Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

វីគីលីគ្ស៖ ជូលៀន អាសហ្ស ធ្វើអោយ អង់គ្លេសនិងអេក្វាទ័រ មើលគ្នាលែងចំ

វីគីលីគ្ស៖ ជូលៀន អាសហ្ស ធ្វើអោយ អង់គ្លេសនិងអេក្វាទ័រ មើលគ្នាលែងចំ

ប្រទេសអេក្វាទ័រ បានសំរេចចិត្ត ផ្ដល់សិទ្ធជ្រកកោននយោបាយ ដល់អ្នកបង្កើតវីគីលីគ្ស (WikiLeaks) លោក ជូលៀន អាសហ្ស (Julian Assange) ដែលបានចូលមកជ្រកកោន ក្នុងស្ថានទូតរបស់ប្រទេសនេះប្រចាំនៅអង់គ្លេស តាំងពីថ្ងៃ១៩ មិថុនាកន្លងមក ដើម្បីគេចចេញពីការចាប់បញ្ជូនខ្លួន របស់អាជ្ញាធរប្រទេសអង់គ្លេស ទៅកាន់ប្រទេសស៊ុយអែដ។ ផ្ទុយនឹង ការផ្ដល់សិទ្ធជ្រកកោននយោបាយនេះ ប្រទេសអង់គ្លេសបានគ្រោងថា​ នឹងចាប់បញ្ជូលខ្លួន ជូលៀន អាសហ្ស អោយខាង តែបាន។


រូបលោក ជូលៀន អាសហ្ស នៅលើគំរបសៀវភៅមួយ ដែលនិយាយពីជីវប្រវត្តិរបស់លោក។

ទីក្រុងគីតូ (Quito) នៃប្រទេសអេក្វាទ័រ បានផ្ដល់សិទ្ធិជ្រកកោននយោបាយទៅអោយ លោកជូលៀន អាសហ្ស ដោយហេតុ ផលម្យ៉ាងចាត់ទុកថា លោកជូលៀន អាសហ្ស [...]

ខួប ១០០ថ្ងៃដំបូង នៃតំណែងប្រធានាធិបតី របស់លោកហូឡង់

ខួប ១០០ថ្ងៃដំបូង នៃតំណែងប្រធានាធិបតី របស់លោកហូឡង់

លោកហ្វ្រង់ស៊័រ ហូរឡង់ បានឈានជើងចូលដល់ថ្ងៃទី ១០០ហើយ បើគិតពីតំណែងប្រធានាធិបតីបារាំងសព្វថ្ងៃ។ លោក បានប្រកាន់យកជំហរមួយបែបទស្សនវិជ្ជា មកដាក់ក្នុងអាជីបនយោបាយរបស់លោក គឺរូបភាពធម្មតា ដែលមានលក្ខណៈ ផ្ទុយស្រឡះមួយ ពីប្រធានាធិបតីផុតតំណែង លោកនីកូឡា ស្សាកូហ្សី។ តែបើតាមការស្ទង់មតិថ្មីៗ ធ្វើឡើងពិសេសសំរាប់ សារពត៌មានប្រកាន់ស្ដាំ របស់ប្រទេសបារាំងមួយឈ្មោះ ឡឺ ហ្វីហ្គារូ បានធ្វើអោយគេជឿជាក់ថា លោកហ្វ្រង់ស៊័រ ហូឡង់ ត្រូវតែពន្យល់ប្រជាជនបារាំង ដែលមានចំនួនរហូតដល់ទៅ៥៤% អោយដឹងពីទឹកចិត្តមោះមុតរបស់លោក ក្នុងការកាន់កាប់ ស្ថានការណ៍នានា បានច្រើនជាងនេះ។


លោកប្រធានាធិបតីបារាំង នៅមាត់សមុទ្រ ពេលដែលលោកចេញទៅវិសមកាល។

តាមការស្ទង់មតិនោះ [...]

រឿងអាស្រូវនៅចិន៖ ហ្គូ កៃឡៃ បានសារភាពពីឃាតកម្មលើ នែល ហែលវូដ

រឿងអាស្រូវនៅចិន៖ ហ្គូ កៃឡៃ បានសារភាពពីឃាតកម្មលើ នែល ហែលវូដ

អ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយាអ្នកនយោបាយចិនធ្លាក់ពីអំណាច ដែលត្រូវបានជាប់ចោទពីការជាប់ពាក់ព័ន្ធ ក្នុង ឃាតកម្មមួយ ទៅលើជនជាតិអង់គ្លេសម្នាក់ឈ្មោះ នែល ហែលវូដ (Neil Heywood) អ្នកស្រីបានឆ្លើយសារភាព នៅក្នុង សវនាការ ថាបានសម្លាប់ជនជាតិនេះប្រាកដមែន។​ ក្នុងពេលនោះដែរ អ្នកស្រីក៏បានបង្ហាញនូវការសុំទោស ចំពោះ សោកនាដកម្មនេះ​ ដែលរូបអ្នកស្រីផ្ទាល់ជាអ្នកទទួលខុសត្រូវ។ នេះជាការផ្សាយអោយដឹង របស់ទីភ្នាក់ងារសារពត៌មាន ផ្លូវការរបស់ចិនថ្មី ថាជាឃាតកម្មមួយ ដែលជនរងគ្រោះបានស្លាប់ដោយសារ ការដាក់ថ្នាំបំពុល ហើយមានការឃុបឃិត ផងដែរ ពីសំណាក់លោក ហ្សាង ស៊ាវជន (Zhang Xiaojun) អ្នកធ្វើការក្នុងផ្ទះរបស់អ្នកស្រី។


អ្នកស្រី ហ្គូ កៃឡៃ នៅក្នុងសវនាការ។ រូបថត [...]

កម្ពុជា៖ កាស៊ីណូ ជាអាថ៌កំបាំងនៃយុទ្ធសាស្រ្ដ ការពារព្រំដែន

កម្ពុជា៖ កាស៊ីណូ ជាអាថ៌កំបាំងនៃយុទ្ធសាស្រ្ដ ការពារព្រំដែន

ការសាងសង់ជាច្រើន នូវបណ្ដាកាស៊ីណូ នៅតាមតំបន់ឯនាយព្រំដែន ជាអាថ៌កំបាំងនៃយុទ្ធសាស្ត្រមួយ ដើម្បីការពារ ព្រំដែននៃប្រទេសកម្ពុជា។ នេះជាការថ្លែងប្រកាសរបស់លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន នៅក្នុងសុន្ទរកថារបស់លោក នៅក្នុងរដ្ឋសភាជាលើកដំបូង តាំងពីបានឡើងកាន់អំណាចបានជិត ៣០ឆ្នាំកន្លងមក ដែលជាឱកាសឆ្លើយទៅនឹងសំនួរ របស់ក្រុមតំណាងរាស្រ្តមកពីគណបក្សប្រឆាំង សម រង្សី។


លោកហ៊ុន សែន (ខាងមុខឆ្វេងគេបង្អស់) និងគណរដ្ឋមន្ត្រីរបស់គាត់ ក្នុងរដ្ឋសភាថ្ងៃទី០៩សីហា។

នៅក្នុងចម្លើយដែលបានធ្វើ មានរយះពេលជាង៥ម៉ោង នៅព្រឹកថ្ងៃព្រហស្បត្ត៍ទី ០៩សីហា ទៅនឹងបញ្ហារសើប ទាក់ទង នឹងព្រំប្រទល់ខាងកើត របស់ប្រទេសកម្ពុជា ជាប់នឹងប្រទេសវៀតណាមនេះ [...]

អង្គរវត្ត នឹងមិនមានពីរឡើយ ក្រៅពីកម្ពុជា !

អង្គរវត្ត នឹងមិនមានពីរឡើយ ក្រៅពីកម្ពុជា !

ទីក្រុង ញ៉ូ ដែលី បានបញ្ជាក់អះអាងជាផ្លូវការ​ មកប្រទេសកម្ពុជាថា ប្រាសាទអង្គរវត្តដ៏ល្បី នឹងមិនត្រូវបានគេ ចម្លង យកទៅសាងសង់ក្នុងប្រទេសឥណ្ឌានោះទេ។


ប្រាសាទអង្គរវត្តរបស់ខ្មែរ។ រូបថត D.KEO/ monoroom.info

ប្រាង្គប្រាសាទដ៏ធំមានតែមួយក្នុងលោក និងជាព្រលឹងជាតិរបស់ប្រទេសកម្ពុជានេះ នឹងមិនអាចអោយនរណា អាចយក ទៅចម្លងបានឡើយ។ គម្រោងមួយ ដែលបានរំខានរដ្ឋាភិបាលខ្មែរ ក្នុងការទាមទារសុំអោយផ្អាកការសាងសង់នោះ ជា គម្រោងមួយ ដែលអង្គការមួយនៅក្នុងប្រទេសឥណ្ឌា បានបង្កើតឡើងក្នុងបំណង ចង់សាងសង់ប្រាសាទអង្គរវត្តទីពីរ អោយធំជាងប្រាសាទអង្គរវត្តដើម របស់ប្រទេសកម្ពុជា នៅក្នុងរដ្ឋប៊ីហារ (Bihar) ប៉ែកខាងជើងរបស់ប្រទេសឥណ្ឌា។ គំរោងនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...