All Articles of MONOROOM.info

បាល់​ទាត់​ពិភពលោក​២០១៤៖ ណីម៉ា នាំ​គ្រាប់​បាល់​ឲ្យ​ប្រេស៊ីល​មុន​គេ

បាល់​ទាត់​ពិភពលោក​២០១៤៖ ណីម៉ា នាំ​គ្រាប់​បាល់​ឲ្យ​ប្រេស៊ីល​មុន​គេ

នៅក្នុងការប្រកួតបើកឆាកដំបូង រវាងក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល និងក្រូអាស៊ី នៅក្នុងការប្រកួតដណ្ដើម​ពានរង្វាន់ពិភពលោក ឆ្នាំ២០១៤នេះ កីឡាករដែលរកគ្រាប់បាល់ឲ្យប្រទេសម្ចាស់ផ្ទះ ជាកីឡាករវ័យក្មេងមួយរូប ឈ្មោះ ណីម៉ា (Neymar) ដែលកំពុងរះយ៉ាងចែងចាំង នៅក្នុងក្រុមបាល់ទាត់អាជីព បាសឺឡូណា (Barcelona) របស់​ប្រទេស​អេស្ប៉ាញ។


កីឡាករ ណីម៉ា ទូលបាល់នៅលើក្បាល។ (រូបថត fifa)

បាល់ទាត់ពិភពលោក - ការប្រកួតបាល់ទាត់បើកឆាកនេះ ត្រូវបានកត់សម្គាល់ដោយ ការទាត់ចូលទីប្រេស៊ីលខ្លួនឯង​របស់​កីឡាករ ម៉ាសឺឡូ (Marcelo)  ដែលទាត់ឲ្យក្រុមបាល់ទាត់អាជីព រៀលម៉ាឌ្រីត (Real Madrid) របស់ប្រទេស​អេស្ប៉ាញ។ ការទាត់ចូល​ទីខ្លួនឯង [...]

តារា​ទាំង​ប្រាំ​នេះ នរណា​មួយ​នឹងត្រូវ​សម្ដែង​ជា Indiana Jones ថ្មី?

តារា​ទាំង​ប្រាំ​នេះ នរណា​មួយ​នឹងត្រូវ​សម្ដែង​ជា Indiana Jones ថ្មី?

នៅពេលដែលផលិតកម្ម វ៉លឌីស្នេ (Walt Disney) ទើបនឹងទិញសិទ្ធិជាផលិករ ពីផលិតកម្ម ប៉ារ៉ាមូន (Paramount) ដើម្បីបន្តថតភាពយន្ដដំណើរផ្សងព្រេងដ៏ល្បី មានចំណងជើងថា អ៊ីឌីយ៉ាណា ចន (Indiana Jones) របស់សមិទ្ធិករ ស្តេវិន ស្ពីប៊ើរ (Steven Spielberg) នោះមក មានពាក្យចចាមអារាមជាច្រើន បានបែកធ្លាយទាក់ទងនឹងតួអង្គថ្មី នៃ​ភាពយន្ដនេះ ដើម្បីមកជំនួសអារីសុន ហ្វ័ត (Harrison Ford)។ តើនរណាទៅ ដែលមានលទ្ធភាពអាចមកជំនួស តារា​ជើងចាស់ដែលបានសម្ដែងក្នុងរឿងនេះ ចំនួន៤វគ្គមកហើយនោះ?


រូបភាពពាណិជ្ជកម្មរបស់ភាពយន្ដ អ៊ីនឌីយ៉ាណា ចន។ (រូបថតភាពយន្ដ)

ភាពយន្ដ - វ៉លឌីស្នេ មិនទាន់សប្បាយចិត្តប៉ុន្មានទេ នៅពេលដែលបានទិញខ្សែភាពយន្ដ សង្គ្រាមផ្កាយ (Star Wars) [...]

ទាហានមួកខៀវកម្ពុជាពីររូប បានបាត់បង់ជីវិត នៅប្រទេសម៉ាលី

ទាហានមួកខៀវកម្ពុជាពីររូប បានបាត់បង់ជីវិត នៅប្រទេសម៉ាលី

ទាហានមួកខៀវកម្ពុជាពីររូប ដែលបានទៅបំពេញបេសកកម្មថែរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ម៉ាលី (ក្នុងផ្នែកខាងលិចនៃទ្វិបអាហ្វ្រិក) បានទទួលមរណភាព កាលពីថ្ងៃអង្គារ បន្ទាប់ពីបាន​ទទួលទាន​ចំណី​អាហារខុស។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់អ្នកទទួលខុសត្រូវមួយរូប នៅក្នុងជួរកងទ័ពកម្ពុជា កាលពីថ្ងៃ​ពុធ​ទី១១ ខែមិថុនាកន្លងទៅ។


ការហ្វឹកហាត់បោសំអាតមីន ដោយកងកម្លាំងកម្ពុជា នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ (រូបថត ឯកសារ)

កងមួកខៀវកម្ពុជា - លោក​ឧត្តមសេនីយ៍​ត្រី ​កែន សូសាវឿន​ នាយករង​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​សន្តិភាព​ នៅ​មជ្ឈមណ្ឌលជាតិ​សម្រាប់​ថែរក្សា​សន្តិភាព ​បានថ្លែង​ប្រាប់​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ [...]

ពលរដ្ឋ​ចោទ​អាជ្ញាធរ​បឹង​ប្រាំ ថា​យក​តុលាការ​មក​«គម្រាម»​ដើម្បី​យក​ដី

ពលរដ្ឋ​ចោទ​អាជ្ញាធរ​បឹង​ប្រាំ ថា​យក​តុលាការ​មក​«គម្រាម»​ដើម្បី​យក​ដី

ប្រជាពលរដ្ឋប្រមានជាង៣០០គ្រួសារ ដែលរង់ចាំការដោះស្រាយបញ្ហាដីធ្លី កំពុងប្រឈមមុខនឹងការចាប់ខ្លួន ដោយ​ប្រព័ន្ធតុលាការកម្ពុជា ដោយសារតែប្រជាពលរដ្ឋទាំងនោះ មិនបោះបង់ចោលនូវការទាមទារ សិទ្ធិលើកម្មសិទ្ធិរបស់​ខ្លួននោះ។


រូបភាពរបស់ លោក សុធន ពីឃុំបឹងប្រាំ បង្ហាញពីក្រុមការងារកំពុងចុះអង្កេតមើលដីធ្លី នៅទីនោះ។

វិបត្តិដីធ្លី - ប្រជាពលរដ្ឋរស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណជាង៣០០គ្រួសារ ដែលមិន​ទាន់​បាន​ទទួល នូវដីស្រែចំការរបស់ខ្លួនត្រឡបប់មកវិញនៅឡើយនោះ នៅបន្តការតវ៉ាទាមទាររបស់ពួកគេជាបន្តទៅទៀត បើទោះជាពួកគាត់ដឹងថា នឹងអាចប្រឈមនឹងការចាប់ខ្លួន ពីប្រព័ន្ធយុត្តិធម៌របស់កម្ពុជាក៏ដោយ។ នៅក្នុងការតវ៉ា​ទាមទារនោះ [...]

​ក្តី ខេមរៈ សេរីមន្ត និង​ក្រុមហ៊ុន​អេសឃេ បញ្ចប់​ដោយ​ទទួល​យក​សំណង

​ក្តី ខេមរៈ សេរីមន្ត និង​ក្រុមហ៊ុន​អេសឃេ បញ្ចប់​ដោយ​ទទួល​យក​សំណង

ករណីការប្តឹងផ្តល់គ្នារវាងក្រុមហ៊ុនអ៊េសឃេ និងលោក ខេមរៈ សេរីមន្ត ព្រមទាំងក្រុមគ្រួសារជនរងគ្រោះ​ បាន​ឈាន​ដល់ទីបញ្ចប់ហើយ ដោយភាគីរងគ្រោះ យល់ព្រមទទួលយកសំណង បើទោះបីជាសំណងនោះ មិនបានគ្រប់ចំនួន​ទៅតាមបណ្ដឹងក៏ដោយ។


តារាចម្រៀង ខេមរៈ សេរីមន្ដ។ (រូបថតហ្វេសប៊ុក)

រឿងក្តីតារា - ទីបំផុតទៅក្រោយការសម្របសម្រួល រវាងលោក ខេមរៈ សេរីមន្តនិង គ្រួសារជនរងគ្រោះដទៃទៀត ក្នុងគ្រោះថ្នាក់ចរាចរកាលពីខែមីនា ឆ្នាំ ២០១៣កន្លងទៅ ជាមួយក្រុមហ៊ុនអ៊េសឃេ ក្រោមការយោគយល់គ្នា ភាគី​ក្រុមហ៊ុនបានយល់ព្រមផ្ដល់សំណង ដល់ភាគីគ្រួសារអ្នកស្លាប់នីមួយៗ ចំនួន ១០,០០០ដុល្លារ និង អ្នករង​របួស​នៅ​ក្នុងហេតុការណ៍នោះ ចំនួន ៤,៥០០ ដុល្លារ។ ដោយឡែកសម្រាប់លោកខេមរៈ សេរីមន្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...