាយមាំមួន និងកាន់តែ​មានឆោម​ស្រស់ស្អាត។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកអាហារចំនួនប្រាំប្រភេទដែលបរិភោគហើយ ជួយដល់រាងកាយ​មានភាពស្រស់ [...]

ផលិតផល​«ពុល» ១០​ប្រភេទ ដែល​បំផ្លាញ​សុខភាព

ផលិតផល​«ពុល» ១០​ប្រភេទ ដែល​បំផ្លាញ​សុខភាព

សហព័ន្ធបណ្តាញដើម្បីសកម្មភាពសុខមាលភាពកុមារពិភពលោក បានដាក់បញ្ចូល ផលិតផលពុល១០យ៉ាង ដែល​មនុស្សកំពុងប្រើប្រាស់ជាប្រចាំ និងផលិតដោយក្រុមហ៊ុនមួយចំនួនបានបង្ក គ្រោះថ្នាក់ដល់សុខភាព។ ការលើក​ឡើង​ពីផលិតផលពុលទាំងនេះ ត្រូវបានយកទៅដាក់​ផ្សាយ​ នៅលើ​គេហទំព័រសុខភាពមួយឈ្មោះ ថា គំនិត រាងកាយ និងធម្មជាតិបៃតង (Mind Body Green) កាលពី​ពេលថ្មីៗនេះ។ តើផលិតផលពុកទាំងនោះ មានអ្វីខ្លះ?


រូបបង្ហាញពីផលិតផល ឬថ្នាំ ដែលអាចមានសារធាតុពុល។ (រូបថត ឯកសារ)

សុខភាព - សុខភាពជាផ្នែកសំខាន់មួយនៃជីវិតដែលមិនអាចខ្វះបាន ដើម្បីឲ្យកាន់តែមានភាព ងាយស្រួល និង​សោភ័ណភាពមនុស្សបានចំណាយថវិការបស់ខ្លួនមួយចំនួនដើម្បីទិញផលិតផលល្អៗមក ប្រើប្រាស់ប្រចាំថ្ងៃ [...]

១០​ចំណុច ជួយ​ឲ្យ​កូនៗ​របស់​អ្នក ឆ្លាត​ជាង​មុន

១០​ចំណុច ជួយ​ឲ្យ​កូនៗ​របស់​អ្នក ឆ្លាត​ជាង​មុន

ក្តីស្រមៃរបស់ឪពុកម្តាយភាគច្រើន តែងប្រាថ្នាឃើញកូនៗរបស់ខ្លួនឆ្លាត និងមានអនាគតល្អ។ ប៉ុន្តែដើម្បីអាច​ធ្វើ​បង្ហាញនេះបាននោះ ដោយរបៀបណានោះ ទើបជាបញ្ហាមួយ។ ទស្សនាវដ្តីមនោម្យ.អាំងហ្វូ សូមលើកចំណុច​ទាំង​១០​ ដែលអាចជួយឲ្យកូនៗរបស់លោកអ្នក មានភាពឈ្លាសវៃជាងមុន ចាប់តាំងពីតូចរហូតដល់វ័យជំទង់។


លោកឱពុក និងកូនជាទីស្រឡាញ់ នៅក្នុងការអប់រំក្នុងគ្រួសារ។ (រូបថត ឯកសារ)

ចំណុច​ទាំង​១០​ ដែលអាចជួយឲ្យកូនៗរបស់លោកអ្នក មានភាពឈ្លាសវៃជាងមុន៖

១. ការប្រើប្រាស់ដន្ត្រីភ្ជាប់ជាមួយមេរៀន

ដន្ត្រី និងបទចម្រៀនមិនមែនជាគ្រឿងប្រើសម្រាប់បំពេរតែមនុស្សធំឡើយ សម្រាប់កុមារ វាក៏ មានសារៈសំខាន់ខ្លាំង​ណាស់ដែរ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...