កូរ៉េខាងត្បូង បន្តសកម្មភាពយោធា ក្រោមក្រសែរភ្នែករបស់ព្យុងយ៉ាង
យោងតាមកាសែតប្រចាំថ្ងៃ របស់បារាំង RFI.fr ដែល ផ្សាយនៅលើ internet ថ្ងៃ ២០ កុម្ភះ ២០១២ បាននិយាយពី ភាពតានតឹងបានកើតមានឡើងវិញ នៅឧបទ្វីបកូរ៉េ ខណៈដែលកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិក បានសម្រេចចិត្តបន្ត ធ្វើសកម្មភាពយោធា នៅក្នុងសមុទ្រលឿង បង្កអោយព្យុងយ៉ាង ក្ដៅក្រេបក្រោប ហើយសន្យាថានឹងតបតរ ដោយគ្មានអាសូរ ។
កាលពីព្រឹកថ្ងៃ ច័ន្ទ វិទ្យុជាតិ របស់កូរ៉េខាងជើង បានផ្សព្វផ្សាយ ជាមួយនឹងពាក្យជេរប្រទេច និង ការគំរាមកំហែង ជាចំលើយឆ្លើយតប ដល់ការធ្វើសមយុទ្ធនេះ ដែលកូរ៉េខាងជើង ចាត់ទុកថា ជាការ ប្រកាសសង្គ្រាម ។ ប៉ុន្តែ មេបញ្ជាការកងទ័ព របស់កូរ៉េខាងត្បូង បានរក្សាភាពនឹងនរ ដោយសហការជាមួយ យោធាអាមេរិករ នូវគំរោងការសមយុទ្ធ [...]