ជនជាតិអ៊ុយហ្គ័រពីរនាក់ចាប់បញ្ជូនពីកម្ពុជា ជាប់ទោសមួយជីវិត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មករា ២០១២
- កែប្រែចុងក្រោយ: January 30, 2012
- ប្រធានបទ: សិទ្ធិជ្រកកោន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនជាតិអ៊ុយហ្គ័រទាំងនេះ បានភៀសខ្លួនចូលក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានព្រឹត្តិការណ៏កាប់សម្លាប់គ្នារវាងជនជាតិភាគតិចអ៊ុយហ្គ័រនិងជនជាតិភាគច្រើនហាន នៅក្នុងខេត្រ Xin Jiang នៅប៉ែកភាគខាងលិចនៃប្រទេសចិន ។ នៅខណះនោះ ពួកគេ (ជនជាតិអ៊ុយហ្គ័រ) បានសុំសិទ្ធិជ្រកកោនខាងនយោបាយ ក្នុង>ឋានៈជាជនភៀសខ្លួននៅ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀស ខ្លួននៅភ្នំពេញ តែបែជាត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់បញ្ជូនចេញពីប្រទេស ដោយបង្ខំ ប្រគល់ទៅអោយអាធ្ញាធរប្រទេសចិនទៅវិញ ។
បន្ទាប់ពីការចាប់បញ្ជូនចេញនោះបានពីរថ្ងៃ ប្រទេសកម្ពុជា បានទទួលទស្សនកិច្ចជាផ្លូវការមួយរបស់ លោកអនុប្រធានាធិបតីចិន Xi Jinping ហើយបានចុះហត្ថាលេខា លើកិច្ចព្រមព្រាងចំនួន ១៤ ទៅលើការវិនិយោគទុន ដែលមានទឹកប្រាក់ប្រមាណជា ៨៥០លានដុល្លាអាមេរិក ។
ការចាប់បញ្ជូនចេញ ដោយបង្ខំនេះ ប្រទេសកម្ពុជាបានទទួលរងការថ្កោលទោសជាខ្លាំង ពីសហគមន៍អន្តរជាតិ និង ពីអង្គការកាពារសិទ្ធិមនុស្សទាំងឡាយ ដោយគេបានមើលឃើញអំពើនេះ គឺជាការរងសម្ពាត ផលប្រយោជន៏ ផ្នែកពាណិជ្ជកម្ម និងនយោបាយ ពីសំណាក់ប្រទេសចិន មកលើកម្ពុជា ។ ប្រទេសកម្ពុជាជាប្រទេសហត្ថលេខី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ឆ្នាំ១៩៥១ ស្តីពីឋានៈរបស់ជនភៀសខ្លួន ដែលបានហាមប្រាមការបណ្តេញក្រុមអ្នក ស្វែងរកសិទ្ធិជ្រកកោន ដែលបានប្រឈមនឹងការធ្វើទុក្ខទោស។
ទាក់ទងនិងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក្នុងសម័យនោះ លោក កុយ កួង មានប្រសាសន៍ថា ជនជាតិអ៊ុយហ្គ័រទាំង ២០នាក់នោះ គឺបានចូលមកប្រទេសកម្ពុជា ដោយរំលោភច្បាប់អន្តោប្រវេសន៍។ លោក កុយ គួង បានបញ្ជាក់ថា ៖ «កម្ពុជាបានអនុវត្តច្បាប់ អន្តោប្រវេសន៍របស់ខ្លួនយ៉ាងត្រឹមត្រូវ ហើយដោយសារតែជនជាតិអ៊ុយហ្គ័រទាំង ២០រូបនោះ ដែលមកកម្ពុជានោះ គឺថា គាត់ចូលមកមិនមានលិខិតស្នាមអ្វីទាំងអស់! ដែលហៅថាជាអន្តោប្រវេសន៍ខុសច្បាប់ ដែលតម្រូវឲ្យយើង កម្ពុជា អនុវត្តច្បាប់អន្តោប្រវេសន៍របស់ខ្លួន»។
គេមិនបានដឹងលំអិត អំពីសាលក្រមកាត់ទោស និង ជោគវាសនារបស់ទណ្ឌិតជនជាតិអ៊ុយហ្គ័រទាំងនោះទេ រហូតមកទល់ថ្ងៃនេះ ។ កាសែត ភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៏ថា «ក្រសួងការបរទេសអាមេរិកកំពុងខិតខំ ដើម្បីបញ្ជាក់របាយការណ៍នោះជាមួយនឹងចិន។ រដ្ឋាភិបាលអាមេរិកបានស្នើទៅរដ្ឋាភិបាលចិនម្តងហើយម្តងទៀត ឲ្យផ្តល់ព័ត៌មានពីទីកន្លែងជនជាតិអ៊ុយហ្គ័រ ទាំង២០នាក់នោះ»។