All Articles of MONOROOM.info

នៅ​វៀតណាម មិន​មែន​តែ​ឆ្កែ សូម្បី​«ឆ្មា»​ក៏​ក្លាយ​ជា​ម្ហូប​ពិសេស

នៅ​វៀតណាម មិន​មែន​តែ​ឆ្កែ សូម្បី​«ឆ្មា»​ក៏​ក្លាយ​ជា​ម្ហូប​ពិសេស

ចំណីពិសេស - នៅ​ប្រទេស​វៀតណាម ដែល​ល្បី​ខាង​ម្ហូប​ពិសេស ធ្វើ​អំពី​សាច់​សត្វ​ឆ្កែ​នោះ នៅ​ពេល​នេះ​ម្ហូប​ពិសេស​​មួយ​ទៀត កំពុង​បង្ក​ឲ្យ​មាន​ភាព​ជ្រួល​ជ្រើម​ខ្លាំង​ឡើង ក្នុង​នោះ​គ្រឿង​ផ្សំ​របស់​វា ជា​សាច់​​របស់​សត្វ​ឆ្មា។ បាន​​​មក​ភាគ​ច្រើន​ពី​ការ​លួច​ប្រមាញ់​តាម​ផ្ទះ​នោះ សាច់​សត្វ​ឆ្មា​ផ្សំ​គ្រឿង​ពិសេស ត្រូវ​បាន​ចុងភៅ​ជាតិ​វៀតណាម​​ទាំង​នេះ យក​ទៅ​បក​ស្បែក ប្រឡាក់​ខ្ទឹម លាយ​គ្រឿង រួច​​នឹង​អាល​យក​ទៅ​បង់​ខ្លាញ់ ដាក់​​ស្ងោរ ឬ​ក៏​យក​​ទៅ​​ខ្វៃ តាម​​បំណង​របស់​អ្នក​​ស្វែង​រក​ទទួល​ទាន។

សាច់ឆ្មារ មិនត្រូវបានអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្ម ដើម្បីយកមកទទួលទានឡើយ នៅក្នុងប្រទេសកុម្មុយនីស​មួយនេះ ដោយទំនងជាអាជ្ញាធរ ចង់ប្រើប្រាស់សត្វនេះ ដើម្បីកំចាត់កណ្ដុរ។ ប៉ុន្តែភោជនីយដ្ឋានមួយ ក្នុង​រដ្ឋធានីហាណូយ (ភាគខាងជើង) [...]

កីឡាការិនី​​ជំទង់ កាហ្សាស្ដង់ ស្អាត​ពេក ឡើង​ល្បី​ពេញ​តៃវ៉ាន់ (pic)

កីឡាការិនី​​ជំទង់ កាហ្សាស្ដង់ ស្អាត​ពេក ឡើង​ល្បី​ពេញ​តៃវ៉ាន់ (pic)

កីឡាការិនីវ័យជំទង់មួយរូប ជាតិកាហ្សាស្ដង់ ជំនាញខាងបាល់ទះ កញ្ញា សាប៊ីណា អាទីនប៊ែកូវ៉ា (Sabina Altynbekova) ទំនងជាទទួលភាពជោគជ័យ យ៉ាងសម្បើមមួយ​ដែលធ្លាប់មាន ពីមុនមក។ ប៉ុន្តែមិនមែនដោយសារ មកពីនាងពូកែលេងបាល់ទះនោះទេ ... ជោគជ័យបណ្ដាលមកពី «រូបសម្ផស្ស»របស់នាង។


កញ្ញា សាប៊ីណា អាទីនប៊ែកូវ៉ា អង្គុយនៅលើទីលានប្រកួត។

សម្ផស្ស - ក្នុងវ័យ១៧ឆ្នាំ កញ្ញា សាប៊ីណា អាទីនប៊ែកូវ៉ា ទំនងជាធ្វើឲ្យអ្នកដែលចូលចិត្តបាល់ទះ ពេញចិត្ត​ពេញថ្លើម​ខ្លាំងណាស់។ នៅមុនការប្រកួត ក្នុងរដ្ឋធានីតៃប៉ិ នៃប្រទេសតៃវ៉ាន់ សម្រាប់ការដណ្ដើមជើងឯក ខាងបាល់ទះផ្នែក​អាយុក្រោម១៩ឆ្នាំ នាង សាប៊ីណា ជានារីធម្មតាដូចកីឡាការិនីដទៃទៀតដែរ។ ប៉ុន្តែបន្ទាប់ពីនាងបានចូលប្រកួត [...]

ស្ត្រី​២​នាក់​សន្លប់ និង​របួស​ច្រើន​នាក់៖ ក្រុម​សន្តិសុខ​​វិល​មក​សងសឹក?

ស្ត្រី​២​នាក់​សន្លប់ និង​របួស​ច្រើន​នាក់៖ ក្រុម​សន្តិសុខ​​វិល​មក​សងសឹក?

អ្នកតវ៉ាជាស្រ្តីពីរនាក់សន្លប់ និងមួយចំនួនត្រូវរងរបួស ក្នុងព្រឹត្តិការណ៍ទង្គិចគ្នារវាងសន្តិសុខ និងអ្នកមានជម្លោះដីធ្លី នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ។ មតិនានាបានលើកឡើងថា នេះអាចមកពីក្រុមសន្តិសុខនោះ មានបំណងសងសឹក​ទៅលើក្រុមអ្នកតវ៉ាវិញ ដែលបានធ្វើឱ្យពួកខ្លួនរងរបួសជាច្រើននាក់កាលពីថ្ងៃទី១៥ កក្កដាកន្លងទៅ។


សហគមន៍អតីតអ្នកភូមិបឹងកក់ តវ៉ានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ហិង្សា - នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤នេះ អ្នកភូមិមានបញ្ហាជម្លោះដីធ្លី បានប៉ះទង្គិចជាមួយ​ក្រុមសន្តិសុខ​ថែរក្សាសណ្តាប់ធ្នាប់ សាលារាជធានីភ្នំពេញម្តងទៀត ក្រោយពីអ្នកមានជម្លោះដីធ្លីទាំងនោះរួមមាន ប្រជាសហគមន៍​បឹងកក់ [...]

អគ្គីភ័យ​រោងចក្រ​ចិន៖ ស្លាប់​ម្នាក់ របួស​បី​នាក់ ឆេះ​អាគារ​អស់​ពីរ​ខ្នង

អគ្គីភ័យ​រោងចក្រ​ចិន៖ ស្លាប់​ម្នាក់ របួស​បី​នាក់ ឆេះ​អាគារ​អស់​ពីរ​ខ្នង

ភ្លើងឆេះរោងចក្រចិនមួយកន្លែងឈ្មោះ ឆឹង ស៊ីង បានបំផ្លាញ អាគាររោងចក្រអស់ពីរខ្នង និងផលិតផលរោងចក្រ​បង្កឲ្យមានការខាតបង់ជាច្រើន។


អគ្គិភ័យឆេះរោងចក្រចិន ស្លាប់ម្នាក់ និងរបួសបីនាក់។ (រូបថត ហ្វេសប៊ុក)

អគ្គិភ័យ - ព្រឹត្តការណ៍នេះបានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងរបួសបីនាក់ ដែលសុទ្ធសឹងជាជនជាតិចិន គេងស្នាក់​នៅ​ក្នុងរោងចក្រនេះ។ ជនជាតិចិនដែលស្លាប់ ឈ្មោះ យ៉ាង ឈីគង់ ភេទស្រី ជាបុគ្គលិក និងគេងស្នាក់នៅ​ក្នុងរោងចក្រ​ផ្ទាល់តែម្តង។ រីឯអ្នករបួសបីនាក់ទៀត ត្រូវបានគេបញ្ជូនទៅសង្រ្គោះមន្ទីពេទ្យជាបន្ទាន់ ដោយរថយន្តសង្គ្រោះរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

ព្រឹត្តការណ៍ភ្លើងឆេះរោងចក្រនេះ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍ [...]

ពុង ឈីវ កេក ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក​ទី​៩ នៃ គ.ជ.ប ថ្មី

ពុង ឈីវ កេក ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក​ទី​៩ នៃ គ.ជ.ប ថ្មី

សមាជិកទី៩ គ.ជ.ប - ព័ត៌មានជាផ្លូវការ ពីមន្រ្តីច្បាប់ជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិលោក រស់ សួរ បាន​លើក​ឡើងថា នាព្រឹកថ្ងៃទី២៨ ខែកក្កដា នេះថ្នាក់ដឹកនាំកំពូលៗទាំងពីរ បានទំនាក់ទំនងជាមួយលោកស្រី ពុង ឈីវ កេក សុំចូលរួមជាសមាជិកទី៩នៃ គ.ជ.ប។ លោកបន្តថា លោកស្រីមិនទាន់ឆ្លើយតបភ្លាមៗនោះទេ ដោយសុំពេលបីម៉ោង​ពិចារណា និងប្រជុំជាមួយក្រុមការងារ នៃអង្គការលីកាដូរបស់លោកស្រីសិន។

សូមរំលឹកដែរថា កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា នេះ នៅវិមានរដ្ឋសភា លោក ហ៊ុន សែន និងលោក សម រង្ស៊ី មាន​ជំនួបក្រៅផ្លួវការមួយ ដោយពិភាក្សាស្វែងរកសមាជិកទី៩ របស់គ.ជ.ប។ ពាក់ព័ន្ធនឹងបញ្ហាសមាជិកទី៩ គ.ជ.ប នេះ លោក ហ៊ុន សែន ក៏ដូចជាលោក សម រង្ស៊ី នៅចំពោះមុខអ្នកសារព័ត៌មាន បានបង្ហាញនូវឆន្ទៈក្នុងការជ្រើសរើស បេក្ខភាពទី៩ របស់ គ.ជ.ប ដែលចេញពីអង្គការសង្គមស៊ីវិល។

ឯលោកស្រី ពុង ឈីវ កេក វិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...