អាជ្ញាធររាជធានី ចោទពលរដ្ឋដែលប្រារព្វទិវាសិទ្ឋិលំនៅដ្ឋាន ថា«គ្មានច្បាប់»
ការជួបជុំរបស់អង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូលលោកយាយដូនពេញ (ក្បែរវត្តភ្នំ) ទាំងនេះ ហើយបានដង្ហែក្បួនទៅកាន់សាលារាជធានីនោះ ត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញ ធ្វើការរំខាន ដោយបានចោទប្រកាន់ថាពួកគេ «រំលោភបំពានច្បាប់ និងកិច្ចប្រជុំកាលពីថ្ងែទី៨ ខែតុលានេះ»។
រូបសំណាក់ផ្ទះដែល ក្រុមពលរដ្ឋបានលើកមកបង្ហាញក្នុងទិវាសិទ្ធិលំនៅដ្ឋាន ថ្ងៃទី១០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ព្រឹកថ្ងៃព្រហស្បតិ៍ទី១០ខែតុលានេះ អង្គការសិទ្ធិលំនៅដ្ឋាន ប្រជាពលរដ្ឋដែលរងការបណ្តេញ ពីលំនៅដ្ឋានដោយបង្ខំរួមមានសហគមន៍បុរីកីឡា បឹងកក់ ៣៤៧ ថ្មគោលនិងសហគមន៍ជាច្រើនទៀត ដែលឡើងមកតាមបណ្តាខេត្តនានា ប្រមាណជិតមួយពាន់នាក់ រួមទាំងព្រះសង្ឃផង [...]