Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

CNRP ឈ្នះ​នៅ​​ឃុំ​​ស្វាយ​ពោធិ ខណៈ​មាន​ការ​អះអាង​ថា​«ខុស»

CNRP ឈ្នះ​នៅ​​ឃុំ​​ស្វាយ​ពោធិ ខណៈ​មាន​ការ​អះអាង​ថា​«ខុស»

បើទោះជាមានការលើកឡើង ពីភាពមិនប្រក្រតី រវាងការចេញលទ្ធផលបឋម របស់គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និងទម្រង់១១០៥ក៏ដោយ ក៏គណបក្ស​សង្គ្រោះជាតិ ពិតជាបានឈ្នះឆ្នោត នៅក្នុង​ឃុំ​ស្វាយពោធ៍ ខេត្តកំពង់ចាម សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤នេះ។

កាលពីព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានលើកឡើងថា គេហទំព័រ VoterList.org.kh របស់គ.ជ.ប បានប្រកាស​លទ្ធផល​បឋម«ខុស» ក្នុងឃុំស្វាយពោធិ ខេត្តកំពង់ចាម ដោយផ្ដល់ជ័យជំនះ ទៅ​ឲ្យ​គណបក្សសម្បុកឃ្មុំសង្គម​ប្រជាធិបតេយ្យ ជាមួយនឹងសម្លេងឆ្នោត ២០៩៥សម្លេង ពីលើ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន ១៤៣៥សម្លេង និងឈ្នះដាច់ឆ្ងាយ ពីលើគណបក្សប្រជាជនកម្ពុជា ដែលសរសេរ​នៅក្នុង​គេហទំព័រ ទទួល​បាន​តែ ៧២សម្លេងប៉ុណ្ណោះ។

ការលើកឡើងខាងលើ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានភ្ជាប់មកជាមួយដែរ នូវឯកសារ​ទម្រង់​១១០៥ [...]

ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត

ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត

និយាយព្រមាន ព្រោះចង់គំរាម! នេះបើតាមការលើកឡើង​របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានថ្លែងកាលពីម្សិលមិញ ប្រាប់សារព័ត៌មាន ខេមបូឌាដេលី ទាក់ទងនឹងការលើកឡើងរបស់លោក កាល​ពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍កន្លងទៅ ដែលថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំ​របស់​អង្គការ​ទាំង​នោះ ត្រូវបានចុះក្នុងបញ្ជីខ្មៅ និងដាក់ឲ្យស្ថិត​ក្រោមការអង្កេតតាមដាន ចំពោះការជួយគណបក្ស​ប្រឆាំង​ដោយ​ខុស​ច្បាប់។

មន្ត្រីអ្នកនាំពាក្យបានពន្យល់ ពីការគំរាមនេះ ដូច្នេះថា៖ «ខ្ញុំគ្រាន់តែនិយាយ (កាលពីសប្ដាហ៍មុន) ថា ក្រសួង​មហា​ផ្ទៃ​បាន​ចាប់ផ្ដើម ការស៊ើបអង្កេតហើយ ព្រោះ​យើង​ចង់​គំរាម​​អង្គការ​ទាំងនោះឱ្យខ្លាច បើមិនអ៊ីចឹងទេ ពួកគេ​នឹង​ធ្វើ​គ្រប់​បែបយ៉ាង តាមចិត្តចង់ដែលបំពានច្បាប់»។

នៅចំពោះការសួរដេញដោល ពីសំណាក់អ្នកសារព័ត៌មាន ជុំវិញការរើសអ៊ើង ទៅលើក្រុមអង្គការសង្គមស៊ីវិល ដែល​បានធ្វើឡើង [...]

ញឹក ប៊ុនឆៃ អស់​តំណែង​ពី​រដ្ឋាភិបាល

ញឹក ប៊ុនឆៃ អស់​តំណែង​ពី​រដ្ឋាភិបាល

ព្រះរាជក្រិត្យធ្វើនៅព្រះបរមរាជវាំង ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលធ្វើឡើង តាម​សេចក្តីក្រាបបង្គំ​ទូល​ថ្វាយ ​របស់​លោក ហ៊ុនសែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានត្រាស់បង្គាប់ ឲ្យ«បញ្ចប់​មុខ​តំណែង» លោក ​ញឹក​ ប៊ុនឆៃ ពី​ទីប្រឹក្សារដ្ឋាភិបាល​ មានថានៈស្មើ«ឧបនាយករដ្ឋមន្ត្រី»។ ព្រះរាជក្រិត្យ ដែល​មក​ដល់​ដៃ​​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ បានត្រាស់បង្គាប់បន្ថែម ឲ្យលោក ហ៊ុន សែន គឺជាអ្នក​ទទួល​បន្ទុក​អនុវត្តន៍ ការបញ្ចប់តំណែងខាងលើ។

លោក ញឹក ប៊ុនឆៃ ដែលមកដល់ថ្ងៃនេះ ត្រូវបានគេស្គាល់ថា ជាអតីតមេទ័ព​តស៊ូដ៏ល្បីល្បាញ របស់​គណបក្ស​រាជា​និយម ហ្វុនស៊ីនប៉ិច ហើយដែលបាន​ចាកចេញ​ពី​គណបក្សនេះ កាលពីជាងមួយឆ្នាំមុន ទៅបង្កើត​គណបក្ស «ខ្មែរ​រួបរួមជាតិ»។ គណបក្សថ្មី ដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានឈ្នះបានមួយឃុំ នៅខេត្ត​បន្ទាយ​​មាន​ជ័យ ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ទី៤ [...]

គ.ជ.ប ទទួល​ស្គាល់​ថា CNRP ឈ្នះ​ឆ្នោត​នៅ​ឃុំ​ព្រៃ​ផ្ដៅ

គ.ជ.ប ទទួល​ស្គាល់​ថា CNRP ឈ្នះ​ឆ្នោត​នៅ​ឃុំ​ព្រៃ​ផ្ដៅ

ផ្ទុយពីការប្រកាស ស្ដីពីលទ្ធផលបឋម នៃការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នៅតាមកញ្ចក់​ទូរទស្សន៍​ជាតិ និង​នៅតាម​គេហទំព័រផ្លូវការរបស់ខ្លួន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ចេញ​លិខិត​កែតម្រូវ​មួយ នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ ទទួលស្គាល់ជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ពី​លើ​គណបក្សប្រជាជនកម្ពុជា នៅឃុំព្រៃផ្ដៅ ក្នុងខេត្តតាកែវ។

សេចក្ដីកែតម្រូវ លេខ ១៤៤ គ.ជ.ប/អគ្គ./ប្រ.ក.ព របស់ គ.ជ.ឞ បានប្រកាសកែតម្រូវ លទ្ធផលបឋម ដែល​បាន​ផ្សាយក្នុងពេលមុខថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ២៥៧៩សម្លេង និងគណបក្សសង្គ្រោះជាតិ ទទួល​បាន​២៥៤៨សម្លេង មកជាគណបក្សប្រជាជនកម្ពុជា ទទួលបាន ២៥៣៨សម្លេង និងគណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​២៦២២សម្លេងវិញ។ បើតាមតួលេខចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ មាន៨៤សម្លេង ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា។

ប៉ុន្តែការប្រកាសកែតម្រូវនេះ មិនទទួលបានការស្វាគមន៍ [...]

ខឹម វាសនា ថា​បើ CNRP ឈ្នះ​នឹង​ចលាចល​ប្រទេស​កាន់​តែ​ខ្លាំង

ខឹម វាសនា ថា​បើ CNRP ឈ្នះ​នឹង​ចលាចល​ប្រទេស​កាន់​តែ​ខ្លាំង

ហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិ បានឈ្នះឆ្នោត នឹងធ្វើឲ្យមានចលាចល ក្នុងប្រទេសកាន់តែខ្លាំង? លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (ហៅបក្សជួង ឬ LDP) បានលើកឡើង​ពី​ករណី​នេះ ដោយ​បញ្ជាក់​​ពី​មូលហេតុថា ព្រោះគណបក្សសង្គ្រោះជាតិ គ្មានមនោគមវិជ្ជាអ្វីទាំងអស់ និងគ្រាន់តែ​កេង​ចំណេញ ពីលើ​​ការ​ឈឺចាប់ របស់ពលរដ្ឋខ្មែរ ដែលចង់ផ្លាស់ប្ដូរតែប៉ុណ្ណោះ។ លោកថែមទាំង​បានពន្យល់​ទៀត​ថា គណបក្ស​ដែល​មានរូបសញ្ញា​ព្រះអាទិត្យ ជាតំណាងនេះ គ្មាន​សមត្ថភាព​គ្រប់គ្រង​សភាពការណ៍ ហើយ​ក៏គ្មាន​ការទទួល​ខុសត្រូវ​ដែរ និងមានតែបង្កើត​លេសដោះសារ យករួចខ្លួន។

លោក ខឹម វាសនា បានលើកឡើងយ៉ាងដូច្នេះ នៅលើបណ្ដាញសង្គម ដោយបានទាំងអួតអាងថា មានតែ​មនោគម​វិជ្ជា​របស់​គណបក្ស«ជួង»របស់លោកទេ ទើបអាច​ជួយស្រុក​ទេសបាន។ ជាមួយនឹងការសរសេរ «ចាំ​ពាក្យ​ខ្ញុំចុះ ៗ» ឡើងវិញជាច្រើនដង លោក ខឹម វាសនា បានបញ្ជាក់ថា៖ «LDP មានមនោគមវិជ្ជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...