All Articles of MONOROOM.info

៤ មូលហេតុ​ធំៗ ដែល​ធ្វើ​ឲ្យ​ប្រេស៊ីល​ចាញ់​អាល្លឺម៉ង់

៤ មូលហេតុ​ធំៗ ដែល​ធ្វើ​ឲ្យ​ប្រេស៊ីល​ចាញ់​អាល្លឺម៉ង់

ទទួលគ្រាប់បាល់ពីក្រុមអាល្លឺម៉ង់ ដូចទឹកបាក់ទំនប់ (៧-១) ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល បានបិទបញ្ចប់​ក្ដី​ស្រម័យរបស់ខ្លួន ក្នុងការឈានទៅដណ្ដើមពានរង្វាន់ បាល់ទាត់ពីភពលោក ឆ្នាំ២០១៤នេះ ជាស្ថាពរ នៅក្នុង​ផ្ទះ​ខ្លួនឯង។ ការជម្រុះចេញ ពីបេក្ខភាពក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយក្រុមអាល្លឺម៉ង់នេះ ត្រូវបានអ្នកវិភាគបាល់ទាត់ រក​ឃើញ​មូលហេតុ«ស្លាប់រស់» របស់ក្រុមប្រេស៊ីល ថាមានចំនួន៤។


កីឡាករ ទីចាហ្គូ ស៊ីលវ៉ា ត្រឡប់ចូលមកលួងលោម ដាវីដ ល្វី វិញ បន្ទាប់ពីបញ្ចប់ការប្រកួត។ (រូបថត AFP)

១- អត់កីឡាករ ណីម៉ា (Neymar) មិនបាន !

ការប្រកួតទាំងឡាយ ដែលរុញក្រុមប្រេស៊ីល មកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រនេះ គឺដោយសារគ្រាប់បាល់ទាំងបួន របស់កីឡាករ ណីម៉ា [...]

អ្នកនាង តុ ប្តូរ​ស្ទីល​ថ្មី​ក្នុង​បទ«ចាក់សោរបេះដូង»

អ្នកនាង តុ ប្តូរ​ស្ទីល​ថ្មី​ក្នុង​បទ«ចាក់សោរបេះដូង»

អ្នកនាងជាតារាកំប្លែងមួយ ដែលពូកែខាងលេបខាយ សម្តីឌឺដងចាក់ដោតផ្សេងៗ តែក្នុងបទដែល​ត្រៀមនឹង​ចេញ​លក់ នៅក្នុងផលិតកម្មថោន នៅពេលខាងមុខ អ្នកនាងបញ្ចេញមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ​ជាមួយស្នហា​ខុស​វ័យ និងខុសសម័យកាល។


អ្នកនាង តុ នៅក្នុងឈុតមួយនៃបទ «ចាក់សោរបេះដូង»។ (រូបថត ផ្ដិតពីវីដេអូ)

ចម្រៀង - កន្លងមកប្រិយមិត្តធ្លាប់តែឃើញ តារាកំប្លែង និងជាតារាចម្រៀងអ្នកនាងសុខ ចាន់ធីតា ហៅកាតុ បទ​សប្បាយៗ រាំវង់ សារ៉ាវ៉ាន់ជាដើម ហើយវ៉ុលចម្រៀង ដែលអ្នកនាងច្រៀងភាគច្រើន មានតែបទពេល​ចូលឆ្នាំតែ​ប៉ុណ្ណោះ។

ប៉ុន្តែក្រោយការបង្ហាញខ្លួនជាថ្មីនេះ បន្ទាប់ពីសម្រាលបានបុត្រីដ៏ស្រសផូរផង់ម្នាក់មក អ្នកនាងមានភាព​ខុសប្លែក​ជាងពីពេលមុន [...]

ចង់​លាប​រោម​ចិញ្ចើម​ឲ្យ​ស្អាត បែរ​ជា​រង​គ្រោះ​«រលាក»​មុខ

ចង់​លាប​រោម​ចិញ្ចើម​ឲ្យ​ស្អាត បែរ​ជា​រង​គ្រោះ​«រលាក»​មុខ

ក្មេងស្រីជំទង់អាយុ១៣ឆ្នាំមួយរូប បានរងគ្រោះដោយមុខរបស់នាង ត្រូវបានឆេះរលាក បន្ទាប់ពីនាងបានផាត់ ដាក់​ពណ៌ឲ្យរោមភ្នែក និង​ចិញ្ចើមរបស់នាង។ ការរលាកស្បែកនេះ បានកើតឡើងដោយសារតែមានប្រតិកម្ម ពីផលិត​ផលដែលហាងកែសម្ផស្ស បានផ្ដល់យោបល់​ឲ្យប្រើ។


រូបជំនួស ស្ដីពីរោមចិញ្ចើម និងភ្នែកដ៏ស្រស់ស្អាត។ (រូបថត ឯកសារ)

កែសម្ផស្ស - នៅក្នុងការកែសម្ផស្ស មិនមែនឲ្យតែផលិតផលណាមួយ សុទ្ធតែត្រូវនឹងស្បែករបស់អតិថិជន ទាំង​ស្រុងនោះទេ។ នេះ​ជា​ករណីរបស់ នាងតូចជំទង់អាយុ១៣ឆ្នាំ ឈ្មោះ មីហ្គាន ប៊ីលីងស្លី (Megan Billingsley) ដែល​ព្រឹត្តិការណ៍នេះ បានបង្កឲ្យមាន​ការ​ភ័យ​ភិតមិនស្ទើឡើយ។

តាមការថ្លែងរបស់ម្ដាយនាង ប្រាប់សារព័ត៌មានអង់គ្លេស Daily Mail [...]

៧នាទី ដែល​សម្លាប់​ប្រេស៊ីល នៅ​១/២​ផ្ដាច់​ព្រ័ត្រ ទល់​នឹង​អាល្លឺម៉ង់

៧នាទី ដែល​សម្លាប់​ប្រេស៊ីល នៅ​១/២​ផ្ដាច់​ព្រ័ត្រ ទល់​នឹង​អាល្លឺម៉ង់

ក្រុមបាល់ទាត់អាល្លឺម៉ង់ បានប្រើពេលតែ៧នាទីប៉ុណ្ណោះ ដើម្បីវាយសម្រុកមិនប្រណីដៃ បំបាក់មិនឲ្យងើបមុខរួច ក្រុមបាល់ទាត់ម្ចាស់ផ្ទះ ធ្វើឲ្យប្រទេសប្រេស៊ីលទាំងមូល យំមិនចេញ។ នេះជាភាពអាម៉ាស ជាប្រវត្តិសាស្ត្រដ៏ធំ​មួយសម្រាប់ក្រុមជម្រើសជាតិ ប្រេស៊ីល ក្នុងខណៈការប្រកួតបានមកដល់ វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រហើយនោះ។


ក្រុមប្រេស៊ីល បរាជ័យ នៅចំពោះក្រុមអាល្លឺម៉ង់ ដែលអោបគ្នាសប្បាយពីជ័យជំនះ។ (រូបថត fifa)

បាល់ទាត់ពិភពលោក - ភាពរន្ធត់បាក់មុខ ដែលក្រុមអាល្លឺម៉ង់បានសាងឲ្យក្រុមប្រេស៊ីល ពិតជាពិបាកទទួល​យក​បានណាស់ សម្រាប់ប្រទេសម្ចាស់ផ្ទះ ដែលល្បីថាជាប្រទេសខាងបាល់ទាត់ តាំងពីណាណីមក។ ពិន្ទុ ៧ទល់នឹង១ ដែលអាល្លឺម៉ង់បានឈ្នះ ប្រេស៊ីល នៅទីបញ្ចប់នោះ [...]

ញឹម វណ្ណដា៖ ឆ្នាំ២០១៤ គ្រោះ​មហន្តរាយ ប្រសើរ​ជាង​ឆ្នាំ​មុន

ញឹម វណ្ណដា៖ ឆ្នាំ២០១៤ គ្រោះ​មហន្តរាយ ប្រសើរ​ជាង​ឆ្នាំ​មុន

បើតាមរបាយការណ៍ និងការលើកឡើងរបស់ លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ ​​គ្រប់​គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះមហន្តរាយនៅឆ្នាំនេះ មានសភាពមិនសូវធ្ងន់ធ្ងរ ដូចឆ្នាំទៅម៉ិញឡើយ។


ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)

គ្រោះធម្មជាតិ - លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ ​​គ្រប់គ្រងគ្រោះមហន្តរាយ ក្នុង​សិក្ខាសាលាមួយ ស្តីពីការបញ្ចប់ការសិក្សាស្រាវជ្រាវ ពីទិន្នន័យនៃការប៉ះពាល់ និងការខូចខាតដោយ ទឹកជំនន់​ក្នុង​ប្រទេសកម្ពុជា។ លោកបន្តថាជុំវិញកម្ពុជា ឬជុំវិញពិភពលោក មានភាពអាប់អួរខ្លាំងក្នុងឆ្នាំនេះ ដោយគ្រោះធម្មជាតិ ឬដោយមនុស្ស។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...