Posts in ‘បាល់ទាត់’ Category

ម៉ែនឆេស្ទើ យូណៃធីត៖ កីឡាករអ្នកចាំទីដេហ្គែ បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​គាត់

ម៉ែនឆេស្ទើ យូណៃធីត៖ កីឡាករអ្នកចាំទីដេហ្គែ បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​គាត់

អ្នកចាំទីវ័យ ២០ឆ្នាំរូបនេះ មិនទាន់បានបង្ហាញ ពីទំរង់លេងដ៏អស្ចារ្យនៅឡើយទេ ក្នុងទឹកដី អូល ត្រាហ្វដ (Old Trafford) របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) តែបែជាធ្វើបាន ល្អនៅក្នុងកីឡាដ្ឋាន សានទីអាកូ បឺណាប៊ូ (Santiago Bernabeu) ទៅវិញ ដែលអាចជួយឲ្យក្រុម បីសាចក្រហមទទួលបានលទ្ធផល ១-១ ស្មើ។


កីឡាករ ដេវ៉ីដ ដេហ្គែ ពេលចាំទីអោយក្រុម ម៉ែនឆេស្ទើ យូណៃធីត។

នេះជាការសាកល្បងភាពក្លាហានរបស់កីឡាករ ដេវ៉ីដ ដេហ្គែ (David de Gea) ហើយគាត់ពិត ជាអាចធ្វើបានទទួលជោគ​ជ័យ។ អ្នកចាំទីរូបនេះ មិនធ្វេសប្រហែសចំពោះការតាំងចិត្តរបស់ គាត់នោះទេ ហើយការលេងរបស់គាត់ ពិតជា​សំខាន់។ ក្រុមម៉ែនឆេស្ទើ យូណៃធីត មានការ សប្បាយចិត្តខ្លាំងណាស់ ដែលអាចជ្រើសរើសកីឡាករ ឲ្យចូលលេងបាន​យ៉ាង​ត្រឹមត្រូវ។

បញ្ហាអ្នកចាំទី [...]

កីឡាករ​បាល់​ទាត់ហ៊ុគ៖ លុយ​ជម្រុញ​អោយ​ចូល​ទាត់​ជា​មួយ​ក្រុម​ហ្សីនីត

កីឡាករ​បាល់​ទាត់ហ៊ុគ៖ លុយ​ជម្រុញ​អោយ​ចូល​ទាត់​ជា​មួយ​ក្រុម​ហ្សីនីត

កីឡាករវ័យ ២៦ឆ្នាំបានប្រាប់ឲ្យដឹងថា «ហិរញ្ញវត្ថុ»ជាមូលហេតុសំខាន់ ក្នុងការសំរេចចិត្តរបស់គាត់ ក្នុងការផ្លាស់ទៅ ប្រទេសរុស្សី ហើយបន្តថា ក្រុមរបស់លោកនឹងបង្ហាញខ្លួនក្នុងពានរង្វាន់ កំពូលរបស់អ៊ឺរុបនៅប៉ុន្មានឆ្នាំក្រោយ។ តារា​បាល់​ទាត់ប្រេស៊ីល ហ៊ុគ (

អានពិស្ដារ
បាល់ទាត់អ៊ីតាលី៖ កីឡាករ សាអារ៉ាវី ថា​អាច​ទាត់ជាមួយ ម៉ារីយ៉ូ បាឡូថិលី បាន

បាល់ទាត់អ៊ីតាលី៖ កីឡាករ សាអារ៉ាវី ថា​អាច​ទាត់ជាមួយ ម៉ារីយ៉ូ បាឡូថិលី បាន

កីឡាករវ័យ២០ឆ្នាំរូបនេះ បានធ្លាយរឿងក្នុងកាសែតអ៊ីតាលីថា រូបគាត់មិនចុះសម្រុង នឹង សមាជិករួមក្រុមថ្មី។


កីឡាករ ម៉ារីយ៉ូ បាឡូថិលី និងកីឡាករ ស្ទេផាន អិល សាអារ៉ាវី។

ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ អេស៊ី មីឡាន (AC Milan) នៃប្រទេសអ៊ីតាលី កីឡាករ ស្ទេផាន អែល សាអារ៉ាវី (Stephan El Shaarawy) បាននិយាយថា រូបគាត់ត្រូវតែមានភាពអត់ធ្មត់ ដើម្បីឲ្យបានសំរេចជោគជ័យ ក្នុងការចាប់ដៃគូរ ជាមួយនឹងខ្សែ​ប្រយុទ្ធ នឹង​មិត្តរួមក្រុមថ្មី គឺកីឡាករ ម៉ារីយ៉ូ បាឡូថិលី (Mario Balotelli)។

ផ្នែកមួយនៃកាសែតអ៊ីតាលី បានបង្ហាញឲ្យដឹងថា កីឡាករទាំងពីរមានរបៀបលេងស្រដៀងគ្នា និងអាចធ្វើជាដៃគូរ ដ៏ជិត​ស្និត​ជាមួយគ្នាបាន ប៉ុន្តែកីឡាករវ័យក្មេងអន្តរជាតិរបស់អ៊ីតាលីរូប នេះបានបដិសេដ ហើយបន្ថែមថា [...]

ដេវិដ វីឡា បញ្ចេញ​ក្បាច់​«ទាត់បាល់»​យ៉ាង​ល្អ សំរាប់​ក្រុម​បាសេឡូណា

ដេវិដ វីឡា បញ្ចេញ​ក្បាច់​«ទាត់បាល់»​យ៉ាង​ល្អ សំរាប់​ក្រុម​បាសេឡូណា

ដេវ៉ីដ វីឡា (David Villa) កីឡាករខ្សែរប្រយុទ្ធ របស់ក្រុមបាសេឡូណា (Barcelona) បានបង្ហាញភាពអស្ចារ្យ ទៅដល់អ្នក​គាំទ្ររបស់ក្រុម និងគ្រូបង្វឹកឲ្យបានឃើញ ពីសមត្ថភាពលេចធ្លោ របស់គាត់កាលពីថ្ងៃអាទិត្យកន្លងទៅ។


ដេវ៉ីដ វីឡា កីឡាករខ្សែរប្រយុទ្ធ របស់ក្រុមបាសេឡូណា នៃប្រទេសអេស្ប៉ាញ។

ខ្សែបំរើប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ធ្លាប់មានការទាក់ទងទៅនឹងការផ្ទេរចេញពីទឹកដី នូខេម (Nou Camp) របស់ក្រុម​បាសេឡូណាម្តងរួចមកហើយ នៅកំឡុងពេលនៃទីផ្សារដោះដូរ កីឡាករនាខែមករា។ គាត់បានចាប់ផ្តើម ជាកីឡាករ​ជំរើស​ដំបូង ក្នុងក្រុមរបស់លោក ទីតូ វីឡាណូវ៉ា (Tito Vilanova) គ្រូបង្វឹករបស់ក្រុមបាសេឡូណា នៅក្នុងការប្រកួត លីក ឡាលីកា (La Liga) របស់អេស្ប៉ាញ ជាមួយនឹងក្រុម កិតាហ្វេ (Getafe)។

[...]
ពិភពលោករង់ចាំ​ការ​ប្រកួត​រវាង រៀល​ម៉ាឌ្រីដ និង​ម៉ែនញូ

ពិភពលោករង់ចាំ​ការ​ប្រកួត​រវាង រៀល​ម៉ាឌ្រីដ និង​ម៉ែនញូ

គ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បានធ្វើ ដំណើរមកទឹកដីអង់គ្លេស ដើម្បីសង្កេតមើលការប្រកួតរបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) កាលពីថ្ងៃអាទិត្យកន្លងទៅ។ ដំណើររបស់គាត់ គឺដើម្បីត្រៀមដល់ការប្រកួត ជើងឯកកំពូលរបស់អ៊ឺរ៉ុប ឆែមពាន លីក (Champions League) នៅថ្ងៃពុធខាងមុខនេះ។ ការប្រកួតរវាងក្រុម រៀលម៉ាឌ្រីដ(អេស្ប៉ាញ) និងក្រុមម៉ែនញូ(អង់គ្លេស) គឺជាការប្រកួតដ៏ធំមួយ ដែលពិភពលោកទាំងមូលកំពុងតែរង់ចាំ។


លោក អាឡិច ហ្វឺកឺសិន និងលោកជូសេ ម៉ូរីញ៉ូ។ Getty Images / All Over Press

ការប្រកួតជើងទី១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) របស់ក្រុម រៀលម៉ាឌ្រីដនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...