សម រង្ស៊ី ចោទ ហ៊ុន សែន ថាមាន«លក្ខខណ្ឌបី»ជាមួយវៀតណាម
ប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានចោទប្រកាន់ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាយ៉ាងហោចណាស់ ក៏មានលក្ខខណ្ឌបីសំខាន់ៗ ជាមួយប្រទេសវៀតណាម។

លោក សម រង្ស៊ី នៅក្នុងដំណើរតាមដងទន្លេ ទៅមើលបង្គោលព្រំដែនកម្ពុជាវៀតណាម។ (រូបថតផ្តិតពីវីដេអូ)
អធិបតេយ្យជាតិ - លក្ខខណ្ឌយ៉ាងហោចណាស់បី ដែលប្រមុខគណបក្សជំទាស់កម្ពុជាលោក សម រង្ស៊ី អះអាងថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងតាមការបង្គាប់បញ្ជា របស់ប្រទេសវៀតណាម ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ និងអធិបតេយ្យភាព របស់ប្រទេសកម្ពុជា។ ថ្លែងក្នុងឱកាសចូលរួមពិធីរម្លឹកខួប លើទី៦៥ [...]


