All Articles of MONOROOM.info

ខ្វាក់​ព្រោះ​ទុក​កែវ Contact lens នៅ​ជាប់​ភ្នែក ៦ខែ មិន​ដោះចេញ

ខ្វាក់​ព្រោះ​ទុក​កែវ Contact lens នៅ​ជាប់​ភ្នែក ៦ខែ មិន​ដោះចេញ

និស្សិតស្រីជាតិតៃវ៉ាន់មួយរូប បានខ្វាក់ភ្នែក បន្ទាប់ពីបានទុកកែវដាក់ភ្នែក ខនថេកឡេន (Contact lens) នៅក្នុង​ភ្នែក អស់រយៈពេល៦ខែ។ ទុកកែវភ្នែក នៅជាប់នឹងភ្នែកជាប្រចាំបែបនេះ បានបង្កឲ្យមានសត្វកណ្ដៀរមួយប្រភេទ ហើយ​បានស៊ីកែវភ្នែករបស់នាង អស់មួយផ្នែក។


ដាក់កែវ ខនថេកឡេន ទៅក្នុងភ្នែក។ (រូបថតឯកសារ)

សុខភាព - មិនមែនព្រោះតែឃើញស្អាត និងចង់ឲ្យល្អ គេត្រូវធ្វើអ្វី ទៅតាមចំណង់ចំណូលចិត្ត ស្រេចតែខ្លួនឯងគិត​ឃើញ​នោះទេ។ ព្រោះជាលទ្ធផលចុងបញ្ចប់ នឹងអាចធ្វើឲ្យស្ដាយក្រោយអស់មួយជីវិត។ នេះជាករណីរបស់​និស្សិត​ស្រី​ជាតិតៃវ៉ាន់មួយរូប ដែលបានរក្សាកែវ ខនថេកឡេន ដាក់ជាប់នៅក្នុងភ្នែក រយៈពេល៦ខែ ហើយបានធ្វើឲ្យនាង​ខ្វាក់ភ្នែក នៅថ្ងៃនេះមើលអ្វីទៀតលែងឃើញ។ [...]

ក្រសួង​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប គោរព​តាម​បញ្ញតិ​នៃ​ការ​ប្រឡង

ក្រសួង​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប គោរព​តាម​បញ្ញតិ​នៃ​ការ​ប្រឡង


ស្នាមញញឹមរបស់សិស្សសាលា នៅកម្ពុជា។ (រូបថត ឯកសារ)

អប់រំ - ដើម្បីដំណើរការនៃការប្រឡងបាក់ឌុប ប្រព្រឹតទៅ ដោយមានការគោរពគោលការណ៍ច្បាប់ យុត្តិធម៍ តម្លាភាព និង​ទទួលបានលទ្ធផលល្អ ក្រសួង អប់រំ យុវជន និងកីឡា បានតម្រូវឲ្យបេក្ខជនទាំងអស់ ដែលកំពង់ត្រៀមខ្លួនចូលរួមការប្រឡងនេះ ហាមនាំយកគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឫបន្ទប់ ប្រឡង ជាដាច់ខាត។

ប្រសិនបើឃើញមានឧបករណ៍ ដែលត្រូវបានហាមឃាត់ ដូចសេចក្តីណែនាំខាងលើ ក្រសួងនឹងចាត់ទុកករណីនេះ ថាជាការប្រព្រឹត្តសកម្មភាពផ្ទុយ នឹងបទបញ្ញតិនៃការប្រឡង និងកម្រិតវិន័យចំពោះបេក្ខជន ដោយកំណត់ឲ្យធ្លាក់ ជាស្វ័យប្រវត្តិ។

ក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ទៀតថា [...]

ញ៉ែម សុគន្ធ បើក​ឡាន​ប៉ះ​គេ តែ​មិន​ចេញ​មុខ​ដោះ​ស្រាយ

ញ៉ែម សុគន្ធ បើក​ឡាន​ប៉ះ​គេ តែ​មិន​ចេញ​មុខ​ដោះ​ស្រាយ

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានទស្សនីយភាពហួសចិត្តមួយ បានកើតឡើងនៅម្តុំផ្សារសំណង់១២ កាលពី​យប់​ម្សិលម៉ិញ បណ្តាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ និងស្រាល។ ហួសចិត្ត ព្រោះតួអង្គសំខាន់នៅក្នុង​ទស្សនីយភាព​នោះ ជាតារាសម្តែងដ៏លេចធ្លោម្នាក់ លោក ញ៉ែម សុគន្ធ ដែលបន្ទាប់ពីកើតហេតុភ្លាម តារាល្បីរូបនេះបានចាកចេញ​ពីទីនោះ ហើយមិនបានធ្វើការដោះស្រាយដោយផ្ទាល់ ជាមួយជនរងគ្រោះឡើយ។


លោក ញ៉ែម សុគន្ធ នៅពេលគូររូបសាក់ខ្លួន នៅក្នុងភាពយន្ដ «ស្បែកគង់»។ (រូបថតហ្វេសប៊ុក)

តារា - ករណីគ្រោះថ្នាក់ចរាចរណ៍រវាងលោក ញ៉ែម សុគន្ធ តារាជាសម្ដែង និងជាតារាបង្ហាញម៉ូដ បានបង្កឱ្យមាន ភាពភ្ញាក់ផ្អើលជាខ្លាំង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ ខែ [...]

សម រង្ស៊ី៖ ការ​បង្រួប​បង្រួម​ជាតិ និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ជូន​កម្ពុជា

សម រង្ស៊ី៖ ការ​បង្រួប​បង្រួម​ជាតិ និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ជូន​កម្ពុជា

បន្ទាប់ពីឈានជើង ជាន់ដីមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ លោក សម រង្ស៊ី បានថ្លែងទៅកាន់​ហ្វូងមហាជនដែលបានទៅទទួលលោក ដល់ព្រលានយន្ដហោះអន្តរជាតិថា លោកនឹងនាំមកឲ្យប្រជាជនកម្ពុជា នូវការបង្រួបបង្រួមជាតិ សន្តិភាព និងយុត្តិធម៌។ លោកថែមទាំងធ្វើការទាមទារឲ្យមានការដោះលែង អ្នកជាប់ឃុំ​ឃាំងដែលជាប់ពាក់ព័ន្ធ នឹងជម្លោះនយោបាយ កាលពីពេលថ្មីកន្លងមកនេះទៀតផង។


លោក សម រង្ស៊ី លើកដៃទៅកាន់អ្នកគាំទ្រូខ្លួន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

នយោបាយ - «ខ្ញុំសង្ឃឹមថា ការវិលត្រឡប់របស់ខ្ញុំវិញនេះ នឹងជួយស្រោចស្រង់ ដល់ភាពតានតឹងផ្នែកនយោបាយ​ដែលបង្កឲ្យ​មានការ​ព្រួយបារម្ភចេះតែកើតឡើង។ ខ្ញុំទាមទារ [...]

អ្នក​គាំទ្រ​បក្ស​សង្រោះ​ជាតិ ពុះ​កញ្រ្ជោល​តវ៉ា​ឲ្យ​ដោះ​លែង​ជន​ជាប់​ឃុំ

អ្នក​គាំទ្រ​បក្ស​សង្រោះ​ជាតិ ពុះ​កញ្រ្ជោល​តវ៉ា​ឲ្យ​ដោះ​លែង​ជន​ជាប់​ឃុំ

ចំនួនប្រជាពលរដ្ឋ ដែលមកទាមទារឲ្យដោះលែង បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត របស់គណៈបក្សសង្គ្រោះជាតិ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មានចំនួនកាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ តើឆន្ទះរបស់ពួកគេ ចង់បានអ្វីខ្លះ និងអាចមាននរណាស្ដាប់ឮឬទេ?


ពលរដ្ឋអ្នកតវ៉ា នៅមុខសាលាដំបូងរាជធានី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - បើគិតមកដល់ពេលនេះ មានរយៈពេល ៤ ថ្ងៃហើយ ដែលការចាប់ខ្លួន បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត​របស់ គណៈបក្សសង្រោះជាតិ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយអាជ្ញាធររដ្ឋាភិបាល និងតុលាការសាលាដំបូង​រាជធានី​ភ្នំពេញ។ យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ចំនួន៧រូប និងយុវជនមួយរូប ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...