All Articles of MONOROOM.info

ឃាត់​ខ្លួន​មេបញ្ជាការ​នាវា​ចម្លង ដែល​បាន​លិច​ក្នុង​សមុទ្រ​កូរ៉េ​ខាង​ត្បូង

ឃាត់​ខ្លួន​មេបញ្ជាការ​នាវា​ចម្លង ដែល​បាន​លិច​ក្នុង​សមុទ្រ​កូរ៉េ​ខាង​ត្បូង

អាជ្ញាធរកូរ៉េខាងត្បូង បានចាប់ឃាត់ខ្លួនមេបញ្ជាការនាវាចម្លង កាលពីព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមេសានេះ បន្ទាប់ពី​ព្រឹត្តិការណ៍លិចនាវាចម្លង ដឹកនាំដោយមេបញ្ជាការរូបនេះ កាលពីថ្ងៃពុធកន្លងទៅ​ ដែលធ្វើឲ្យមនុស្ស​ជិត៣០០​នាក់ ភាគច្រើនជាកូនសិស្សបានជាប់ខ្លួននៅក្នុងនោះ រហូតមកដល់ថ្ងៃនេះ។


ដំណើរការស្វែងរកជនរងគ្រោះ នៅតែបន្តធ្វើ។ (រូបថត AFP)

លិចនាវា - លី ជុនសក អាយុ៥២ឆ្នាំ មេបញ្ជាការនាវា ស៊ីវ៉ូល (SEWOL) ដែលបានលិចនៅថ្ងៃពុធទី១៦ ខែមេសានេះ បានប្រឈមនឹងការចោទប្រកាន់ ចំនួន៥ ក្នុងនោះមានការខ្ជីខ្ជាក្នុងការបំពេញការងារ និងការរំលោភបំពាន​ទៅលើ​ច្បាប់នាវាចរណ៍សមុទ្រ។ រហូតមកដល់ម៉ោងនេះ មនុស្ស២៨នាក់ ត្រូវបានរកឃើញស្លាប់ ហើយមនុស្ស២៦៨នាក់​ផ្សេងទៀត [...]

កឹម សុខា ថា ហ៊ុន សែន តាម​សម្លាប់​រូប​លោក​ជិត​ដប់​ឆ្នាំ

កឹម សុខា ថា ហ៊ុន សែន តាម​សម្លាប់​រូប​លោក​ជិត​ដប់​ឆ្នាំ

លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដោយរម្លឹកឡើងវិញ ពីការតាម​សម្លាប់ជីវិតរបស់លោក ពីសំណាក់មេដឹកនាំប្រទេសសព្វថ្ងៃ។ អនុប្រធានគណបក្សប្រឆាំងមួយនេះ បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០០២ គឺលោក ហ៊ុន សែន បានប្រើអោយ កូនចៅតាមសម្លាប់រួបលោករហូត ប៉ុន្តែ​ពុំបានសម្រេចឡើយ ។ យ៉ាងណាក៏ដោយ ការចោទប្រកាន់នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ច្រានចោល និងថានោះគ្រាន់តែជាបោកបញ្ឆោត ដើម្បីអោយគេអាណិតតែប៉ុណ្ណោះ ។


លោក កឹម សុខា (រូបទី៣ ពីឆ្វេង) នៅក្នុងពិធីជួបសំណះសំណាលជាមួយពលរដ្ឋខ្មែរអាមេរិកាំង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣។ (រូបថតហ្វេសប៊ុក)

នយោបាយ - «លោក ហ៊ុន សែន បានព្យាយាមធ្វើបាប [...]

សាលា​រាជធានី ពិចារណា​សំណើរ​បក្ស​សង្រ្គោះ​ជាតិ សុំ​កន្លែង​ឃោសនា

សាលា​រាជធានី ពិចារណា​សំណើរ​បក្ស​សង្រ្គោះ​ជាតិ សុំ​កន្លែង​ឃោសនា

រហូតមកដល់ពេលនេះ សាលារាជធានីភ្នំពេញមិនទាន់សម្រេចតាម ឬបដិសេធចំពោះ ការស្នើរសុំរបស់គណបក្ស​សង្រ្គោះជាតិ ដែលស្នើសុំទីតាំង និងការដង្ហែក្បួនឃោសនាបោះឆ្នោត ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ នៅឡើយទេ ព្រោះសាលារាជធានីភ្នំពេញ ទើបតែទទួលបានសំណើរ និងកំពុង​ពិចារណានៅឡើយ។


រាជធានីភ្នំពេញ មើលពីអាគារខ្ពស់មួយ។ (រូបថត wikimedia.org)

សិទ្ធិ - «យើងទើបតែទទួលបានលិខិតនោះនៅចុងម៉ោងព្រឹកមិញហើយហ្នឹង។ យើងបានទទួល ហើយកំពុងតែ​ដាក់​ក្នុងកំណត់ហេតុ ដាក់ជូនឯកឧត្តមអភិបាលរាជធានីសិន។ ហើយយើងមិនទាន់ដឹងថាសម្រេចឲ្យធ្វើ ឬយ៉ាងណា​នោះ​ទេ»។ នេះបើតាមលោក ឡុង ឌីម៉ង់ [...]

អាហ្សង់ទីន៖ ក្រមុំ​ជំទង់​មួយ​រូប ជាប់​ឃុំ​ក្នុង​ចំណត​ឡាន​៩ឆ្នាំ

អាហ្សង់ទីន៖ ក្រមុំ​ជំទង់​មួយ​រូប ជាប់​ឃុំ​ក្នុង​ចំណត​ឡាន​៩ឆ្នាំ

«ជាហេតុការណ៍ដ៏រន្ធត់មួយ» នេះជាពាក្យឧទានឡើង របស់ក្រុមភ្នាក់ងារនគរបាល អាហ្សង់ទីន។ ក្មេងស្រីជំទង់​មួយរូប ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនាងត្រូវបានជាប់ឃុំ ជាមួយនឹងសត្វស្វាមួយក្បាល និងសត្វឆ្កែមួយ​ក្បាល​ទៀត អស់រយៈពេល៩ឆ្នាំ នៅក្នុងរោងចំណតរថយន្ដមួយ ឈ្មោះ ប៊ូអើណូស អ៊ែរ (Buenos Aires)។


រូបភាពច្រវ៉ាក់ និមិត្តសញ្ញានៃការបង្ខាំង។ (រូបថត MONOROOM.info/ D.KEO)

បង្ខាំងខ្លួន - ជាមួយនឹងចំណីអាហារ ដែលមានត្រឹមតែនំប៉័ងនិងទឹកប៉ុណ្ណោះនោះ នាងក្រមុំអាយុ១៥ឆ្នាំ ត្រូវបាន​នគរបាលរំដោះចេញមក ជាមួយនឹងទម្ងន់ខ្លួនប្រមាណជា២០គីឡូក្រាមប៉ុណ្ណោះ។ ពីក្នុងមន្ទីរពេទ្យ [...]

អ្នកវិភាគ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​វិធានការ​អាជ្ញាធរ​ខ្សោយ

អ្នកវិភាគ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​វិធានការ​អាជ្ញាធរ​ខ្សោយ

បូកផ្សំនឹងមូលហេតុមួយចំនួន ដែលបង្កឡើងដោយការបើកបរ មិនគោរពច្បាប់ចរាចរណ៍នោះផង តែចំពោះអាជ្ញាធរ​វិញហាក់មិនបានចាប់អារម្មណ៍ និងចាត់វិធានការឲ្យបានម៉ត់ចត់ទៅលើ អ្នកមិនគោរពច្បាប់ទាំងនោះទេ។  លោក យ៉ង់ គីមអេង អ្នកវិភាគឯករាជ្យខាងបញ្ហាសង្គម និងជាប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាត្រូវតែធ្វើការផាកពិន័យ ឬក៏ដាក់ទោស​ទណ្ឌកម្ម​ទៅតាមច្បាប់ដែលបានកំណត់។


គ្រោះថ្នាក់ចរាចរណ៍មួយ នៅថ្ងៃ១០​ ខែមេសា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

គ្រោះថ្នាក់ចរាចរណ៍ - តាមរបាយការណ៍បឋមបានបង្ហាញឲ្យដឹងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...