Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

កឹម សុខា ថា​បក្ស​ប្រជាជន​បំផ្លាញ​សមិទ្ធិផល​សម្តេច សីហនុ

កឹម សុខា ថា​បក្ស​ប្រជាជន​បំផ្លាញ​សមិទ្ធិផល​សម្តេច សីហនុ

ជាថ្មីម្តងទៀតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានធ្វើការចោទប្រកាន់ចំៗ ចំពោះ​គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបច្ចុប្បន្ន ដែលទទួលបានអំណាចគ្រប់គ្រងប្រទេស រហូតមកដល់ពេលនេះ មាន​រយៈពេលប្រហែជាជាង៣០ឆ្នាំទៅហើយនោះ ថាបានបំផ្លិចបំផ្លាញ សមិទ្ធិផលដ៏មានតម្លៃ របស់អតីតព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ។ តែការចោទប្រកាន់នេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា បដិសេធចោល និង​ថា​ជាការនិយាយបំភ្លើស។


លោក កឹម សុខា ថ្លែងក្នុងពិធីឧទ្ទិសកុសល ថ្វាយអតីតព្រះមហាវិរៈក្សត្រ។ (រូបថត គណបក្ស)

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក្នុងពិធីសាសនា ដើម្បីឧទ្ទិសកុសល ថ្វាយដល់អតីតព្រះមហាវិរៈក្សត្រ នៅទីស្នាក់ការរបស់គណបក្ស ក្នុងខណ្ឌទួលគោក [...]

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

ជាចម្លើយរបស់អ្នកតំណាងមួយរូប ពីគេហទំព័រ មង្គលរិទ្ធិ ដែលជនសង្ស័យបានពាក់ផ្លាក ថាខ្លួនជាបុគ្គលិកឲ្យ​គេហទំព័រ​នេះ។ ជនសង្ស័យដែលត្រូវបានគេឃើញថា បានយកអាវុធ (កាំភ្លើងខ្លី) ចូលក្នុងវេទិកាសាធារណៈកាលពីព្រឹក​ថ្ងៃទី១៣​ខែតុលា ឆ្នាំ២០១៣ និងរងការចោទប្រកាន់ថា មានចេតនាចង់ធ្វើឃាត លោក ស្រី មួរ សុខហួរ និងលោក រ៉ុង ឈុន។


បុរសជាជនសង្ស័យ បាក់លោមត្រូវបានគេគ្រា បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូបានស្វែងរកប្រតិកម្ម ពីគេហទំព័រដែលមានឈ្មោះថា មង្គលរិទ្ធិ អ៊ីម្សផត និងអិច្សផត ខូអិល​ធីឌី ដើម្បីចង់ដឹងថា តើបុរសឈ្មោះ ដឹង ជឿន ពិតជាអ្នកសារព័ត៌មានរបស់ស្ថាប័នខ្លួន ឬយ៉ាងណា។ [...]

មាន​គេ​ចង់​ធ្វើ​ឃាត មួរ សុខហួរ និង​រ៉ុង ឈុន ក្នុង​វេទិកា​សម្តែង​មតិ​?

មាន​គេ​ចង់​ធ្វើ​ឃាត មួរ សុខហួរ និង​រ៉ុង ឈុន ក្នុង​វេទិកា​សម្តែង​មតិ​?

តំណាលគ្នានឹងតំណាងគ្រូបង្រៀន មកពីខេត្តកំពង់ស្ពឺកំពុងឡើងថ្លែងពីការកង្វល់ ក្តីលំបាករបស់គ្រូៗនៅទូទាំងខេត្ត និង​ការចាប់អារម្មណ៍របស់អ្នកសារព័ត៌មាននៃការឡើងថ្លៃងនោះ ស្រាប់តែនៅមិនឆ្ងាយពីទីនេះប្រហែលជាប្រាំម៉ែត្រ សម្រែក​មួយដ៏ខ្លាំងបានស្រែកឡើងថា «កាំភ្លើងៗ។ មានគេយកកាំភ្លើងចូលជួយចាប់ ជួយដកកាំភ្លើង!»។ គឺជាសម្រែក​របស់​អ្នក​ដែលនៅក្បែរនោះ នៅពេលដែលខ្លួនបានឃើញ ជនសង្ស័យមានអាវុធខ្លីជាប់នៅនឹងខ្លួន។


បុរសជាជនសង្ស័យ អង្គុយបាក់លោម នៅផ្ទាលដី បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បុរសម្នាក់ដែលជាជនសង្ស័យ ដែលត្រូវបានគេប្រទះឃើញកំពុងតែ«ដក»អាវុធប្រភេទខ្លី ហាក់​ដូច​ជា​មានចេតនា [...]

រ៉ុង ឈុន៖ ទិវា​គ្រូ​បង្រៀន​ពិភពលោក​នឹង​ធ្វើ​ជា​ធម្មតា ទោះ​មាន​ការ​ព្រមាន​ចាប់​ខ្លួន

រ៉ុង ឈុន៖ ទិវា​គ្រូ​បង្រៀន​ពិភពលោក​នឹង​ធ្វើ​ជា​ធម្មតា ទោះ​មាន​ការ​ព្រមាន​ចាប់​ខ្លួន

បើទោះជាសាលារាជធានីភ្នំពេញ បានធ្វើការបដិសេធយ៉ាងណាក្តី ក៏សមាគគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបានបោះបង់​គម្រោងរបស់ខ្លួននោះទេ ពោលគឺនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក តាមការគ្រោងទុកនៅទីលានប្រជាធិបតេយ្យ ដោយអះអាងថា ការប្រារព្ធកម្មវិធីនេះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងគ្រូបង្រៀន ដែលមានចែងក្នុច្បាប់។


លោករ៉ុង ឈុន ថ្លែងក្នុងពិធីជួបជុំស្វែងរកសន្តិភាពមួយ របស់យុវជន កាលពីដើមខែកញ្ញាឆ្នាំ២០១៣។( រូបថត MONOROOM.info/ Kessor)

រាជធានីភ្នំពេញ - ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បាន​ថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នេះថា ការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក [...]

មន្ត្រី​ខ័ណ្ឌ​ដូន​ពេញ​បួន​រូប រង​ការ​ចោទ​ប្រកាន់​ពី​បទ​«ប៉ុន​ប៉ង​មនុស្ស​ឃាត និង​ប្លន់»

មន្ត្រី​ខ័ណ្ឌ​ដូន​ពេញ​បួន​រូប រង​ការ​ចោទ​ប្រកាន់​ពី​បទ​«ប៉ុន​ប៉ង​មនុស្ស​ឃាត និង​ប្លន់»

លោកអភិបាលរងខ័ណ្ឌដូនពេញ ប្រធានសណ្តាប់ធ្នាប់ខ័ណ្ឌ លោកស្រីមន្រ្តីក្រុមប្រឹក្សាសាលាខ័ណ្ឌ និង​លោកអធិការរង​ខ័ណ្ឌដូនពេញ ទាំងបួនរូប ត្រូវបានអតីតប្រជាពលរដ្ឋអ្នកបឹងកក់១១នាក់ ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ​ពីបទប៉ុនប៉ង​មនុស្សឃាត និងប្លន់ កាលបីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣។


ក្រុមពលរដ្ឋរងគ្រោះនឹងអំពើហិង្សា បានបង្ហាញពាក្យបណ្ដឹងរបស់ខ្លួន។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់បានមកពីសហគមន៍បូរីកីឡា ក្នុងនោះប្រជាពលរដ្ឋដប់មួយនាក់ បានប្តឹងលោក សុខ ពេញវុធ លោក គឹម វុត្ថា លោកស្រី ពេជ្រ សុជាតា និងលោក សៅ ណុល ទៅព្រះរាជអាជ្ញាអម​សាលា​រាជធានីភ្នំពេញ។

ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...