ណីម៉ា បញ្ចេញថ្វីជើងបង្វិល៣៦០ដឺក្រេ ដើម្បីរកគ្រាប់បាល់
បើទោះជាខ្លួន ស្ថិតក្នុងអំឡុងពេលវិសមកាស នៃរដូវធ្លាក់ទឹកកកនេះក៏ដោយ ក៏កីឡាករ ណីម៉ា (Neymar) នៅតែប្រកួតបាល់ទាត់ដែរ។ តែមិនមែនប្រកួត នៅក្នុងការប្រកួតផ្លូវការ ដើម្បីដណ្ដើមពានរង្វាន់អ្វីនោះទេ។ វាជាការប្រកួត ដើម្បីកម្មវិធីសប្បុរសធម៌មួយ ដែលរៀបចំឡើងកាលពីថ្ងៃសៅរ៍ ក្នុងក្រុង សាវប៉ាវឡូ (Sao Paulo - ប្រទេសប្រេស៊ីល) ដោយមិត្តភ័ក្ររបស់ខ្លួន គឺកីឡាករ ណេណេ (Nenê) ដែលធ្លាប់ជាកីឡាកររបស់ក្រុម ប៉ារីស ស៊ាំងហ្សែរម៉ាំង (Paris Saint germain) ដែរនោះ។
នៅក្នុងការប្រកួត ដែលមានកីឡាករល្បីឈ្មោះ របស់ប្រទេសប្រេស៊ីល ជាច្រើនទៀតនោះ កីឡាករ ណីម៉ា បានរកបានគ្រាប់បាល់មួយគ្រាប់ ដ៏អស្ចារ្យ ដែលកម្រមានកីឡាករណាអាចធ្វើដូច៖ នោះគឺការពារបាល់ពីកីឡាករចាំទី របស់ក្រុមគូប្រជែង ដោយការបង្វិលខ្លួន មុននឹងទាត់បំផ្លោងបាល់នេះ ពីលើក្បាលនៃកីឡាករទាំងឡាយ បញ្ចូលទៅក្នុងសំណាញ់យ៉ាងព្រងើយ៕
» វីដេអូបបង្ហាញពីគ្រាប់បាល់ដ៏អស្ចារ្យ [...]