Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ព័តមាន​សំខាន់ៗ និង​ទស្សនៈ​សារព័ត៌មាន​ចេញ​ផ្សាយ​ចុង​សប្ដាហ៍

ព័តមាន​សំខាន់ៗ និង​ទស្សនៈ​សារព័ត៌មាន​ចេញ​ផ្សាយ​ចុង​សប្ដាហ៍

នៅក្នុងសប្តាហ៍ទីម្ភៃបួននេះមានពព្រឹត្តិការណ៍ និងព័ត៌មានសំខាន់ៗជាច្រើន ដែលពាក់ពន្ធ័និងសិទ្ធិមនុស្ស ក៏ដូចជារឿង​នយោបាយបានកើតឡើងជាបន្តរបន្ទាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនទាំងឯករាជ្យ ទាំងស្រប និងជំទាស់ បានធ្វើ​របាយការណ៍ និងការបញ្ចេញនូវទស្សនៈផ្សេងៗគ្នា ទាក់ទងនឹងហេតុការណ៍ទាំងអស់នោះ។


កាសែត សារពត៌មានក្នុងស្រុក នៅកម្ពុជា។

តាមគេហទំព័រវិទ្យបារាំង(rfi)ចុះថ្ងៃទី១៣ ខែមិថុនា មានចំណងជើងថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យ​ផ្អាក​បាតុកម្មប្រឆាំងលោក កឹម សុខា» ដើម្បីបង្កើនបរិយាកាសនៃការបោះឆ្នោត ដែលនឹងឈានចូលមកដល់​នាពេលខាង​មុខ​នេះ។ ការអំពាវនាវនេះដោយសារតែលោក កឹម សុខា បានថ្លែងក្នុងរយៈសន្និសីទកាសែតកាលពីថ្ងៃទី១២ថា សុវត្ថិភាព​របស់លោកកំពុងស្ថិតក្រោមការគំរាមកំហែង [...]

កម្ពុជា៖ ខ្លីៗ​ពី​ព្រឹត្តិការណ៍​នយោបាយ​ចំនួន​បី នៅ​ចុង​សប្ដាហ៍

កម្ពុជា៖ ខ្លីៗ​ពី​ព្រឹត្តិការណ៍​នយោបាយ​ចំនួន​បី នៅ​ចុង​សប្ដាហ៍

ភ្នំពេញ៖ បន្ទាប់ពីបាតុកម្មប្រឆាំងនឹងលោក កឹម សុខា ថ្ងៃទី០៩ខែមិថុនា ដែលដឹកនាំដោយអតីតអ្នកទោសគុក​ទួលស្លែង នៃរបបខ្មែរក្រហមមួយរូប និងថ្លែងគាំទ្រជាសារធារណៈ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះមក ព្រឹត្តិការណ៍​នយោបាយក្នុងប្រទេសកម្ពុជាបន្តវិវត្តន៍ទាំងមុខ ជាមួយនឹងហេតុការណ៍ជាច្រើន។ ប៉ុន្តែសម្រាប់គណបក្សប្រឆាំង និង​លោក កឹម សុខា បានចោទគណបក្សកាន់អំណាច ថានៅពីក្រោយព្រឹត្តិការណ៍ទាំងនោះ ដើម្បីរំខានក្រុមរបស់ខ្លួន។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

អ្នកជំនាញ ខាងការវិភាគបញ្ហាសង្គម និងនយោបាយកម្ពុជា បានសន្និដ្ឋានថា គ្រប់និន្នាការនិងសកម្មភាព ដែលប្រឆាំង​ទៅនឹងគណបក្សសង្គ្រោះជាតិ ទំនងជាមានការគាំទ្របីបក្សកាន់អំណាច ជាពិសេសសកម្មភាពដឹកនាំ​ធ្វើបាតុកម្ម​ដោយ​លោក ជុំ ម៉ី។

[...]
កឹម សុខា និយាយ​ថា​គេ​កាត់​ត​សម្លេង​គាត់ ត្រូវ​បាន​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍

កឹម សុខា និយាយ​ថា​គេ​កាត់​ត​សម្លេង​គាត់ ត្រូវ​បាន​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍

គេបានដឹងជាមុនរួចហើយ ពីរឿងថា លោក ជុំ ម៉ី នឹងប្ដឹងលោកកឹម សុខា ទៅតុលាការទាក់ទងនឹងសម្ដីដែលបាននិយាយ គុកទួលស្លែង ជា​គុក​សិប្បនិមិត្ត។ ប៉ុន្តែវាចម្លែកអស្ចារ្យនោះ ត្រង់ពាក្យសម្ដីទាំងនោះ ដែលលោកកឹម សុខា ខ្លួនឯងធ្លាប់​បានបដិសេធថា លោកមិនបាននិយាយទេ​​ តែនៅពេលនេះ ជនដែលធ្លាប់រងគ្រោះនៅគុកទួលស្លែង បានប្ដឹង​លោកឡើង​ទៅ​តុលាការ ពីបទបរិហារកេរ្ត៍។


លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បង្ហាញពីសៀវភៅសាលក្រម របស់អតីតមេគុកកាំង ហ្គេចអៀង ហៅឌុច។ (រូបថត សាលាក្ដីខ្មែរក្រហម)

លោក​ ជុំ ម៉ី តាមរយៈ​លោក​មេធាវី គួយ ធុនណា បានដាក់​ពាក្យ​បណ្ដឹងមួយ ប្ដឹងប្រឆាំង​ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក​ កឹម សុខា ទៅកាន់​តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែមិថុនា​នេះ [...]

អាមេរិក៖ ផ្ទុះ​រោង​ចក្រ​គីមី​ផលិត​ហ្គាស នៅ​រដ្ឋ​ល្វីសាន (VDO)

អាមេរិក៖ ផ្ទុះ​រោង​ចក្រ​គីមី​ផលិត​ហ្គាស នៅ​រដ្ឋ​ល្វីសាន (VDO)

មនុស្សម្នាក់ត្រូវបានសម្លាប់ និង៧៣នាក់ផ្សេងទៀតរងរបួស នៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងការផ្ទុះរោងចក្រគីមីមួយ នៅរដ្ឋ​ល្វីសាន (Louisiane)។ នេះជាការឲ្យដឹង របស់អាជ្ញាធរប្រចាំតំបន់។


ផ្សែងហុយខ្មួលខ្មាញ់ នៅពីលើរោងចក្រក្រុមហ៊ុន ឌឺវៀលៀម។ (រូបថត RYAN MEADOR, AP)

នាយនគរបាលប្រចាំរដ្ឋល្វីសាន លោកស័ក្ដិប្រាំ ដួង កេន (Doug Cain) បាននិយាយថា អ្នកជំនាញខាងជាតិផ្ទុះ ដែលបាន​ទៅពិនិត្យអង្កេតក្នុងរោងចក្រនេះ នៅក្រោយការផ្ទុះបានរកឃើញ សាកសពមួយ នៅក្នុងសភាពជាបំណែកៗ។

នៅពេលផ្ទុះនោះ ក្នុងរោងចក្រមានបុគ្គលិកធ្វើការប្រមាណជា ៦០០នាក់។ មនុស្សប្រមាណជា ៣០០នាក់ ត្រូវបាន​ជម្លៀស​ចេញ ខណៈដែលមនុស្ស៧៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យជាបន្ទាន់។

[...]
អាហ្សង់ទីន៖ រថភ្លើង​បុក​គ្នា ស្លាប់​បី​នាក់​របួស​ជាង​២០០​នាក់ (VDO)

អាហ្សង់ទីន៖ រថភ្លើង​បុក​គ្នា ស្លាប់​បី​នាក់​របួស​ជាង​២០០​នាក់ (VDO)

ការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកអ្នកដំណើរពីរខ្សែ នៅតំបន់ជាយក្រុងប៊ុយណូស៍អ៊ែរ (Buenos Aires) ប្រទេសអាហ្សង់ទីន បានបង្កឲ្យយ៉ាងហោចណាស់មនុស្សបីនាក់ស្លាប់ និងច្រើនជាង២០០នាក់រងរបួស  ខណៈពេលមានមនុស្សជិះពេញប្រៀប នៅវេលាព្រឹកថ្ងៃទី១៣ខែមិថុនានេះ។


(រូបថត Enrique Marcarian/Reuters)

ជាគ្រោះថ្នាក់កើតនៅលើខ្សែរថភ្លើងដដែល ដែលរដ្ឋាភិបាលបានដាក់ក្នុងការឃ្លាំមើល ក្រោយពីគ្រោះថ្នាក់ដ៏ធំមួយ កាល​ពីឆ្នាំកន្លងទៅ ដែលធ្វើឲ្យមានមនុស្សស្លាប់៥១នាក់។ រថភ្លើងទាំងពីរបានបុកគ្នានៅវេលាម៉ោង ៧និង៧នាទី រវាងស្ថានីយ៍​ម៉ូរ៉ុង (Moron) និងកាស្ទើឡា (Castelar) នៅលើខ្សែរត់ សាមីអេនតូ (Sarmiento) ដែលភ្ជាប់តំបន់ជាយក្រុង​ខាងលិចនៃ​ទីក្រុងប៊ុយណូស៍អ៊ែរ ទៅកាន់ស្ថានីយ៍មួយនៅកណ្ដាលក្រុង។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...