Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

អីតាលី៖ អង់រីកូ លេតា ទទួល​ជោគជ័យ ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​មួយ​ឡើង

អីតាលី៖ អង់រីកូ លេតា ទទួល​ជោគជ័យ ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​មួយ​ឡើង

មនុស្សសំខាន់ទីពីរនៃគណបក្សប្រជាធិបតេយ្យ បានវាយសម្រុក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដើម្បីរៀបចំ​រដ្ឋាភិបាលមួយ ដែលមានប្រធានគណបក្សប្រជាជននិងសេរីភាព លោកស៊ីលវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី។


លោកប្រធានាធិបតី ហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (ខាងឆ្វេង) និងលោកអង់រីកូ លេតា នាយករដ្ឋមន្ត្រីអ៊ីតាលីថ្មី។

ប្រធានាធិបតីរបស់ប្រទេស​ ដែលទើបនឹងមកកាន់តំណែងសារជាថ្មីកាលពីសប្ដាហ៍ដែរនោះ បានថ្លែងថា «រដ្ឋាភិបាលនេះ ជារដ្ឋាភិបាលនយោបាយមួយ ដែលមានតែផ្លូវនេះមួយប៉ុណ្ណោះ»។ សមាជិកទាំងអស់នៃរដ្ឋាភិបាល នឹងត្រូវចូលស្បថ​កាន់តំណែង នៅព្រឹកថ្ងៃអាទិត្យនេះ ហើយប្រធានក្រុមប្រឹក្សាថ្មីនេះ នឹងត្រូវដាក់ទៅសុំការទទួលទុកចិត្ត ពីរដ្ឋសភា នៅថ្ងៃ​ច័ន្ទខាងមុខនេះ។

[...]
ស្រុត​អាគារ​នៅ​បង់ក្លាដេស៖ មនុស្សប្រាំ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន

ស្រុត​អាគារ​នៅ​បង់ក្លាដេស៖ មនុស្សប្រាំ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន

នគរបាលនៃប្រទេសបង់ក្លាដេស បានឃាត់ខ្លួន មនុស្សប្រាំនាក់ នៅថ្ងៃសៅរ៍ទី២៧ខែមេសានេះ ដែលមានជាប់ទាក់ទង​នឹងការបាក់ស្រុត កាលពីដើមសប្ដាហ៍ បង្កអោយមនុស្សយ៉ាងតិច ៣៤៨នាក់បានស្លាប់ ខណៈពេលដែលអ្នកជួយសង្គ្រោះ បានទាញមនុស្សនៅរស់រានមានជីវិត ចំនួន២៩នាក់ផ្សេងទៀត ពីក្នុងគំនរបែកបាក់នោះ។


ទិដ្ឋភាពនៃការបាក់ស្រុតរបស់អាគាររោងចក្រ។

ភាគច្រើននៃអ្នករងគ្រោះ ត្រូវបានកិនសង្កត់ដោយ ផ្ទាំងបេតុងធំៗ នៃអាគាររោងចក្រដេរខោអាវកំពស់ប្រាំបីជាន់ ដែល​បានបាក់ធ្លាក់ស្រុត នៅព្រឹកថ្ងៃពុធ ខណៈពេលដែលកម្មការអ្នកធ្វើការទាំងអស់ កំពុងធ្វើការ។ ជាហេតុការណ៍ដ៏គួរអោយ​តក់ស្លុត ដែលបានវាយប្រហារលើវិស័យវាយនភ័ណ្ឌ នៃប្រទេសបង់ក្លាដេស។ គ្រោះថ្នាក់នេះ បានឆ្លះបញ្ចាំង ពីលក្ខខ័ណ្ឌ​ការងាររបស់កម្មករនៅទីនោះ ដែលរកបានប្រាក់កម្រៃប្រមាណជា [...]

កូរ៉េខាងជើង នឹង​កាត់ទោស បុរស​ជន​ជាតិ​អាមេរិក​​ម្នាក់

កូរ៉េខាងជើង នឹង​កាត់ទោស បុរស​ជន​ជាតិ​អាមេរិក​​ម្នាក់

ទីក្រុងព្យុងយ៉ាងបានប្រកាសនៅថ្ងៃសៅរ៍នេះ ថាជនជាតិអាមេរិកាំងម្នាក់ ដែលជាប់ឃុំតាំងពីជាង៦ខែមកហើយ ក្នុង​ពន្ធនាគារកូរ៉េខាងជើង នឹងត្រូវឡើងទៅកាត់ទោស នៅចំពោះតុលាការកំពូលរបស់ប្រទេស ពីបទបានរៀបចំ​គម្រោង​ដើម្បីផ្ដួលរំលំ រដ្ឋាភិបាលកុម្មុយនីស។ បទចោទប្រកាន់នេះ អាចនឹងមានទោសប្រហារជីវិត ប្រសិនបើតុលាការ​របស់​ប្រទេស រកឃើញថាមានកំហុសពិតមែន។


អគ្គមគ្គុទេសកូរ៉េខាងជើង គីម ជុងអ៊ុន (ខាងស្ដាំ) និងនាយទាហានរបស់គាត់។

សវនាការជំនុំជម្រះក្ដី របស់ជនជាប់ចោទ ខេណេត ប៊េ (Kenneth Bae) ដែលត្រូវបានឃាត់ខ្លួន ដោយ​អាជ្ញាធរនៃ​ប្រទេស​កូរ៉េខាងជើង តាំងពីខែវិច្ឆិការឆ្នាំមុននោះ នឹងបង្កឲ្យភាពតានតឺងកាន់តែមានទម្ងន់ធ្ងន់ថែមទៀត ខណៈដែលភាព​តានតឹង​នេះ បានកំពុងតែមានស្រាប់ រវាងទីក្រុងព្យុងយ៉ាង នឹងទីក្រុងវ៉ាស៊ីនតោន [...]

សំនុំរឿង​អូហ្វេលី​៖ ឃាត់​ខ្លួន​ជនជាតិ​ប៊ែលហ្សិក​ម្នាក់​ទៅ​តុលាការ

សំនុំរឿង​អូហ្វេលី​៖ ឃាត់​ខ្លួន​ជនជាតិ​ប៊ែលហ្សិក​ម្នាក់​ទៅ​តុលាការ

ក្នុងការស៊ើបអង្កេត ទៅលើសំនុំរឿងមរណភាពរបស់ស្ត្រីបារាំងអាយុ២៥ឆ្នាំ ដែលត្រូវបានសង្ស័យ​ថា​ជា​ឃាតកម្ម​នោះ នគរបាលកម្ពុជាបានប្រកាស កាលពីថ្ងៃព្រហស្បត្តិ៍ទី២៥ខែមេសាកន្លងមកនេះ ថាបាន​ធ្វើការ​ឃាត់ខ្លួន បុរសម្នាក់​ជន​ជាតិប៊ែលហ្សិក អាយុ៤០ឆ្នាំ។ ប៉ុន្តែខុសពីការអះអាងរបស់នគរបាល ដែលបាន​ដាក់​ការ​សង្ស័យលើខ្លួននោះ បុរសរូប​នេះបានបដិសេធថា ខ្លួនមិនមានការពាក់ព័ន្ធអ្វីនឹងមរណភាពនេះទេ។

នាងអូហ្វេលី ប៊ើនីស (Ophélie Begnis) ជាអ្នករស់នៅក្នុងទីក្រុងលីយ៉ុង (Lyon) បានជ្រើសរើស​ប្រទេស​កម្ពុជា ដើម្បីការ​លំហែកាយរបស់នាង និងការស្វែងយល់ពីវប្បធម៌ សិល្បៈ នៅប្រទេសនេះផង។ នាងបានបាត់​ខ្លួន​ជា​រៀង​រហូត  បន្ទាប់​ពីមានសាក្សីបានឃើញនាង ចាកចេញពីផ្ទះសំណាក់ដែលនាងស្នាក់នៅ ជាមួយ​នឹង​​កង់​មួយ។ នៅមួយថ្ងៃក្រោយមក ក្រុមប្រជាពលរដ្ឋក្នុងតំបន់ បានប្រទះឃើញរូបនាង«ស្លាប់» នៅបណ្ដែត​​ទឹក​​ក្នុង​ស្ទឹង​​កំពត ។

នៅលើសាកសព [...]

គ.ជ.ប. បដិសេធ ​ចំពោះ​សំណើរ​​​ក្នុង​ញត្តិ​របស់​បក្ស​ប្រឆាំង

គ.ជ.ប. បដិសេធ ​ចំពោះ​សំណើរ​​​ក្នុង​ញត្តិ​របស់​បក្ស​ប្រឆាំង

ភ្នំពេញ៖ គ.ជ.ប បានច្រាន ចោលជាផ្លូវការនូវ «ញត្តិ»របស់គណបក្សសង្គ្រោះជាតិ លើសំណើរសុំ សើរើបញ្ជីឈ្មោះអ្នក​បោះឆ្នោតសារជាថ្មី និង ការវិលត្រឡប់របស់ លោក សម រង្សី ដោយគ្មានលក្ខណ្ឌ ដើម្បី បានចូលរួម ក្នុងការបោះឆ្នោត​នាពេលខាងមុខនេះ។ សេចក្តីប្រកាសបានធ្វើឡើងក្នុងសន្តិសិទការសែត មួយកាលពីព្រឹក ទី២៦ មេសា ២០១៣ នៅទី​ស្នាក់ការ គ.ជ.ប គឺបីថ្ងៃ បន្ទាប់ពីសំណើររបស់លោក គឹម សុខា។


សន្និសិតការសែត នៅទីស្នាក់ការ គ.ជ.ប. ថ្ងៃទី២៦ មេសា ២០១៣ ។ (រូបថត O.Vary / MONOROOM.info)

ក្នុងសេចក្តីថ្លែងការណ៍ខាងលើ អគ្គលេខាធិការគ.ជ.ប លោក ទេព នីថា បានលើកឡើងថា «ញ្ញត្តិ» នោះមានសំណើរ ខ្លះស្រប ហើយគ.ជ.ប ក៏បានអនុវត្តរួចរាល់ដែរ។ ប៉ុន្តែ សំណើទាំងពីរ ខាងលើ មិនមែនជាសម្ថកិច្ចរបស់គ.ជ.ប ទេ ព្រោះ​វាផ្ទុយនឹងច្បាប់។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...