Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

សំណុំរឿងឈូក បណ្ឌិត៖ តុលាការខេត្ត​ស្វាយរៀង លើក​ថ្ងៃ​សវនាការ​កាត់​ក្ដី

សំណុំរឿងឈូក បណ្ឌិត៖ តុលាការខេត្ត​ស្វាយរៀង លើក​ថ្ងៃ​សវនាការ​កាត់​ក្ដី

ស្វាយរៀង៖ សាលាដំបូងខេត្តស្វាយរៀងបានប្រកាសពន្យាពេលបើកសវនាការ អតីតៈអភិបាលក្រុងបាវិតដ៏មានឥទ្ធិពល លោក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនីរោងចក្រនៅក្រុងបាវិត៣នាក់ឲ្យរងរបួស ទៅបើកសវនាការជាថ្មីនៅថ្ងៃទី១២ ខែមិថុនា ដោយសារតែអតីតៈអភិបាលក្រុង ដែលជាជនជាប់ចោទរូបនោះ ពុំមានវត្តមាននៅក្នុងថ្ងៃសវនការ ដោយពុំបាន​ដាក់លិខិតសុំពន្យាពេល។


លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត VOA)

ភាពភ្ញាក់ផ្អើលបានកើតមានឡើងនៅក្នុងបន្ទប់សវនាការដ៏ចង្អៀតណែន ពីសំណាក់ក្រុមអង្គការក្រៅរដ្ឋាភិបាល ម្ចាស់​បញ្ជាទិញ Puma ក្រុមសហជីព ដែលបានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីចៅក្រមលោក លាង សួ បាន​សម្រេចប្រកាសថា សវនាការសុំណុំរឿង ដ៏ចម្រុងចម្រះអតីតៈអភិបាលក្រុងបាវិត ត្រូវបានពន្យាពេលសវនាការ [...]

ភូមា៖ អូបាមា​ស្វាគមន៍​កំណែ​ទម្រង់ តែ​បារម្ភ​ពី​អំពើ​ហឹង្សា​ជន​ជាតិ

ភូមា៖ អូបាមា​ស្វាគមន៍​កំណែ​ទម្រង់ តែ​បារម្ភ​ពី​អំពើ​ហឹង្សា​ជន​ជាតិ

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) ស្វាគមន៍កំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅភូមា ក្នុង​ជំនួបជាមួយប្រធានាធិបតីភូមាលោក ថេន សេន (Thein Sein) នៅសេតវិមាន នៅថ្ងៃច័ន្ទទី២០ខែមេសានេះ។ តែលោក​អូបាម៉ា បានទាមទារ​ឲ្យបញ្ឈប់​នូវ​អំពើហឹង្សា ប្រឆាំងអ្នកកាន់សាសនាអ៊ីស្លាម នៅក្នុងប្រទេសភូមា។


លោក ថេន សេន (រូបខាងឆ្វេង) ចាប់ដៃលោក បារ៉ាក់ អូបាម៉ា នៅសេតវិមាន។

ប្រាំមួយខែ បន្ទាប់ពីបានទៅធ្វើទស្សនកិច្ចនៅទីក្រុងរ៉ងហ្គូន លោកបារ៉ាក់អូបាម៉ាបានធ្វើការកត់សម្គាល់ថា «ទំនាក់ទំនង​រវាងប្រទេសទាំងពីរមានភាពល្អប្រសើរច្រើន ដោយសារសកម្មភាពជាបន្តបន្ទាប់របស់ប្រធានាធិបតីថេន សេន ក្នុងការ​ធ្វើ​ឲ្យចម្រើនទៅមុខប្រទេសភូមារបស់លោក នៅក្នុងផ្លូវកំណែទម្រង់ដ៏វិជ្ជមានមួយ ទាំងខាងនយោបាយ [...]

កូរ៉េខាងជើង៖ បាញ់​ពីរ​គ្រាប់​ទៀត នៅ​រសៀល​ថ្ងៃ​ច័ន្ទ

កូរ៉េខាងជើង៖ បាញ់​ពីរ​គ្រាប់​ទៀត នៅ​រសៀល​ថ្ងៃ​ច័ន្ទ

ប្រទេសកូរ៉េខាងជើង នៅតែបានបន្តបាញ់កាំជ្រួចរយៈខ្លីចំនួនពីរដើមទៀត កាលពីរសៀលថ្ងៃច័ន្ទទី២០ ចេញពីតំបន់ឆ្នេរ​ខាងកើតរបស់ខ្លួន បន្ទាប់ពីបានបញ្ចប់សប្ដាហ៍ នៃការសាកល្បងសមត្ថភាពការពារជាតិនោះមក។ នេះជាការថ្លែងអោយ​ដឹងរបស់ទីក្រុងព្យុងយ៉ាង តែត្រូវបានអាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង យកទៅពិនិត្យអង្កេត ដើម្បីឲ្យយល់ពីឬសគល់​ពិត​ប្រាកដនៃការបាញ់នេះ។


កាំជ្រួចបាញ់ចេញ របស់ប្រទេសកូរ៉េខាងជើង។ (រូបថតជំនួស)

ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់ជាញឹកញយដង នូវកាំជ្រួចរយៈខ្លីរបស់ខ្លួន។ អ្នកវិភាគតាមដានស្ថានការណ៍ ជឿថា​ការសាកល្បងថ្មីៗនេះ អាចមានបំណងចង់ទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសកូរ៉េ​ខាង​ត្បូង ក្នុងខណៈមានការខិតខំស្វែងរកដំណោះស្រាយ តាមវិស័យការទូត។

ទីក្រុងព្យុងយ៉ាង [...]

កម្ពុជា៖ គ្រោះ​ថ្នាក់​ថ្មី​ទៀត​ក្នុង​រោងចក្រ​កាត់​ដេរ ធ្វើ​ឲ្យ​របួស​២៣​នាក់

កម្ពុជា៖ គ្រោះ​ថ្នាក់​ថ្មី​ទៀត​ក្នុង​រោងចក្រ​កាត់​ដេរ ធ្វើ​ឲ្យ​របួស​២៣​នាក់

យ៉ាងហោចណាស់ កម្មករកម្មការិនីចំនួន២៣នាក់ បានរងរបួសនៅថ្ងៃច័ន្ទនេះ នៅក្នុងព្រឹត្តិការណ៍បាក់រលំរោងបាយ ក្នុង​រោងចក្រសម្លៀកបំពាក់មួយ ស្ថិតនៅជាយរាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍មួយទៀត ដែលបានកើតក្រោយ​តែបួន​ថ្ងៃប៉ុណ្ណោះ ពីព្រឹត្តិការណ៍បាក់ពិតានរោងចក្រមួយផ្សេងទៀត ដែលបានបង្កអោយកម្មករពីរនាក់ស្លាប់។


សកម្មភាពលើកកកាយ ដើម្បីស្វែងរកជនរងគ្រោះ។

គ្រោះថ្នាក់បានកើតឡើងនៅថ្ងៃត្រង់ ខណៈដែលកម្មករកំពុងសម្រាប់ទទួលទានបាយ នៅក្នុងរោងបាយមួយ​ដែលសង់​ពី​បេតុង និងប្រកសង្កសី ដែលជាផ្នែកមួយនៃរោងចក្រ «ថបវើល (Top World)» ក្នុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អធិការនគរបាលខណ្ឌលោកហ៊ី ណារិន បាននិយាយប្រាប់អ្នកសារព័ត៌មានថា «រោងនេះ [...]

សហគមន៍​ទាំង​៦​ខ្លាច​ភ្លៀង តែ​សាលា​​រាជធានី​ថា​ដោះ​ស្រាយ​បណ្ដើរ​ៗ

សហគមន៍​ទាំង​៦​ខ្លាច​ភ្លៀង តែ​សាលា​​រាជធានី​ថា​ដោះ​ស្រាយ​បណ្ដើរ​ៗ

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ សាលារាជធានីភ្នំពេញ ថានឹងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រាំមួយសហគមន៏តាម​ការស្នើសុំ។ រាល់ការសន្យាទាំងនេះ បានអូសបន្លាយជាច្រើនសប្តាហ៍ តែការឆ្លើយតប ឬការចុះទៅតាមការសន្យានោះ នៅតែមិនទាន់មានដំណោះស្រាយណាមួយឡើយ។

រដូវវស្សាបានចូលមកដល់ បានធ្វើឲ្យប្រជាពលរដ្ឋទាំងនោះត្អូញត្អែរ ពីជួបការលំបាកក្នុងការរស់នៅ ដែលស្ថិតនៅ​កណ្តាលថ្ងៃ ហាលភ្លៀង រស់នៅជាមួយបរិដ្ឋានដ៏អាប់អួរ។ ប្រជាពលរដ្ឋទាំងប្រាំមួយសហគន៍បានរួមគ្នា ស្នើរសុំឲ្យមាន​ការដោះស្រាយដ៏សមស្របមួយ មុនការបោះឆ្នោត។

នាថ្ងៃទី២០ ខែឧសភាព្រឹកម៉ិញនេះ សហគមន៍ទាំងប្រាំមួយរួមមាន អតីតបឹងកក់អ្នកចាកចេញ(៣៧៥គ្រួសារ) បុរីកីឡា (៨៣គ្រួសារ) ថ្មគោលប្រលានយន្តហោះ(៣០គ្រួសារ) បេងកក់ភូមិ២២(១៣គ្រួសារ) សហគមន៍៣៤៧(១២គ្រួសារ) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...