អគ្គិភ័យដុតបំផ្លាញមន្ទីរពេទ្យ នៅកូរ៉េខាងត្បូង ស្លាប់២១នាក់
នៅប្រទេសកូរ៉េខាងត្បូង គ្រោះអគ្គិភ័យបានដុតបំផ្លាញមន្ទីរពេទ្យមួយកន្លែង ធ្វើឲ្យមនុស្ស២១នាក់ស្លាប់ និង៦នាក់ទៀតរងរបួសធ្ងន់។ ទីភ្នាក់ងារសារព័ត៌មាន យ៉ុងហាប់ របស់ប្រទេសនេះ បានថ្លែងបញ្ជាក់ឲ្យដឹង។

អ្នកលត់អគ្គិភ័យរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍ឆេះចំណតរថយន្ដក្រុង។ (រូបភាព Keystone)
កូរ៉េខាងត្បូង - គ្រោះអគ្គិភ័យបានកើតឡើងទៅលើមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ជៀនសូង () ផ្នែកខាងត្បូងនៃរដ្ឋធានីសេអ៊ូល។ នគរបាលបានថ្លែងឲ្យដឹងថា ជនរងគ្រោះដល់ជីវិតភាគច្រើន ដែលត្រូវបានប្រកាសឲ្យដឹង នៅព្រឹកថ្ងៃពុធនេះ បានស្លាប់គាំងខ្លួននៅក្នុងមន្ទីរពេទ្យនោះ និងមួយភាគធំជាអ្នកជំងឺ។ តែនៅក្នុងចំណោមជនរងគ្រោះដល់ជីវិតនេះ [...]



