សមិទ្ធិករ រិទ្ធី ប៉ាន ត្រៀមទៅស្ដាប់លទ្ធផល«អូស្កា»នៅអាមេរិក (vdo)
ភាពយន្ដ - លោក សុន ដារ៉ា បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលភាពយន្តកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា លោក រិទ្ធី ប៉ាន កំពុងឋិតនៅសហរដ្ឋអាមេរិក ហើយលោកនឹងធ្វើដំណើរកាន់ទីក្រុងឡូសអេនជឺលេស (LA) សហរដ្ឋអាមេរិក នៅថ្ងៃទី០២ខែកុម្ភៈ ខាងមុខនេះ ដើម្បីចូលរួមនៅក្នុងការប្រកួតប្រជែង និងរងចាំស្តាប់លទ្ធផលនៃការជ្រើសរើស សម្រាប់ទទួលពានរង្វាន់អូស្កា «អ្នកផលិតភាពយន្តល្អ» ។ លោក សុន ដារ៉ា ឲ្យដឹងទៀតថា ពិធីចែកពានរង្វាន់អូស្កា ដល់អ្នកផលិតភាពយន្តល្អ នឹងធ្វើឡើងនៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០១៤។
ខែ្សភាពយន្ត «The Missing Picture - L'image manquante - រូបភាពឈឺផ្សារ» ផលិតដោយលោក រិទ្ធី ប៉ាន បានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីភាពយន្ដនេះត្រូវបានបញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍បារាំង ឬនៅតាមរោងភាពយន្ដនានានៅបស្ចឹមប្រទេស ក្នុងមហោស្រពអន្តរជាតិផ្សេងៗនៅអឺរ៉ុប [...]